អ៊ីមែល : mlmupc.caninet@gmail.com
November 24, 2022
នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន ដី នគរូប​នីយកម្ម និងសំណង់ បាន​អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយនិស្សិត​ចំនួន ៤៥ រូប ដែល​ទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​អូស្រ្តាលី។

តាមលោក ហេង វីលក្ខណ៍ តំណាង​និស្សិត​ជ័យលាភីអាហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុងឆ្នាំ ២០២២ នេះ​បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​បាន​ផ្ដល់​ឱកាស​ឱ្យក្រុម​និស្សិត​អាហារូបករណ៍​ទៅសិក្សា​នៅប្រទេស​អូស្ត្រាលី​ទាំងអស់​បាន​ចូលជួប​សម្ដែង​ការគួរសម​ក៏ដូច​ជាទទួល​នូវ​ដំបូន្មាន​និង​អនុសាសន៍​ល្អៗ​ពី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដែលជា​ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​របស់​ជាតិ​ដ៏​ជោគជ័យ​មួយរូប​និង​ជា​ថ្នាក់​ដឹកនាំ​គំរូ​ដែល​អាច​ឱ្យយុវជន​ជំនាន់​ក្រោយ​អាច​រៀនសូត្រ​តាម​មុនពេល​ដែល​និស្សិត​​រូបករណ៍​ត្រូវចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី ក្នុង​បុព្វហេតុ​បន្តការអភិវឌ្ឍន៍​លើ​ចំណេះ​ជំនាញ​របស់​ខ្លួន ដើម្បី​អាចមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ត្រឡប់​មក​បម្រើជាតិ​មាតុភូមិ​កម្ពុជាវិញ។ លោក​ក៏បាន​សម្ដែង​នូវការ​ដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និងរ​​​ដ្ឋាភិបាល​អូស្ត្រាលី ដែលបាន​អនុញ្ញាត​ឱ្យមានការ​បង្កើត​កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី​ដ៏កម្រ​នេះឡើង ដែល​កម្មវិធី​អាហារូបករណ៍​នេះ​បាន​ប្រែក្លាយ​យុវជន​កម្ពុជា​ជាច្រើន​រយនាក់​ទៅជា​ធនធាន​មនុស្ស​ដ៏មាន​សក្តានុពល​ដែល​បានចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការប្រែក្លាយ​កម្ពុជា​ទៅ​ជាប្រទេស​ដែល​មានការ​រីកចម្រើន និង​ស្មើមុខ​ស្មើមាត់​ជាមួយ​នឹង​ប្រទេស​ដទៃទៀត។ ចំពោះឆ្នាំ២០២៣ បេក្ខជន​ជ័យ​លាភី​សរុប ដែល​ត្រូវ​បាន​ជ្រើសរើស​មានចំនួន ៤៥ នាក់ នារី ២៣ នាក់ ដោយ​ក្នុងនោះ​បេក្ខជន​ចំនួន​ពីរនាក់​នឹង​ត្រូវទៅ​បន្តការ​សិក្សា​ថ្នាក់បណ្ឌិត និង ៤៣ នាក់ ផ្សេងទៀត នឹង​ត្រូវបន្តការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់។

ក្នុងឱកាស​​ជួប​សំណេះ​សំណាល​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោត​សរសើរ និង​អបអរសាទរ​ចំពោះ​បេក្ខជន​ជ័យលាភី​ទាំងអស់​នាពេលនេះ ដែល​ទទួល​បាន​អាហារូបករណ៍​ពីរដ្ឋាភិបាល​អូស្ត្រាលី​ដែល​នេះ​បញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ចាប់តាំង​ពី​ថ្ងៃចូល​រៀនដំ​បូងរ​ហូត​មក​ដល់​ពេល​នេះ​ទទួល​បានជោគ​ជ័យ​ជាជំហានៗ​ហើយ​សង្ឃឹម​ថានឹងបន្ត​ទទួល​បាន​ជោគជ័យ​ថែមទៀត​សម្រាប់​ឆាកជីវិត​ដ៏ភ្លឺថ្លា​របស់ខ្លួន។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើក​ឡើង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ដាក់ចេញ ហើយ​បន្ត​អនុវត្ត​ដោយ​ឥតងាករេ​ដោយ​ត្រូវថែរក្សា​សុខសន្តិភាព ឱ្យបាន​រឹងមាំ​ដែលនេះ គឺជាមូលដ្ឋាន​គ្រឹះ​អាច​ឱ្យ​យើង​ទាំងអស់​គ្នា​មានលទ្ធភាព​ធ្វើអ្វីៗ​គ្រប់យ៉ាង​បាន បើ​គ្មាន​សន្តិភាព​ទេ​នោះ​នឹង​មិនអាច​ធ្វើអ្វី​បាន​នោះឡើយ ហើយ​គ្រប់យ៉ាង​នឹង​ក្លាយ​ជា​ផេះផង់ មាន​តែភាព​ភ័យខ្លាច​គ្រប់កាលៈទេសៈ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវរួមគ្នា​រក្សា​សុខសន្តិភាព​ឱ្យ​បាន​គង់វង្ស​ពីព្រោះ​តម្លៃ​សន្តិភាព​មានលក្ខណៈ​រឹងមាំ​ជាងគេ ហើយ​ស្ថិរភាព​នយោបាយ​ជាកត្តា​សំខាន់ ដែល​អាចទាក់ទាញ​វិនិយោគិន​បរទេស​ផ្ដល់​ជំនឿ​ទុកចិត្ត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជាបាន។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជំរុញ​ដល់​បេក្ខជន​ជ័យលាភី​អាហារូបករណ៍​ទាំង ៤៥ នាក់​ដែល​ត្រូវទៅ​បន្តការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ត្រូវ​កសាង​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន ដោយ​ពង្រឹង​ចំណេះ​ជំនាញ​របស់​ខ្លួន និងត្រូវ​មាន​ឆន្ទៈ​ច្បាស់លាស់​មុន​នឹងធ្វើអ្វីមួយ ដើម្បី​សម្រេច​គោលដៅ​ពិតប្រាកដ​ប្រកប​ដោយប្រសិទ្ធភាព។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើក​ឡើងថា​យុវជន គឺជាក្តី​សង្ឃឹម​របស់ប្រទេស​ជាតិ។យុវជន​ជំនាន់នេះ​មាន​ជោគវាសនា​ជាង​យុវជន​ជំនាន់មុនៗ កាលពីអតីតកាល​ដែល​រស់នៅ​ក្នុង​ភ្លើងសង្គ្រាម​គ្មាន​ឱកាស​បានទទួល​ការសិក្សា​អប់រំ​ខ្ពង់ខ្ពស់ ឬមាន​សិទ្ធិសេរីភាព​គ្រប់​បែបយ៉ាង​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​យុវជន​ទាំងអស់ បាន​រស់នៅ​ក្នុង​ប្រទេស​ជាតិ​មានសុខ​សន្តិភាព មានសិទ្ធិសេរីភាព​គ្រប់បែប​យ៉ាង​ដែល​ជាឱកាស​ដ៏​ល្អប្រសើរ​ក្នុង​ការអភិវឌ្ឍន៍​ខ្លួនឱ្យ​ក្លាយជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ និងរក្សា​សុខសន្តិភាព ដែលកំពុង​មាន​សព្វថ្ងៃ​នេះកុំ​ឱ្យ​បាត់បង់។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានណែនាំ​ដល់បេក្ខជន​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ នៅពេល​ចេញ​ទៅបន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នោះ គបី្ប​ត្រូវចេះ​រក្សា​សាមគ្គីភាព មិត្តភាព និង​ទំនាក់ទំនង​ល្អជាមួយគ្នា ដើម្បី​សហការ​គ្នា​ចែករំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ល្អៗ​ពីគ្នា​ទៅវិញ​ទៅមក ហើយ ឯកឧត្តម ក៏បានជូនពរ​ដល់​បេក្ខជន​ជ័យលាភី​អាហារូបករណ៍ ទាំងអស់​ឱ្យ​ទទួល​បានជោគជ័យ​ ក្នុងការ​ទៅ​បន្តការ​សិក្សា​នៅប្រទេស​អូស្ត្រាលី នាពេល​ខាងមុខ​ផងដែរ៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005299
ម្សិលមិញ :
009694
សរុប :
16650215
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir