April 25, 2016

ថ្ងៃចន្ទ ០៤ រោច ខែចេត្រ ឆ្នាំវក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែ​មេសា គ.ស. ២០១៦ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង ដើម្បី​តាម​ដាន​ការ​ងារ និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​សុរិ​យោដី ។ បន្ទាប់​ពី​ស្តាប់​របាយ​ការណ៍​អំពី​អគ្គ​នាយក​ដ្ឋាន​សុរិ​យោដី​រួច ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី បាន​ផ្តល់​អនុ​សាសន៍​ដូច​ខាង​ក្រោម៖
  • ធ្វើ​បច្ចុប្បន្ន​ភាព​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជា​ប្រព័ន្ធ​ដែល​មិន​ទាន់​បាន​ចែក​ជូន​ប្រជា​ពលរដ្ឋ ទូទាំង​រាជ​ធានី​ខេត្ត ហើយ​ក្នុង​ករណី​មិន​ទាន់​ចុះ​ហត្ថ​លេខា ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​បានរួស​រាន់​ដើម្បី​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ក្នុង​ការ​ចុះ​ចែក​ប័ណ្ណ​ដល់​ខ្នង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ
  • ពង្រឹង​យន្ត​ការ​ដោះ​ស្រាយ​ករណី​ទំនាស់​ក្បាល​ដី​នៅ​ក្នុង​ខេត្ត​កោះ​កុង ដោយ​សហ​ការ​ជា​មួយ​ក្រសួង​ពាក់់​ព័ន្ធ និង​អាជ្ញា​ធរ​ខេត្ត
  • ត្រូវ​ពង្រឹង​យន្ត​ការ​បិទ​ផ្សាយ​ជា​សាធា​រណៈ​អំពី​ក្បាល​ដី​ជា​មុន​សិន មុន​នឹង​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​បង់​ពន្ធ​ដី​ធ្លី
  • ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ជា​មួយ​បណ្តា​មន្ទីរ និង​អាជ្ញា​ធរ​ក្រុង ស្រុក ខណ្ឌ អង្គភាព​ពន្ធដារ ការិ​យា​ល័យ​ភូមិ​បាល​នៅ​តាម​សង្កាត់ និង​ឃុំ អំពី​ការ​កំណត់​តំបន់​វិនិច្ឆ័យ និង​ការ​ផ្តល់​សេវា​សាធា​រណៈ​ជូន​ប្រជា​ពល​រដ្ឋ (ប្រជុំ​ដំបូង​ជា​មួយ​មន្ទីរ ដនសស រាជ​ធានី​ភ្នំ​ពេញ ដើម្បី​រៀប​ចំ​គំរូ)
  • ពង្រីក​សកម្ម​ភាព​យុវ​ជន​ចុះ​វាស់​វែង​ដី​ធ្លី ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបញ្ហាផ្សេងៗ ដូចខាងក្រោម៖
  • មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ទាំង​អស់​ត្រូវ​មាន​ស្មារ​តី​បំពេញ​ភារ​កិច្ច​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ច្បាស់​លាស់ និង​មាន​តម្លា​ភាព
  • ធ្វើ​បច្ចុ​ប្បន្ន​ភាព សម្ភារៈ​ការិ​យា​ល័យ​ទាំង​អស់​នៅ​ក្នុង​ក្រសួង និង​តាម​មន្ទីរ ដនសស រាជ​ធានី ខេត្ត ដើម្បី​រៀប​ចំ​ឲ្យ​គ្រប់​អង្គ​ភាព​មាន​សម្ភារៈ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​ចាំ​បាច់ ពិសេស​ការ​បម្រើ​ការ​ងារ​ចុះ​បញ្ជី​ដី​ធ្លី ។


កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល វេលា​ម៉ោង ១១:០០ ក្នុង​បរិ​យា​កាស​រីក​រាយ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ។

















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001641
ម្សិលមិញ :
003958
សរុប :
5502298
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា