January 10, 2018
នារសៀលថ្ងៃពុធ ០៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី ១០ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង គ.អ.ឆ.ក. អាជ្ញាធរខេត្ត មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តព្រះសីហនុ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ អាជ្ញាធរក្រុងព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ បានចុះតាមការដ្ឋានចំនួន ៤ ក្នុងក្រុងព្រះសីហនុ ដើម្បីចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ៣៣២២ ដនស/គអឆក ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមតំបន់ឆ្នេរ និងលិខិតលេខ ៣៣៩៦ ដនស/គអឆក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីសេចក្តីណែនាំបន្ថែមស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យនិងប្រព័ន្ធបណ្តាញលូ និងអនុក្រឹត្យលេខ ២៣៥ អនក្រ បក ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុនទាំងនោះអនុវត្តតាមលិខិតអនុញ្ញាតសាងសង់ សុវត្ថិភាពក្នុងការដ្ឋាន និងបទដ្ឋានគតិយុត្តជាធរមាន៕














ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001330
ម្សិលមិញ :
002105
សរុប :
4515711
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា