March 10, 2017
នៅ​សៀល​ថ្ងៃសុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំវក ព.ស. ២៥៦០ ត្រូវ​នឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧  ឯកឧត្តម  ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់  - បាន​អនុញ្ញាត​ឱ្យ​ ប្រតិភូ​ក្រុមនាវា   យុវជន ឡានឆាង មេគង្គ លើកទី ១២ ឬ 12th Lancing Mekong Youth Friendship Program ចូល​ជួប​សំណេះ​សំណាល​នៅ​ទីស្ដី​ការ​ក្រសួង ។

តំណាង​ប្រតិភូ​ក្រុម​នាវា​យុវជន​កម្ពុជា បាន​ឱ្យ​ដឹង​ថា កម្មវិធីដែល​ក្រុម​នាវា​យុវជន​កម្ពុជា ត្រូវ​ទៅ​ចូលរួម​នោះ មាន​ឈ្មោះថា ឡានឆាង មេគង្គ​មិត្តភាព​យុវជន នៅក្នុ​ងមហា​អនុ​តំបន់​មេគង្គ ដែល​មាន ៦ ប្រទេស ដូចជា ប្រទេស​ចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម និង​ប្រទេស​ថៃ ដែល​ក្នុង​ឆ្នាំ ២០១៧ នេះ គឺ​ជា​លើក​ទី ១២ ហើយ​ដែល​ប្រទេស​ទាំង ៦ ក្នុង​មហា​អនុ​តំបន់មេគង្គ បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​នេះ​ឡើង។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​កសាង និង​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​យុវជន ក្នុង​បណ្ដា​ប្រទេស​ទាំង ៦ ពី​ព្រោះ​ក្នុង​ពេល​ធ្វើ​ដំណើ​តាមនាវា​នេះ គឺ​យុវជន​មាន​ឱកាស​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅមក ។

ឯកឧត្តម​ទេស​រដ្ឋមមន្រ្តី ជា សុផារ៉ា បាន​ផ្ដាំ​ផ្ញើ​ឱ្យ​ក្រុម​នាវា​យុវជន​កម្ពុជា​ក្នុង​ពេល​ធ្វើ​ដំណើ ក្នុង​កម្មវិធី​នេះ ត្រូវ​ចេះ​សាមគ្គី​គ្នា​ឱ្យ​បានល្អ រក្សា​សុខភាព និង​ខិតខំ​ស្វែងយល់ និង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទទួល​បាន​ចំណេះ​ដឹងល្អៗ សំដៅ​ឱ្យ​ការ​ធ្វើ​ដំណើ​តាម​នាវា ក្នុង​កម្មវិធីឡានឆាង មេគង្គ មិត្តភាព យុវជន​លើកទី ១២ នេះ ទទួល​បាន​ជោគជ័យ ៕






ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002718
ម្សិលមិញ :
003513
សរុប :
1019487