ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASSED II) នៅខេត្តក្រចេះ (០២ កក្កដា ២០១៨)
ឯកឧត្ដមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួបពិភាក្សាការងារជាមួយសហភាពអឺរ៉ុបពីវឌ្ឍនភាពនៃការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញក្នុងភូមិសាស្រ្តខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ (១០ កក្កដា ២០១៨)
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិក ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (២៩ មីនា២០១៨)
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចុះពិនិត្យកោះនានា ក្នុងភូមិសាស្ត្រ ខេត្តកែប (១២ មីនា ២០១៨)
ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងសុរិយោដីជំនាន់ទី៧ ទី៨ និងបរិញ្ញាបត្ររងរៀបចំដែនដី ជំនាន់ទី ១ ទី២ (០៨ មករា ២០១៨)
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២៨ ធ្នូ ២០១៧)
ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញ ប្រគល់ផ្ទះជូនកងកម្លាំងប្រដាប់អាវុធ និងយោធិនចូលនិវត្តន៍ នៅខេត្តស្វាយរៀង (២៦ ធ្នូ ២០១៧)
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ANTON CARAGEA ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ចូលជួបសម្ដែងការគួរសម (០៨ ធ្នូ ២០១៧)
ព័ត៌មាន
សិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មកពីស្រុកក្រូចឆ្មារ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ...
បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក វគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើបត្រូវបានបញ្ចប់ទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង។           តាមរបាយការណ៍បូកសរុបវគ្គបណ្ដុះ​បណ្ដាលនេះ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើប ដែលដំណើរការរយៈពេល ១ថ្ងៃកន្លះនេះ មានសិក្ខាកាមចូលរួមសរុប ២១៤នាក់ ក្នុងនោះមានមន្រ្តីទទួលបន្ទុកការងារវាស់វែង ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត​ និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ចំនួន ១៨០នាក់ និងមន្រ្តីបចេ្ចកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ចំនួន ៣៤នាក់។ វគ្គបណ្ដុះបណ្ដាលនេះដំណើរការក្រោមការទាំងផ្នែកទ្រឹស្ដី និងការអនុវត្តពីគ្រូបង្គោលនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ចំនួន ១៥នាក់។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតទៅលើប្រធានបទដូចជា សញ្ញាណទូទៅនៃប្រព័ន្ធកំណត់ទីតាំងសកល GNSS ការណែនាំពីការ ប្រើប្រាស់ឧបករណ៍វាស់វែងទំនើប SINO-GNSS -T300 PLUS ការកំណត់ប្រព័ន្ធនិយាមការ (Datum) វិធីសាស្រ្តវាស់វែងដោយប្រើកម្មវិធី Master Survey ការផ្ទេរទិន្នន័យវាស់វែង ចេញពីឧបករណ៍ របៀបគណនា និងបំលែងទិន្នន័យ និងការអនុវត្តជាក់ស្ដែងនៅទីវាល នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រែកកំពឹស។   ក្នុងឱកាសនោះ ឯកឧត្តមឧនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះសិក្ខាកាម ដែលបានទទួលការបណ្ដុះបណ្ដាលក្នុងវគ្គនេះ ដែលជាវគ្គបណ្ដុះបណ្ដាលមានលក្ខណៈបច្ចេកទេសក្នុងការវាស់វែងដីធ្លី ឱ្យមានលក្ខណៈសុក្រឹត្យ ដោយប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺក្នុងគោលដៅដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីលើការងារវាស់វែង ដោយប្រើប្រាស់ឧបករណ៍ទំនើប ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍ដែលធ្វើការវាស់វែង កំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត្យ តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។ ឧបករណ៍នេះអាចចាប់យកទិន្នន័យពីផ្កាយរណបរបស់អាមេរិក GPS រុស្សី G10 NASS ចិន Bei DOU អឺរ៉ុប GALILEOឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងវគ្គបណ្ដុះបណ្ដាលជំហានដំបូងនេះ  គឺមានការផ្ដល់ជូនឧបករណ៍ទំនើបប្រភេទនេះចំនួន ៣៣គ្រឿង និងនៅវគ្គទី២ និងផ្ដល់ជូន ៣៣គ្រឿងទៀត ហើយក្រសួងនឹងបន្តសម្របសម្រួលផ្ដល់ជូនឧបករណ៍ទំនើបនេះបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការវាស់វែងដីជូនប្រជាពលរដ្ឋ។ ដើម្បីជំរុញឱ្យដំណើរការ ការវាស់វែងដីជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអគ្គនាយកដ្ឋានសុរិយោដី  មន្ទីរសុរិយោដី នៅតាមរាជធានី ខេត្ត និងការិយាល័យភូមិបាលទាំងអស់ ចាប់ផ្ដើមការងារដំបូងនេះ គឺត្រូវគូសប្លង់សម្រាប់ឱ្យមានមូលដ្ឋានក្នុងការប្រកាសតំបន់វិនិច្ឆ័យ។ ឯកឧត្តមឧបនានយករដ្ឋមន្រ្តី បន្ថែមថា ក្នុង ១ខណ្ឌ ឬ ១ស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូសទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។ នេះមិនមែនជាការលំបាកពេកនោះទេ ដោយសារទីតាំងនោះត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញ នៅពេលបានជាគំនូសប្លង់ព្រាងនេះហើយ ត្រូវរាយការណ៍ជូនប្រធានមន្ទីរ រួចប្រធានមន្ទីរត្រូវធ្វើការសម្របសម្រួលជាមួយមន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានក្នុងមូលដ្ឋាន ឃុំសង្កាត់ ដែលជាគោលដៅនៃការប្រកាស់តំបន់វិនិច្ឆ័យ ដូចនេះ ការិយាល័យភូមិបាលទាំងអស់ បានគ្រប់គ្រងមូលដ្ឋានដែលខ្លួនបានបម្រើប្រជាពលរដ្ឋ មិនតិចជាង១០ឆ្នាំ។ ការិយាល័យត្រូវធ្វើការសម្របសមម្រួលបន្ថែមទៀត បើសិនមានចំណុចនៅសេសសល់ត្រូវបំពេញបន្ថែម។ នៅពេលបានទម្រង់ជាបឋមបែបនេះហើយ ត្រូវឆ្លងលិខិតម្ដងទៀត ហើយរាល់ការឆ្លងលិខិតម្ដងៗ មិនឱ្យលើសពី ១សប្ដាហ៍ ដោយត្រូវមានការចុះហត្ថលេខាពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ហើយត្រូវបញ្ជូនទៅអភិបាលរាជធានី ខេត្ត ដោយមានចុះហត្ថលេខាបោះត្រា រួចចាត់ទុកនេះជាប្លង់ ដែលអាចមានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យបាន។ ការជំរុញការងារនេះ គឺក្នុងគោលដៅចាប់ពីឆ្នាំ២០១៩ ដល់ ២០២០ ឬ យ៉ាងយូរដល់ឆ្នាំ ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧លានក្បាលដី ដោយបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ ៦៨% ហើយ៕



















  ...
ព្រះរាជក្រឹត្យ, អនុក្រឹត្យ, សេចក្តីសម្រេច, ប្រកាស
សេចក្ដី​សម្រេច​ស្ដីពីការ​កែ​សម្រួល​សមាសភាព​ក្រុម​ការងារ​តាមដាន​ស្រង់​ព័ត៌មាន​ប្រចាំថ្ងៃ​ពី​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្លូវការ​របស់​សម្ដេច​អគ្គមហា​សេនា​បតីតេជោនាយក​រដ្ឋមន្រ្តី...
ប្រកាស​ស្ដីពី​ការ​បញ្ចូល​ក្របខ័ណ្ឌ​មន្រ្តី​កិច្ចសន្យា​ចំនួន​១១១នាក់ ជា​ករណី​ពិសេស​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ សម្រាប់​ឆ្នាំ២០១៦...
ប្រកាស​ស្ដីពី​ការ​ទទួល​ស្គាល់​កម្មសិក្សា​ការី...
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000255
ម្សិលមិញ :
002842
សរុប :
4434174
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា