April 25, 2016
ថ្ងៃចន្ទ ០៤ រោច ខែចេត្រ ឆ្នាំវក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែ​មេសា គ.ស. ២០១៦ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អនុញ្ញាត​ឲ្យ ឯកឧត្តម Naveen Srivastava ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចូល​ជួប​សំដែង​ការ​គួរ​សម ។ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋា​ភិបាល​ឥណ្ឌា ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​កម្ពុជា​កន្លង​មក និង​បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​តាព្រហ្ម​ក្នុង​ខេត្​តសៀម​រាប ពិសេស​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ ជា​បេតិក​ភ័ណ្ឌ​ពិភព​លោក ។ ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម Naveen Srivastava ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋា​ភិបាល​ឥណ្ឌា​កន្លង​មក និង​សង្ឃឹម​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​នឹង​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​ពិសេស​លើ​វិស័យ​ដី​ធ្លី និង​សំណង់​ផ្ទាល់ ។ ក្រៅ​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ជឿ​ជាក់​ថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​ឥណ្ឌា នឹង​នាំ​មក​នូវ​សក្តា​នុពល​យ៉ាង​ច្រើន​ចំពោះ​រដ្ឋា​ភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ពិសេស​លើ​វិស័យ​សេដ្ឋ​កិច្ច និង​វប្បធម៌ ។













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
006348
ម្សិលមិញ :
012752
សរុប :
5660449
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា