February 24, 2017
សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន និង សម្ដេច​កត្តិព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រូឧទេស​ និងគរុសិស្សនៃ​ខេត្ត​ព្រៃវែង ចំនួន ៤៦០ នាក់ ក្នុង​នោះ​មាន​នារី ២៥៦នាក់ ធ្វើ​ដំណើរ​ទស្សកិច្​ចសិក្សានៅ​ខេត្តសៀមរាប​និង​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី ២២ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ដំណើរទស្សនកិច្ចនេះ​បានសម្របសម្រួលនិង​ដឹកនាំ​ផ្ទាល់ ដោយ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងសហការី ។

ក្នុ្ងងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះ លោកគ្រូ​អ្នកគ្រូ និងគរុសិស្សខេត្តព្រៃវែង បានចូលសិក្សាស្វែងយល់​នៅ​ប្រាសាទ​អង្គរតូច ប្រាសាទអង្គរធំ ទីលានជល់ដំរី ប្រាសាទបាពួន ប្រាសាទតាព្រហ្ម ស្រះស្រង់ ប្រាសាទបន្ទាយស្រី ភូមិវប្បធម៌ ខេត្តសៀមរាប និងប្រាសាទសំបូរព្រៃគុហ៏ ខេត្តកំពង់ធំ ។
  ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានមតិសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងគរុសិស្ស និងមានប្រសាសន៍ថា កម្មវិធីទស្សនកិច្ចសិក្សារបស់យើង គឺ​ដើម្បីផ្ដិតយកនូវផ្ទាំងរូបភាពដ៏ប្រណីតនៃប្រាសាទបុរាណខ្មែរនានា និងសិក្សាអំពីប្រវត្តិសាស្ត្រអរីយធម៌ដ៏រុងរឿងល្បីល្បាញ ដែលបានខិតខំកសាងឡើងដោយបុព្វបុរសខ្មែរយើង ព្រមទាំងបានសិក្សាស្វែងយល់ផងដែរនូវមេរៀនប្រវត្តិសាស្ត្រជូរចត់ជាច្រើន ដើម្បីឱ្យយើងបានយល់កាន់តែច្បាស់អំពីគុណតម្លៃនៃស្ថិរភាព សន្តិសុខ និង​សន្តិភាព​របស់​សង្គម​ជាតិ​មួយ ក្នុងការ​ឈាន​ដល់ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដែល​ទោះបី​ត្រូវ​ចំណាយ​ធនធាន ប្រើប្រាស់​គ្រប់​វិធានការ​រដ្ឋ និង​វិធាន​ច្បាប់​គ្រប់​បែបយ៉ាង ក៏​ត្រូវ​ប្ដូរផ្ដាច់​ថែរក្សា​សន្តិសុខ និង​សន្ដិភាព​នេះ​ឱ្យបានគង់វង្ស មិន​អាចឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជំនាន់​នេះ និង​បណ្ដា​ជំនាន់​ក្រោយៗ​​ទៀត ជួបអកុសល​សង្រ្គាម​ដូច​ជំនាន់​មុនៗ​ឡើយ។ ដូច្នេះ​ហើយ​លោកគ្រូ​អ្នកគ្រូ និង​គរុសិស្ស​ទាំងអស់ សូម​រួមគ្នា​ថែរក្សា​សន្ដិភាព​នេះ​ឱ្យ​បាន​គង់វង្ស​រឹងមាំ ពោល​គឺ​សង្គមជាតិ​មួយ​ដែល​មាន​សន្តិសុខ និង​សន្ដិភាព សង្គមជាតិ​នោះ​នឹងមាន​មូលដ្ឋាន​គ្រឹះ​រឹងម៉ាំ​ដើម្បី​ឈាន​​ដល់ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ​ទាំងអស់ ។ ជាមួយ​នឹង​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ពេញលេញ​នេះ គោល​នយោបាយ​របស់​រាជដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ក៏បាន​ធ្វើ​ការ​តម្លើង​ប្រាក់បៀរវត្ត​ជូន​គ្រូ​បង្រៀន​ទូទាំង​ប្រទេស ដែល​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​លោកគ្រូ​អ្នកគ្រូ​ផងដែរ ដូច្នេះយើងទាំងអស់​គ្នា គួរចងចាំនូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់បុព្វបុរស យុទ្ធជន-យុទ្ធនារីរបស់យើង​ដែល​បាន​ពលីអាយុជីវិត ដើម្បីសុខសន្ដិភាពសម្រាប់យើងទាំងអស់គ្នានៅថ្ងៃនេះ និងសម្រាប់ជំនាន់ក្រោយៗ​ទៀត​។
  ឆ្លៀតក្នុងឱកាសនោះផងដែរ លោកគ្រូ-អ្នកគ្រូ និងគរុសិស្សទាំងអស់ក៏បានគោរព​ថ្លែងអំណរគុណដល់​ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី និង សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប​នេះ​ ប្រកប​ដោយ​ជោគជ័យ និង​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ លោកគ្រូ​អ្នកគ្រូ និង​គរុសិស្ស​បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សន​កិច្ច​សិក្សា​នេះ មិនត្រឹម​តែ​បង្ក​លក្ខណៈ​ឱ្យ​ពួកគាត់​បាន​សិក្សា​ស្វែង​យល់បន្ថែម​អំពី​ប្រវត្តិសាស្រ្ត និង​ការ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធបម្រើដល់​ការអភិវឌ្ឍតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងឱ្យគាត់បានយល់កាន់​តែ​ច្បាស់អំពី​គុណ​ប្រយោជន៍នៃ​សន្តិសុខ និង​សន្ដិភាព​ពេញលេញ​របស់​សង្គមជាតិមួយ ពិសេសអំពីការខិតខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេច​​​តេជោនាយករដ្ឋមន្រ្តី ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យផងដែរ ពិសេស​សូម​ធ្វើការ​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាលដែល​បាន​តម្លើង​ប្រាក់​បៀរ​វត្តជូន​គ្រូ​បង្រៀន​ទូទាំង។

លោកគ្រូ​-​អ្នកគ្រូ និង​គរុសិស្ស​ទាំងអស់​បាន​អញ្ចើញ​ត្រឡប់​ទៅ​ដល់​ខេត្ត​ព្រៃវែង​វិញ​នៅថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៨ យប់ ដោយ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ ៕





















ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001354
ម្សិលមិញ :
017389
សរុប :
1491218