September 18, 2017
នៅរសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរកា ព.ស.២៥៦១  ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ។ ជាលទ្ធផល ឯកឧត្តមទេសរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពទៅលើយុទ្ធសាស្ត្រដែលក្រសួងកំពុងអនុវត្ត និងឯកភាពអនុញ្ញាតឱ្យភាគីពាក់ព័ន្ធ និងបណ្តាភាគីដែលចាប់អារម្មណ៍ចូលរួមពិនិត្យដំណើរការនៃនីតិវិធីដោះស្រាយ ជាមួយក្រសួង ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តធម៌ជូនភាគីពាក់ព័ន្ធទាំងអស់ដោយ តម្លាភាព។ ដូច្នេះ ក្រសួងកំណត់យកថ្ងៃទី១០ ខែតុលា គ.ស.២០១៧ ជួបប្រជុំម្តងទៀតដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃដំណើរការ។


















 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003387
ម្សិលមិញ :
003190
សរុប :
3283786
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា