January 14, 2016
នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានភារកិច្ច ដូចខាងក្រោម៖ 
  1. រៀបចំផែនការសវនកម្មប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច ។
  2. ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់អង្គភាពក្នុងការិយបរិច្ឆេទសមស្របរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវលើការបង្កើតផែនការ ការតម្រង់ទិស ការចាត់ចែង និងការត្រួតពិនិត្យដោយផ្អែកតាមគោលការណ៍ណែនាំគោលនយោបាយ និតិវិធីនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមគោលដៅរបស់អង្គភាព ។
  3. កំណត់នៅភាពសមស្របគ្រប់គ្រាន់ និងការផ្តល់លទ្ធផលល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែកគណនេយ្យរដ្ឋបាល និងកិច្ចប្រតិបត្តិការរបស់អង្គភាព ។
  4. ពិនិត្យឡើងវិញនូវភាពដែលអាចជឿទុកចិត្តបាន ភាពទាន់ពេលវេលា និងភាពច្បាស់លាស់នៃព័ត៌មានហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការ ព្រមទាំងវិធីសាស្រ្តដែលប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណវាស់វែងចំណាត់ថ្នាក់អំពីព័ត៌មានទាំងនោះ។
  5. ពិនិត្យឡើងវិញ និងសំណូមពរឱ្យមានការផ្លាស់ប្ដូរ កែលំអតាមការចាំបាច់ លើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបានតាមគោលនយោបាយ ផែនការ និតិវិធី ច្បាប់ និងបទបញ្ជាទាំងឡាយដែលមានឥទ្ធិពលសំខាន់លើកិច្ចប្រតិបត្តិការ និងរបាយកាណ៍ ។
  6. ពិនិត្យឡើងវិញលើការគ្រប់គ្រង ថែទាំ ការពារ និងផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិដែលមានឱ្យបានត្រឹមត្រូវ ។
  7. វាយតម្លៃភាពសន្សំសំចៃ និងប្រសិទ្ធភាពលើការប្រើប្រាស់ធនធាន និងកំណត់ការកែលំអលើការអនុវត្តកិច្ចប្រតិបត្តិការ និងផ្ដល់អនុសាសន៍ ។
  8. ពិនិត្យឡើងវិញលើកិច្ចប្រតិបត្តិការកម្មវិធី និងគម្រោងចំណាយមូលធនលើលទ្ធផលការងារវិជ្ជមាន ឬអវិជ្ជមានតាមគោលបំណង គោលដៅដែលបានដាក់ចេញ និងតាមផែនការដែលបានកំណត់ ។
  9. ចូលរួមបង្កើតផែនការ ការអភិវឌ្ឍ ការអនុវត្ត និងកិច្ចប្រតិបត្តិការលើប្រព័ន្ធកំព្យូទ័រសំខាន់ៗ ដើម្បីធានា ៖
    • តម្រូវការរបស់អ្នកប្រើប្រាស់បានច្បាស់លាស់ ។
    • ការបញ្ចូលការត្រួតពិនិត្យផ្ទៃក្នុងសមស្របទៅក្នុងប្រព័ន្ធកំព្យូទ័រ ។
    • ការប្រព្រឹត្តទៅក្នុងជំហានសមស្របនៃការសាកល្បងប្រព័ន្ធកំព្យូទ័រ ។
    • ការកត់ត្រាឱ្យបានពេញលេញ និងត្រឹមត្រូវតាមប្រព័ន្ធកំព្យូទ័រ ។



  1. ធ្វើសវនកម្មតាមប្រព័ន្ធកំព្យូទ័រ តាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើប្រព័ន្ធដំណើរការទិន្នន័យសំខាន់ៗក្រោយពេលដំឡើងរួច ដើម្បីកំណត់ប្រព័ន្ធទាំងនេះ ឱ្យឆ្លើយតបតាមគោលបំណង និងគោលដៅដែលបានគ្រងទុក ហើយទទួលបានលទ្ធផល មានសុវត្តិភាព និងប្រសិទ្ធភាពខ្ពស់ ។
  2. ពិនិត្យឡើងវិញលើនិតិវិធី និងការអនុវត្ត ដើម្បីធានាថា វិធានការដែលបានដាក់ចេញមានគោលបំណងបង្ការការកេងបន្លំ និងដើម្បីរកឃើញបានទាន់ពេលនូវវិធានការដែលមានគោលបំណងកេងបន្លំ ។
  3. ពិនិត្យឡើងវិញលើការអនុវត្តតាមគោលការណ៍ណែនាំ និងការគ្រប់គ្រង់របស់រាជរដ្ឋាភិបាល ស្ដីពីឥរិយាបទ និងក្រមសីលធម៌ចំពោះមន្ត្រីរាជការ ។
  4. សម្របសម្រួលការងារសវនកម្មផ្ទៃក្នុងជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាទំងំការងារឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា ។
  5. ធ្វើរបាយការណ៍ និងសេចក្ដីសន្និដ្ឋាននៃការធ្វើសវនកកម្ម ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនអង្គភាពដែលទទួលបន្ទុកកែលំអតាមអនុសាសន៍នីមួយៗក្រោមឱវាទក្រសួង និងផ្ញើជូនអាជ្ញាធរសវនកម្មជាតិ ។ របាយការណ៍ និងសេចក្ដីសន្និដ្ឋាននៃធ្វើសវនកម្ម ត្រូវចែងអំពី ៖
    • សកម្មភាពកែលំអតាមអនុសាសន៍សំខាន់ៗរបស់សវនកម្មផ្ទៃក្នុង ។
    • សកម្មភាពសវនកម្មត្រូវផ្ដោតលើហានិភ័យ បង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងការផ្ដល់ លទ្ធផលល្អក្នុងកិច្ចប្រតិបត្តិការ ។       
    • ការសម្របសម្រួលការងាររវាងអាជ្ញាធរសវនកម្មជាតិ និងសវនកម្មផ្ទៃក្នុង ដើម្បីជៀសវាងការធ្វើសវនកម្មស្ទូនគ្នា ។
    • ការរារាំងលើព័ត៌មាន និងបញ្ជី ។




  1. វាយតម្លៃផែនការ ឬសកម្មភាពកែលំអ លើចំណុចរកឃើញរបស់សវនកម្មផ្ទៃក្នុង ដោយពិភាក្សាឱ្យស្របតាមសំណូមពរដែលអាចទទួលយកបាន ប្រសិនបើសកម្មភាពកែលំអនេះមិនមានលក្ខណៈសមស្រប ។
  2. អនុវត្តរាល់ការងារ និងភារកិច្ចផ្សេងៗទៀតដែលក្រសួងប្រគល់ជូន ។
    នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការិយាល័យចំណុះ ដូចខាងក្រោម ៖
  • ការិយាល័យសវនកម្មទី ១
  • ការិយាល័យសវនកម្មទី ២
  • ការិយាល័យសវនកម្មទី ៣
  • ការិយាល័យសវនកម្មទី ៤




ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការទៅតាមការចាំបាច់ ។

 
ការិយាល័យសវនកម្មទី ១ ទទួល៖ 
១- ភារកិច្ចរបស់នាយកដ្ឋាន ដូចខាងក្រោម ៖ 
  • កិច្ចការរដ្ឋបាលទូទៅ
  • គ្រប់គ្រងការងារធនធានមនុស្ស
  • គ្រប់គ្រងចំណូលចំណាយថវិកា
  • គ្រប់គ្រងទ្រព្យសម្បត្តិ បញ្ជីសារពើភណ្ឌកិច្ចការនីតិកម្ម សម្របសម្រួលការងារវិវាទ និងបណ្ដឹងនានា 

២- ខុសត្រូវធ្វើសវនកម្ម ៖
  • អគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានចំណុះ
  • អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងនាយកដ្ឋានចំណុះ
  • អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ដ និងនាយកដ្ឋានចំណុះ
  • អគ្គនាយកដ្ឋានសំណង់ និងនាយកដ្ឋានចំណុះ
  • ខុទ្ទកាល័យ
  • អធិការដ្ឋាន
  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • យន្តការការងារមួយចំនួន មានជាអាទិ៍ ៖
    • គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី
    • អគ្គលេខាធិការដ្ឋាន សម្បទានដីសង្គមកិច្ច
    • អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាគោលនយោបាយដីធ្លី
    • លេខាធិការដ្ឋាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ ។

 






















ការិយាល័យសវនកម្មទី២
ទទួលខុសត្រូវធ្វើសវនកម្មមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកោះកុង ។

ការិយាល័យសវនកម្មទី៣ ទទួលខុសត្រូវធ្វើសវនកម្មមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងព្រះវិហារ ។
ការិយាល័យសវនកម្មទី៤ ទទួលខុសត្រូវធ្វើសវនកម្មមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

ការិយាល័យសវនកម្មនីមួយៗមានភារកិច្ចដូចតទៅ៖
  • រៀបចំផែនការសវនកម្មប្រចាំឆ្នាំ ជូនប្រធាននាយកដ្ឋានពិនិត្យ សម្រេច
  • ផ្តល់របាយការណ៍សកម្មភាពការងាររបស់ខ្លួន ជូនប្រធាននាយកដ្ឋានពិនិត្យ និងផ្តល់ការណែនាំ
  • ធ្វើសវនកម្មលើមុខងារ រចនាសម្ព័ន្ធ ទស្សនទាន យុទ្ធសាស្រ្ត កម្មវិធី វិធានការ បទបញ្ជា មធ្យោបាយ និងការចាត់តាំងការងាររបស់អង្គភាព ឱ្យស្របតាមនីតិវិធី បច្ចុប្បន្នភាពនៃសមោកាស គោលការណ៍ណែនាំ និងកម្មវត្ថុរបស់អង្គភាព
  • ធ្វើសវនកម្មលើយុទ្ធសាស្រ្ត និងភាពសមស្របនៃការគ្រប់គ្រងធនធានមនុស្ស ដូចជា រចនាសម្ព័ន្ធ ចំនួនជំនាញវិជ្ជាជីវៈ ឋានៈ តួនាទី ការលើកទឹកចិត្តស្របតាមនីតិវិធី បច្ចុប្បន្នភាពនៃសមោកាស គោលការណ៍ណែនាំ កម្មវត្ថុរបស់អង្គភាព និងតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល
  • ធ្វើសវនកម្មលើយុទ្ធសាស្រ្ត វិធីសាស្រ្ត ភាពត្រឹមត្រូវ ភាពទាន់ពេល ភាពគ្រប់ជ្រុងជ្រោយ និងស្តង់ដានៃប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធកត់ត្រាព័ត៌មាន ទិន្នន័យ កិច្ចបញ្ជិកាគណនេយ្យ និងរបាយការណ៍
  • ធ្វើសវនកម្មលើការអនុវត្តច្បាប់ បទបញ្ជា វិន័យ ថវិកា និងអភិបាលកិច្ចល្អ នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ពិសេសការគៀងគរ និងគ្រប់គ្រងចំណូល ចំណាយថវិកា ហិរញ្ញប្បទាន បំណុល និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  • ចូលរួមបង្កើតផែនការអភិវឌ្ឍន៍ និងធ្វើសវនកម្មលើការប្រើប្រាស់កុំព្យូទ័រក្នុងការកត់ត្រា និងរក្សាទិន្នន័យ ការត្រួតពិនិត្យផ្ទៃក្នុង និងកិច្ចប្រតិបត្តិការនានា ដោយធានាភាពសមស្របតាមតម្រូវការគោរពតាមគោលដៅ ដើម្បីទទួលបានលទ្ធផលប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់
  • ធ្វើសវនកម្មពេលមានបណ្តឹង និងប្រមូលតាមដានជាប្រចាំនូវឯកសារគតិយុត្ត និងសកម្មភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អង្គភាពនីមួយៗ
  • រក្សារបាយការណ៍សវនកម្មឱ្យបានល្អសម្រាប់ជាមូលដ្ឋានតាមដាន ផ្ទៀងផ្ទាត់លើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍កែលំអ ដែលបានផ្តល់ជូនអង្គភាពនានា
  • ធ្វើរបាយការណ៍ សេចក្តីសន្និដ្ឋានអំពីការធ្វើសវនកម្មអង្គភាពក្រោមឱវាទក្រសួង និងអនុសាសន៍ដើម្បីកែលំអអង្គភាពនោះ ជូនប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សហការជាមួយស្ថាប័ននានា សំដៅកសាងមូលដ្ឋានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីវាយតម្លៃឱ្យបានសុក្រឹត
  • អនុវត្តរាល់ការងារ និងភារកិច្ចផ្សេងទៀត ដែលនាយកដ្ឋានប្រគល់ឱ្យ ៕


 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002382
ម្សិលមិញ :
004251
សរុប :
3293406
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា