March 02, 2017
នៅព្រឹក​ថ្ងៃទី​០២ ខែ​មីនា គ.ស.​២០១៧ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង អគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង ​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប លើ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជាការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ចំណូល​ទាប និង​ជនងាយ​រង់គ្រោះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់។

តាម​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹង​ចាត់ចែង​អនុវត្ត​គម្រោង​អភិវឌ្ឍ​លំនៅឋាន​មាន​តម្លៃ​សមរម្យ​ទី​មួយ​លើ​ផ្ទៃដី​ទំហំ ៨២២ ១៦០ម សាងសង់​លំនៅឋាន ចំនួន​ ៥ ៣៤០ ក្នុង​នោះ​ប្រភេទ​លំនៅឋាន​ទំហំ​ (៥,១ម  x ១៣ ម ) ចំនួន ៨៦៤ខ្នង និង​ប្រភេទ​លំនៅឋាន (៥,១ ម x៧,២ ម) ចំនួន ៤៤៧៦ខ្នង មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្លែងដីដុះ ឃុំ​ព្រែកតាទែន ស្រុកពញាឮ ខេត្ត​កណ្ដាល មានចំងាយ ២១គីឡូម៉ែត្រ ពី​វត្តភ្នំ​តាម​ផ្លូវ​ជាតិលេខ៥ ដោយនឹង​បើក​ការដ្ឋាន​ចាប់​ដំណើរ​ការ​សាងសង់​នៅថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៧ ខាងមុខនេះ៕












 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005086
ម្សិលមិញ :
004251
សរុប :
3296110
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា