April 21, 2017
នៅថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរកា ព.ស.២៥៦០ ត្រូវនឹង​ថ្ងៃទី២១ ខែមេសា គ.ស.២០១៧  ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​តាមដាន គាំទ្រ ការ​អនុវត្ត​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ខេត្ត​ត្បូងឃ្មុំ និង​សហការី បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ ដោយកម្មវិធី​ទី១ ៖ នៅ​វត្ត​វិហារថ្មី  ប្រជា​ពលរដ្ឋ​មកពី​ភូមិ​តាហុប និង​ភូមិ​ជំនីក ឃុំជំនីក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។   កម្មវិធី​ទី២៖ នៅ​វត្ត​ច័ន្ទគាមុនី ប្រជា​ពលរដ្ឋ​មកពី​ភូមិ​ស្វាយដំណាក់ និង​ភូមិបន្ទាយ ឃុំ​​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ កម្មវិធី​ទី៣៖ នៅ​វត្ត​កណ្ដាល ប្រជា​ពលរដ្ឋ​មកពី​ភូមិទី១ ទី២ និង​ភូមិ​ទី៣ ឃុំ​រការខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ កម្មវិធី​ទី៤ នៅ​វត្ត​នាគវ័ន ប្រជា​ពលរដ្ឋ​មកពី​ភូមិ​ទី៤ ទី៥ ទី៦ និង​ភូមិ​ទី៧ ឃុំ​រការខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្​តត្បូងឃ្មុំ៕



































ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001762
ម្សិលមិញ :
005071
សរុប :
2547142
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា