August 04, 2017
កាល​ពីថ្ងៃ ព្រហស្បតិ៍ ១១កើត ខែ​ស្រាពណ៍ ឆ្នាំ​រកា ព.ស. ២៥៦១ ត្រូវនឹង​ថ្ងៃទី ០៣ ខែសីហា គ.ស. ២០១៧ ក្រុម​ការងារ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ទី ៤ របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដឹក​នាំ​ដោយ ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ បាន​ចុះដោះ​ស្រាយ​បញ្ចប់​ទាំង​ស្រុង​នូវ​ករណី​វិវាទ​ដីធ្លី​របស់​ប្រជា​ពល​រដ្ឋ​ចំនួន ២៧​គ្រួសារ ជាមួយ​ក្រុមហ៊ុន​សុរាគារខ្មែរ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាពេទ្យ ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​ទំហំ​ដី​ ៥៧​ហិកតា ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​២០០៥ មកម្ល៉េះ។ ប្រជា​ពលរដ្ឋ​ទាំង ២៧​គ្រួសារ និង លោកស្រី លឹម គា តំណាង​ក្រុមហ៊ុន​សុរាគារខ្មែរ មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ឥតឧបមា ​ពេល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ និង​ថវិកា​តាម​ខ្លឹមសារ​ក្នុង​កំណត់​ហេតុសះ​ជា​កន្លង​មក និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដែល​បាន​ចាត់​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី៤ របស់​ក្រសួង​ ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​ដ៏រ៉ាំរ៉ៃ​របស់​ពួកគាត់​ប្រកប​ដោយ​ជោគជ័យ ៕







ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001822
ម្សិលមិញ :
005071
សរុប :
2547202
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា