April 18, 2016
នា​ព្រឹកថ្ងៃចន្ទ ១២ កើត ខែចេត្រ ឆ្នាំ វក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០១៦ វេលា​ម៉ោង ៨ កន្លះ ព្រឹក ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​ជា​មួយ​ថ្នាក់ដឹក​នាំ​ក្រសួង ដើម្បី​តាម​ដាន​ការងារ និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​ ​ទាំងអស់ ។ បន្ទាប់​ពី​ស្តាប់​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​នី​មួយ​ៗ​រួច ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី បាន​ផ្តល់​អនុ​សាសន៍​ដូច​ខាង​ក្រោម៖


.ការងាររដ្ឋបាល
  • ជម្រុញ​ឱ្យ​ពង្រឹង​វត្ត​មាន​មន្រ្តី​ រាជ​ការ និង​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រឡង​នឹង​រៀប​ចំ ធ្វើ​ផែន​ការ​នៃ​តម្រូវ​ការ​មន្ត្រី​រាជ​ការ​ក្នុង​ថ្នាក់​ក្រសួង និង​មន្ទីរ ដើម្បី​​ជ្រើស​​រើស​​មន្ត្រី​​ក្រប​ខ័ណ្ឌ​​ថ្មី​ឲ្យ​បាន​ឆាប់​រហ័ស និង​រៀប​ចំ​ទៅ​តាម​ជំនាញ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ពី​ការ​ជ្រើស​រើស​ មន្រ្តី​ថ្មី
  • ថវិកាជាតិ៖ ប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រសិទ្ធភាព និងស្នើឱ្យគ្រប់អង្គភាពរៀបចំផែនការថវិកាឱ្យបានមុនដើមខែតុលា ជារៀងរាល់ឆ្នាំ
  • មន្ត្រីដែលជានារីនឹងទទួលបានថវិកាឧបត្ថម្ភ ២ លានរៀលសម្រាប់ការសម្រាកលំហែមាតុភាព
  • ត្រៀម​រៀប​ចំ​បង្កើត​ឲ្យ​មាន​ ប្រព័ន្ធ​ឯក​សារ​អេឡិច​ត្រូ​និច ដើម្បី​ងាយ​ស្រួល​ស្វែង​រក និង​តាម​ដាន​ទី​តាំង​ទទួល​បន្ទុក​ឯក​សារ​ដែល​កំពុង​ដំណើរ​ការ ។


២. ការងាររៀបចំដែនដី និងនគរូបនីយកម្ម
  • វិស័យសំណង់៖ ជម្រុញ​​ពន្លឿន​​ការ​​ចេញ​​ប័ណ្ណ​​សាង​​សង់​​ដែល​នៅ​សេស​សល់ ពង្រឹង​ការ​អនុវត្ត​បទ​ដ្ឋាន​សំណង់ និង​​ត្រៀម​​រៀប​​ចំ​​ធ្វើ​​ការ​​ណែ​​នាំ​​ប្រជា​​ពល​​រដ្ឋ​​អំពី​​ហា​​និ​​ ភ័យ​នៃ​​ការ​​ដាក់​ប្លង់​ដី​បញ្ចាំ ហើយ​រាល់​ការ​សុំ​ច្បាប់​សាង​សង់ ត្រូវ​ឧទ្ទេស​នាម​មន្ត្រី​សម្រាប់​ទំនាក់​ទំនង និង​ត្រួត​ពិនិត្យ​ការ​សាង​សង់ ។
  • វិស័យដីធ្លី៖ ជម្រុញ​ការ​ចុះ​បញ្ជី​ដី​ធ្លី និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ ដើម្បី​លើក​កម្ពស់​ការ​បម្រើ​សេវា​សាធា​រណៈ​ជូន​ប្រជា​ពល​រដ្ឋ ។


៣. ផ្សេងៗ
  • ការដោះស្រាយជម្លោះដីធ្លី៖ ពង្រឹង​យន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី និង​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​ពិភាក្សា​ជា​មួយ​អាជ្ញា​ធរ​ខេត្ត ស្រុក និង​ឃុំ ដើម្បី​​ពង្រឹង​​កិច្ច​​សហ​​ប្រតិ​​បត្តិ​​ការ​ស្វែង​​រក​​ដំណោះ​ស្រាយ​កាន់ ​តែ​មាន​ប្រសិទ្ធ​ភាព
  • ការអភិវឌ្ឍតំបន់ឆ្នេរ៖ រៀប​ចំ​ប្លង់​មេ​ពេញ​ផ្ទៃ​ប្រទេស (សាក​ល្បង​នៅ​ខេត្ត​ព្រះ​ស៊ីហនុ) ដែល​ស្រប​នឹង​គោល​ការណ៍​នគ​រូប​នីយ​កម្ម អភិវឌ្ឍន៍​បៃតង និង​ទេស​ភាព​សមុទ្រ (៥០០ ម៉ ពីសមុទ្រ)
  • ដីសម្បទានសង្គមកិច្ច៖ សហប្រតិបត្តិការជាមួយអាជ្ញាធរដើម្បីរៀបចំប្រគល់ដីធ្លីជូនកងកម្លាំងយោធា
  • លំនៅឋាន៖ ពិនិត្យភូមិសាស្ត្រទីតាំងដែលមានជីជាតិ ប្រភពទឹកក្រោមដី ដើម្បីសាងសង់លំនៅឋានលើដីសម្បទានសង្គមកិច្ច ។


កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១១:៥០ ក្នុងបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ។
















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
001810
Yesterday :
003501
Total :
5575010
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា