អ៊ីមែល : mlmupc.caninet@gmail.com
November 24, 2022
នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អគារ​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ត្រូវបាន​បើកការ​ដ្ឋានសាងសង់​ក្រោម​អធិបតីភាព ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជាតំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។
  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានមាន​ប្រសាសន៍​ថា​សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែយក​ចិត្ត​ទុកដាក់​ណែនាំ​និង​ដឹកនាំ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ដូចជា​ការអភិវឌ្ឍន៍​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ទ្រទ្រង់​ក្នុង​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​រួម​ទាំង​ការ​សាងសង់​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នាពេលនេះ​ជាដើម។ វិស័យ​ទេសចរណ៍​បាន​លូតលាស់​គួរ​ឱ្យ​កត់​សម្គាល់ និង​បំពេញ​តួនាទី​ជា​សសរស្ដម្ភ​មួយយ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។ គិតចាប់​ពី​ឆ្នាំ​២០១០ មក​កម្ពុជា​មាន​អត្រា​កំណើន​ទេសចរណ៍​អន្តរជាតិ ១២% ក្នុងមួយឆ្នាំ ក្នុងនោះ​ឆ្នាំ២០១៩ ជាឆ្នាំ​កំពូល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ដោយ​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ប្រមាណជាង ៦ លាន ៦ សែន​នាក់​កើនឡើង ៣ដង បើប្រៀបធៀប​នឹង ១០ឆ្នាំ មុន​បង្កើត​មុខរបរ និង​ការងារ​ទេសចរណ៍​ប្រមាណ ៦៣ម៉ឺននាក់ និង​នាំចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ប្រមាណជាង ៤ ០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដោយ​ឡែក​ឆ្នាំ​២០២០ និង​ឆ្នាំ២០២១ វិស័យ​ទេសចរណ៍​បានធ្លាក់​ចុះ​យ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល​នៃវិបត្តិកូវីដ១៩ ក្នុង​បរិការ​ដ៏​តានតឹង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានខិតខំ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ទប់ស្កាត់ និងគ្រប់គ្រង​ការឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ ១៩ នៅ​ក្នុង​សហគមន៍​សំដៅ​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ និង​សុខភាព​សាធារណៈ​ព្រមទាំង​កាត់បន្ថយ​ឱ្យ​បាន​ជាអតិបរមា​នូវ​ផល​ប៉ះពាល់​ពីវិបត្តិកូវីដ ១៩ តាម​រយៈការដាក់​ចេញ​ជា​បន្តបន្ទាប់​នៅច្បាប់​បទបញ្ញត្តិ​វិធាន​ការ​សុខាភិបាល វិធាន​ការ​រដ្ឋបាល​និងវិធានការ​ផ្សេងៗទៀត។ ទន្ទឹមនេះ ក្រសួង​ទេសចរណ៍​ក៏បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការពង្រឹង​គុណភាព​សេវាកម្ម​និងសុវត្ថិភាព​ជូនភ្ញៀវ​ទេសចរណ៍​និងពង្រឹងភាព​ប្រកួត​ប្រជែង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ជាតិ​និងអន្តរជាតិ។ សម្រាប់​រយៈពេល ១០ខែ ដើមឆ្នាំ២០២២ នេះកម្ពុជា​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ១លាន ៥៧ម៉ឺននាក់ រី​ឯការ​ធ្វើ​ទេសចរណ៍​ក្នុង​ប្រទេស​បានជាង ១០លាន ៨សែននាក់ គឺមានការ​កើនឡើង​យ៉ាងខ្លាំង​លើសលប់​ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ២០២១។ ដោយឡែក​នៅពេលនេះ ដោយ​បាន​ការ​អនុញ្ញាត​ពីរាជ​រដ្ឋាភិបាល ក្រសួង​ទេសចរណ៍​បានបើក​ការដ្ឋាន​សាងសង់​អគារ​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​ពីរ​ទីតាំង​គឺ​នៅ​រាជធានី​ភ្នំពេញ​និងខេត្តព្រះសីហនុ ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។ រាជរដ្ឋាភិបាល​បានចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥណទាន​ពីទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១១លានអឺរ៉ូ ស្មើនឹងប្រមាណ ១២លានដុល្លារ អាមេរិក​សម្រាប់​សាងសង់​សាលា​ជាតិវិជ្ជាជីវៈទេសចរណ៍។ ជាមួយគ្នានេះ AFDក៏បាន​ផ្ដល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​លើទឹក​ប្រាក់ចំនួន ១លាន ៥សែនអឺរ៉ូ ទៀត​សម្រាប់​គម្រោង​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុងវិស័យ​ទេសចរណ៍​និង​បានដាក់​ឱ្យ​អនុវត្ត​ឆ្លងកាត់​​នីតិវិធី​ និងយន្តការ​​អនុវត្ត​របស់​​គម្រោង​​ដៃ​គូ​អភិវឌ្ឍន៍ គម្រោង​​សាងសង់​សាលាជាតិ​​វិជ្ជាជីវៈ​​ទេសចរណ៍ បាន​រៀបចំ​​កម្មវិធី​សិក្សា ​និង​បណ្ដុះ​បណ្ដាល​​ស្របតាម​​ស្តង់ដារ​​ជាតិ ​និង​​អាស៊ាន​​តាមរយៈ​​ក្រុមហ៊ុន​ប្រឹក្សា​​បច្ចេកទេស​​មកពី​​ប្រទេស​​អាល្លឺម៉ង់​​នឹងបាន​​ជ្រើសរើស​​ក្រុមហ៊ុន​​ស្ថាបត្យកម្ម​ និង​ម៉ៅការ​​សាងសង់​​ដែល​​មានគុណភាព​​ស្តង់ដារ​​បច្ចេកទេស​​ត្រឹមត្រូវ​​ផងដែរ។ អគារ​​សាលាជាតិ​វិជ្ជាជីវៈ​​ទេសចរណ៍​​ទាំងពីរ​​ទីតាំង​នេះ​​នឹងត្រូវ​​សាងសង់​​ព្រមៗគ្នា ដោយ​​ប្រើប្រាស់​​រយៈពេល ១៥ខែ ហើយ​​ក្រសួង​​ទេសចរណ៍​​ ក៏បានទទួល​​លិខិត​​អនុញ្ញាត​​សាងសង់​ និង​បើក​ការ​ដ្ឋាន​សាងសង់​​ពី​​ក្រសួង​រៀបចំ​ដែនដី នគរូប​​នីយកម្ម និង​​សំណង់​ ផងដែរ។ គម្រោង​​បង្កើត​​សាលាជាតិ​​វិជ្ជាជីវៈ​​ទេសចរណ៍​ រាជធានី​ភ្នំពេញ ប្រើប្រាស់​​ទំហំ​​វិនិយោគ​ដំបូង​សម្រាប់​រាជរដ្ឋាភិបាល សរុប ២៦ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​តម្លៃ​ដី​ដែល​ត្រូវ​សាងសង់​លើផ្ទៃដី​ទំហំ ៤ ០០០ ម៉ែត្រការ៉េ នៅ​រាជធានីភ្នំពេញ គឺ ១០លាន ដុល្លារអាមេរិក រី​ឯ​តម្លៃដី​ដែល​ត្រូវសាងសង់​នៅ​ខេត្ត​ព្រះសីហនុមានទំហំ ១ ៧៧៥ ម៉ែត្រការ៉េ ស្មើនឹង​ប្រមាណ ៤លាន ៥សែន ដុល្លារអាមេរិក បូក​បញ្ចូល​នឹង​កម្ចី​ពីទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD ១២ លាន ដុល្លារអាមេរិក សម្រាប់​ការសាងសង់​បំពាក់​សម្ភារៈ និង​ចំណាយផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​គម្រោង។ អគារ​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ក្នុង​កម្ពស់ ៤ ជាន់ មាន​ផ្ទៃក្រឡា​សំណង់ សរុប ៧ ៣២៦ ម៉ែត្រក្រឡា ដោយ​គ្រោង​ចំណាយ​ថវិកាអស់ ៣ ៤៥១ ៩៧២ ដុល្លារ និង​នៅ​ខេត្ត​ព្រះសីហនុ​គ្រោង​សាងសង់​ក្នុង​កម្ពស់ ៤ជាន់ ដូចគ្នា​មាន​ផ្ទៃក្រឡា​សំណង់ សរុប ៦ ៧១៣ ម៉ែត្រក្រឡា លើ​ទីតាំង​មន្ទីរទេសចរណ៍​ខេត្ត​បច្ចុប្បន្ន​ដោយ​គ្រោង​ចំណាយ​ថវិកាសាងសង់ ៣ ០៨៨ ១៨៣ ដុល្លារ ។
  ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ពីការ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការសាងសង់​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​ពីរទីតាំង​គឺ​នៅរាជធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុ ដែល​គម្រោង​ទាំងពីរនេះ​គឺជា​ផ្នែកមួយយ៉ាង​សំខាន់​នៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ហើយ​ក៏ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទាំង​ជំនាញ​រឹង​និង​ជំនាញ​ទន់ជាដើម។ ក្នុងន័យនេះ​ដែរ​វិស័យ​ទេសចរ​គឺ​ជា​វិស័យ​ដ៏សំខាន់​ក្នុង​ការ​ចូល​រួមអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​យើង​ឃើញ​ថា​វា​គឺជាកត្តា​ដ៏សំខាន់​មួយផ្សេងទៀ​តក្នុងការអភិវឌ្ឍន៍ GDP របស់​ប្រទេស​កម្ពុជា​ និង​បង្កើតការងារ​ដល់​យុវជន​ជំនាន់​ក្រោយ​ផងដែរ ដូច្នេះ​ឯកឧត្តម​នឹង​ជំរុញ​បន្ថែមទៀត ដើម្បីឱ្យ​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍ នេះ​បានដំណើរ​ការដោយរលូន។
  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្ហាញ​ពីការ​អបអរ​សាទរ​និង​កោត​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទេសចរណ៍ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដែល​បានសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍AFDក្នុង​ការរៀបចំ​បង្កើត​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នៅរាជធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុ រហូត​បាន​ឈានដល់​ការបើក​ការដ្ឋាន​សាងសង់​នាពេលនេះ។ សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងពីរ​បាន​ក្លាយ​ទៅ​ជាមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​និង​វាយតម្លៃ​ជំនាញ​កម្រិត​វិជ្ជាជីវៈ​ទេសចរណ៍​ស្របតាម​ស្តង់ដារជាតិ​និង​អន្តរជាតិ ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​វិស័យទេសចរណ៍​កម្ពុជា​ទាំង​ក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួម​អនុវត្ត​នូវ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់​យក​ធនធាន​មនុស្ស​ជា​អាទិភាព​ទីមួយ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ។ ឆ្លៀត​ឱកាស​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏​បាន​អបអរសាទរ​ខួបលើកទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​បារាំង​ដោយ​ប្រទេសជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​ពូនជ្រុំ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ឱ្យកាន់តែ​រឹងមាំ​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេរភាគី និងពហុភាគី។ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកត់​សម្គាល់​ថា​ការ​ចូលរួម​របស់​បារាំង​ពិតជា​មាន​សារៈសំខាន់​និង​គុណប្រយោជន៍​សម្រាប់​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​សង្គម និងសេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ជាពិសេស​វិស័យ​អប់រំ​សុខាភិបាល កសិកម្ម ទេសចរណ៍​វប្បធម៌​និងប​រិស្ថានជាដើម។ វត្តមាន​របស់​វិនិយោគិន​និងភ្ញៀវទេសចរណ៍​បារាំង​ក៏​បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់កម្ពុជា។ ការផ្ដល់​ហិរញ្ញប្បទាន​ឥណទាន​សម្រាប់​ការសាងសង់​សាលាជាតិ​វិជ្ជាជីវៈ​ទេសចរណ៍​នាពេល​នេះ​ជា​សក្ខីភាព​មួយទៀត​នៃការ​គាំទ្រ​របស់​បារាំង ដើម្បី​ភាព​រីកចម្រើន​នៃវិស័យ​ទេសចរណ៍​កម្ពុជា ផងដែរ៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005297
ម្សិលមិញ :
009694
សរុប :
16650213
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir