អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨
January 25, 2023
នាព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសួនមុខស្ថានទូតបារាំង មានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក រូបពីរ ឬ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម
Olivier Becht
រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេសនៃសាធារណរដ្ឋបារាំង
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាព្រមទាំងនិស្សិតជាច្រើនកុះករ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម
Olivier Becht
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចចិត្តក្នុងការសាងសង់ឡើងវិញនៅទីតាំងដដែល គឺនៅមុខស្ថានទូតបារាំងនូវវិមានឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនបារាំងនៅកម្ពុជា ដែលបានពលី ដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី១។ វិមាននេះត្រូវបានខូចខាតដោយសារការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហមក្នុងឆ្នាំ ១៩៧៧។ ឯកឧត្តមបានបង្ហាញពីក្តីរំភើបរីករាយចំពោះការសម្រេចចិត្តដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការសាងសង់វិមាននេះឡើងវិញ ដោយសារទីនេះជាទីកន្លែងសម្រាប់រំលឹកនូវប្រវត្តិសាស្ត្ររួមក៏ដូចជាបញ្ជាក់សារជាថ្មីនូវគុណតម្លៃដែលយើងមានរួមគ្នា។ កាយវិការនេះឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងទាក់ទងដែលផ្សារភ្ជាប់ប្រទេសទាំងពីរកម្ពុជាបារាំង ក៏ដូចជាប្រវត្តិសាស្ត្រដែលប្រទេសយើងទាំងពីរមានរួមគ្នាដែលគិតមកដល់ពេលនេះគឺមានរយៈពេល ១៦០ ឆ្នាំហើយ។ ការសម្រេចចិត្តរបស់ សម្ដេចតេជោជាកាយវិការដ៏ឧត្តុងឧត្តមក្នុងការវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យុទ្ធជនកម្ពុជា និងបារាំង ដែលបានពលីក្នុងការប្រយុទ្ធតស៊ូ ដើម្បីការពារប្រទេសបារាំង។ តាមរយៈសេចក្តីក្លាហានរបស់យុទ្ធជនកម្ពុជា និងបារាំងធ្វើឱ្យយើងទទួលបានជ័យជំនះនៅឆ្នាំ១៩១៨។ យុទ្ធជនកម្ពុជាប្រមាណ ២ម៉ឺននាក់ បានចូលរួមក្នុងសង្គ្រាមដែល ១០០ ឆ្នាំ ក្រោយមកយើងនៅបន្តហៅថាមហាសង្គ្រាម ឬ សង្គ្រាមលោកលើកទី១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ និងដូចដែលបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទើបនៅថ្ងៃនេះវិមានរំលឹកដល់អ្នក ដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨ ត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រដ៏សំខាន់មួយគឺដំណើរការផ្លាស់ប្ដូរស៊ីជម្រៅនៅក្នុងទិដ្ឋភាពនៃសង្គម។ កម្ពុជាដែលពីមុនជាវាលពិឃាតបានក្លាយទៅជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ ក្រោមមគ្គុទេសក៍ ដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងនយោបាយឈ្នះឈ្នះ បាននាំឱ្យកម្ពុជាទទួលបាននូវសន្តិភាពស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមយ៉ាងពេញលេញព្រមទាំងមានការអភិវឌ្ឍទាំងនៅក្នុងទីក្រុង និងទីជនបទ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថារាជរដ្ឋាភិបាលបានសម្រេចសាងសង់ឡើងវិញវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ដែលវិមាននេះ ត្រូវបានសាងសង់កាលពីឆ្នាំ ១៩២៥ ហើយត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោល។ វិមាននេះត្រូវបានសាងសង់នៅពេលដែលសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយអាជ្ញាធរបារាំងបានសម្រេចកំណត់យកទីតាំងនៅក្នុងទីធ្លាមុខស្ថានទូតបារាំងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីសាងសង់វិមាននេះឡើងវិញ។ ការសម្រេចសាងសង់វិមាននេះ គឺដើម្បីរំលឹកដល់ជ័យជំនះនៅក្នុងសង្គ្រាមលោកលើកទី១ របស់បារាំងផងនិងដើម្បីរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តរបស់កម្ពុជា ក្នុងការជួយបារាំងច្បាំងនៅក្នុងសង្គ្រាមលោកលើកទី១ ផងនិងជាការថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជាជាពិសេសព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដែលបានបញ្ជូនកងជីវពលខ្មែរជួយបារាំងធ្វើសង្គ្រាម ដល់ទឹកដីបារាំងនៅចន្លោះឆ្នាំ
១៩១៦
ដល់ឆ្នាំ
១៩១៨
ផង។ការសាងសង់វិមាននេះឡើងវិញ គឺជាការបង្ហាញនូវការរឹតចំណងមិត្តភាពមេត្រីភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងឱ្យកាន់តែរឹងមាំថែមទៀត។ វិមានថ្មីនេះក៏នឹងធ្វើឱ្យរាជធានីភ្នំពេញ ដែលជាបេះដូង ជាមជ្ឈមណ្ឌលសន្តិសុខនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌ទេសចរណ៍ និងជាការទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ជិត ៦០០ឆ្នាំ កន្លងមកហើយនោះទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រដែលបានបាត់បង់ជិត ៥០ឆ្នាំកន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថាការដ្ឋានសាងសង់វិមាននេះនឹងដំណើរការដោយរលូន មានសុវត្ថិភាពនិងជោគជ័យតាមការគ្រោងទុក៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008416
ម្សិលមិញ :
008776
សរុប :
18157036
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន