March 03, 2017
នៅថ្ងៃទី០២ ខែមីនា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញបើក​សម្ពោធ​ក្រុមហ៊ុន Hitachi Elevator Cambodia Co., Ltd. ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ និង​ក្នុងនាមខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំ​សូម​សំដែងនូវការស្វាគមន៍ និងអបអរសាទរជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Hitachi របស់ជប៉ុន ក្នុងការបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានឈ្មោះថា ក្រុមហ៊ុន Hitachi Elevator Cambodia Co., Ltd. នៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញកាន់តែច្បាស់ថាកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាពពេញបរិបូរ សភាពការណ៍នយោបាយ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរនៅទូទាំងប្រទេស ដែលបានបង្កើតនូវបរិយាកាស និងកាលានុវត្តភាពដ៏ប្រពៃ សម្រាប់ការវិនិយោគ និងធុរកិច្ច​ក្នុងគ្រប់វិស័យ ៕



















 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001654
ម្សិលមិញ :
004232
សរុប :
2579864
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា