អ៊ីមែល : mlmupc.caninet@gmail.com
February 09, 2018
អគ្គនាយកដ្ឋានលំនៅឋាន មានភារកិច្ចជាសេនាធិការឱ្យក្រសួងក្នុងការងារ៖

•    សិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃលំនៅឋាន តម្រូវការលំនៅឋាន ការផ្គត់ផ្គង់លំនៅឋាន និងការរៀបចំដីសម្រាប់លំនៅឋានក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត
• សហការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការកៀរគរហិរញ្ញប្បទាន និង/ឬការសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ ឬការតាំងលំនៅថ្មី
•    សិក្សាស្រាវជ្រាវអំពីស្តង់ដា និងបទដ្ឋានបច្ចេកទេសលំនៅឋានតម្លៃទាប និងរៀបចំគម្រោងអភិវឌ្ឍលំនៅឋាន
•    រៀបចំយុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្តសំដៅធានាសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ
•    សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការលើកទឹកចិត្តដល់ការវិនិយោគលំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ
•    សហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត ក្នុងការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់តាមរាជធានី ទីក្រុង និងទីប្រជុំជន
•    សហការជាមួយស្ថាប័នរដ្ឋ និងឯកជនដើម្បីរៀបចំបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងមូលនិធិ និងគ្រប់គ្រងឥណទានសម្រាប់លំនៅឋានតាមលំដាប់ថ្នាក់
•    គ្រប់គ្រងអចលនទ្រព្យដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន និងសប្បុរសជន
•    ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីនីតិវិធី និងលទ្ធភាពដែលអាចទទួលបានលំនៅឋាន និងរៀបចំវេទិការស្តីពីលំនៅឋាន
•    ផ្តល់យោបល់លើគម្រោងស្នើសុំសាងសង់ និងអភិវឌ្ឍលំនៅឋានសម្រាប់គោលដៅសង្គមកិច្ច
•    តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងការងារលំនោឋាន
•    បំពេញការងារផ្សេងៗទៀតពាក់ព័ន្ធនឹងការងារលំនៅឋាន ពិសេសកម្មវិធីលំនៅឋានសង្គមកិច្ច។

   នាយកដ្ឋានបទប្បញ្ញតិ្ត ផែនការ និងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅឋាន :
•    រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន
•    សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំបទដ្ឋានគតិយុត្តដើម្បីធានាសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ
•    សិក្សាទីផ្សារលំនៅឋាន
•     ចងក្រង និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអំពីតម្រូវការលំនៅឋាន និងបញ្ចូលកម្មវិធីលំនៅឋានទៅក្នុងផែនការប្រើប្រាស់ដី
•    សហការជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូល និងចងក្រងទិន្នន័យ និងព័ត៌មានស្តីពីលំនៅឋានរបស់សហគមន៍ប្រជាពលរដ្ឋក្រីក្រ និងសំណង់បណ្តោះអាសន្ននៅតាមរាជធានី ទីក្រុង និងទីប្រជុំជនដើម្បីស្វែងរកដំណោះស្រាយ
•    ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីនីតិវិធី និងលទ្ធភាពអាចទទួលបានលំនៅឋានតម្លៃសមរម្យ តាមរយៈក្របខណ្ឌហិរញ្ញប្បទានផ្សេងៗក្នុងការសាងសង់ ជួសជុល កែលម្អ និងថែទាំលំនៅឋាន
•    រៀបចំការបណ្តុះបណ្តាល សិក្ខាសាលា និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការងារលំនៅឋាន និងវេទិការស្ដីពីលំនៅឋាន
•    ពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការរៀបចំគម្រោងអភិវឌ្ឍដីសម្រាប់សាងសង់លំនៅឋាន គម្រោងសាងសង់លំនៅឋានមានតម្លៃទាប គម្រោងអភិវឌ្ឍសហគមន៍ និងគម្រោងស្ថាបនាមូលនិធិសង្គមសម្រាប់លំនៅឋាន
•    រៀបចំ និងលើកសំណើផែនការថវិការបស់នាយកដ្ឋាន
•    សហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការរៀបចំបទដ្ឋានគតិយុត្តដើម្បីលើកទឹកចិត្តដល់ការវិនិយោគលំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ
•    តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលំនៅឋាន និងគម្រោងអភិវឌ្ឍនានាតាមលំដាប់ថ្នាក់
•    បូកសរុប និងធ្វើរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗរបស់អគ្គនាយកដ្ឋាន
•    បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានលំនៅឋានប្រគល់ឲ្យ។

នាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន :
•    ស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងសម្ភារៈបរិក្ខាសំណង់ក្នុងស្រុក និងបរិក្ឋានាំចូលសម្រាប់លំនៅឋានមានតម្លៃទាប និងផ្សព្វផ្សាយគំរូបច្ចេកទេសលំនៅឋានមានតម្លៃទាប
•    សិក្សាគម្រោង និងគាំទ្របច្ចេកទេសសាងសង់លំនៅឋានតម្លៃទាបសម្រាប់ប្រជាពលរដ្ឋក្រីក្រ ឬការដូរទីតាំងថ្មី
•    សិក្សាប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធពាក់ព័ន្ធនឹងលំនៅឋាន និងប្រភេទលំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ
•    ចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់លំនៅឋានក្នុងគម្រោងអភិវឌ្ឍ និងកម្មវិធីកែលម្អលំនៅឋាន
•    ចូលរួមក្នងដំណើរការនៃការដោះស្រាយលំនៅឋានដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនានា ឬពីគ្រោះមហន្តរាយផ្សេងៗ
•    ផ្តល់យោបល់លើគម្រោងអភិវឌ្ឍលំនៅឋានសម្រាប់គោលដៅសង្គមកិច្ច និងគ្រប់គ្រងគម្រោងប្លង់ស្ថាបត្យកម្ម និងនគរូបនីយកម្មដែលទទួលបានការសម្រេចពីសមត្ថកិច្ចជំនាញ
•    ចូលរួមសម្របសម្រួល សហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការសិក្សាគម្រោងប្លង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ
•    តាមដាន និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានតម្លៃទាប និងបូកសរុបការងាររបស់នាយកដ្ឋាន
•    រៀបចំ និងលើកសំណើផែនការថវិការបស់នាយកដ្ឋាន
•    បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានលំនៅឋានប្រគល់ឲ្យ។

នាយកដ្ឋានមូលនិធិ និងឥណទានលំនៅឋាន
•    សិក្សាស្រាវជ្រាវបទដ្ឋានហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការងារលំនៅឋាន
•    ស្រាវជ្រាវទីផ្សារសេវាហិរញ្ញវត្ថុ និងមូលនិធិលំនៅឋាន
•    សហការជាមួយគ្រឺៈស្ថានហិរញ្ញវត្ថុរដ្ឋ និងឯកជនដើម្បីអនុវត្តការងារមូលនីធិ និងឥណទានលំនៅឋានផ្សេងទៀត
•    កៀគរហិរញ្ញប្បទានអន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងប្រភពហិរញ្ញប្បទានជាតិសម្រាប់ការងារលំនៅឋាន និងការតាំងលំនៅថ្មី
•    គ្រប់គ្រងអចលនទ្រព្យដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន និងសប្បុរសជន
•    បង្កើត និងគ្រប់គ្រងមូលនិធិ និងឥណទានលំនៅឋាន
•    តាមដានការអនុវត្តគម្រោងសាងសង់ និងកែលម្អលំនៅឋានដែលប្រើហិរញ្ញប្បទានសម្រាប់លំនៅឋាន
•    លើកគម្រោងថវិកាប្រចាំឆ្នាំ និងគ្រប់គ្រងការអនុវត្តថវិការបស់អគ្គនាយកដ្ឋាន
•    គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភណ្ឌរបស់អគ្គនាយកដ្ឋាន
•    ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំស្តីពីការប្រើប្រាស់ឥណទានដែលបានមកពីប្រភពហិរញ្ញប្បទានលំនៅឋានរបស់អគ្គនាយកដ្ឋាន
•    បូកសរុប និងធ្វើរបាយការណ៍ការងាររបស់នាយកដ្ឋាន
•    បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានលំនៅឋានប្រគល់ឲ្យ។

នាយកដ្ឋានសម្បទានដីសង្គមកិច្ច
•    លើកផែនការសកម្មភាពការងារគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ
•    សហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីថ្នាក់រាជធានី ខេត្ត ដើម្បីរកដីសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច
•    គាំទ្របច្ចេកទេសដល់ក្រុមការងារថ្នាក់ក្រោមជាតិដើម្បីរៀបចំផែនការបែងចែក និងប្រើប្រាស់ដី
•    លើកគោលការណ៍ត្រួតពិនិត្យ និងតាមដានការផ្តល់សម្បទានដីសង្គមកិច្ច
•    ត្រួតពិនិត្យការរីកចម្រើនក្នុងការអនុវត្តការប្រើប្រាស់ដីសម្បទានសង្គមកិច្ច
•    សហការជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូល និងចងក្រងទិន្នន័យការងារសម្បទានដីសង្គមកិច្ច
•    លើកគោលការណ៍ត្រួតពិនិត្យ និងតាមដានការផ្តល់សម្បទានដីសង្គមកិច្ច និងកែប្រែគោលនយោបាយ និងបទប្បញ្ញត្តិនានាជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិដើម្បីពិនិត្យ និងសម្រេច
•    លើកគោលការណ៍លុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់ និងបែងចែកដីនៅថ្នាក់រាជធានី ខេត្តជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដើម្បីពិនិត្យ និងសម្រេច
•    ធ្វើជាជំនួយការបច្ចេកទេសក្នុងការធ្វើអត្តសញ្ញាណកម្មដីសម្បទានសង្គមកិច្ច ការធ្វើសនិទានកម្មដីទំនេរជាមួយនឹងតម្រូវការដីសម្បទាន
•    រៀបចំកម្មវិធីដីសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដាក់ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដើម្បីពិនិត្យ និងសម្រេច
•    ជំរុញតាមដាន វាយតម្លៃលើការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ព្រមទាំងអ្វើរបាយការណ៍ទៀងទាត់អំពីលទ្ធផលការងារជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ
•    រៀបចំ និងសម្របសម្រួលកិច្ចប្រជុំរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ
•    លើកផែនការថវិការបស់នាយកដ្ឋាន និង
•    បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយកដ្ឋាន។
 
 


 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008883
ម្សិលមិញ :
009218
សរុប :
18208911
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir