អ៊ីមែល : mlmupc.caninet@gmail.com
February 26, 2023
នារសៀលថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តត្បូងឃ្មុំ បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែលមកពី ៩​ភូមិក្នុង​ឃុំជីគរ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ ។


ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន​នាំមក​នូវការផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ និង​ការនឹក​រលឹក​ប្រកប​ដោយ​មនោ​សញ្ចេតនា​គោរព​ស្រលាញ់ដ៏ជ្រាលជ្រៅ​បំផុត​ពី​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ជូន​ចំពោះប្រជាពលរដ្ឋ​ទាំងអស់​ក្នុងមូលដ្ឋាន​ឃុំ​ជីគរ នេះ ព្រមទាំង​ក្រុម​គ្រួសារ​កូនចៅ​ប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅប្រទេស និង​បានបញ្ជាក់​ថា​ជានិច្ចកាល​សម្តេច​តែងតែ​បាន​ក្រើន​រំលឹកឱ្យថ្នាក់​ដឹកនាំ មន្រ្ដី​រាជការ និង​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ទាំងអស់​បាន​មក​ជួប​ជាមួយប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​ជីវភាព​រស់នៅ និង​បញ្ហា​ប្រឈម​នានារបស់​ពួកគាត់​។


ក្នុងឱកាសនោះ ឯកឧត្តម​​ឧបនាយករដ្ឋមន្រ្តី បាន​ណែនាំ​ដល់​មេភូមិ មេឃុំ ជំទប់ និងស្មៀន ដែល​ទទួល​បាន​ការទុកចិត្ត និង​គាំទ្រ​ក្នុង​ឃុំជីគរ នេះ ត្រូវ​បំពេញ​តួនាទីភារកិច្ច​របស់​ខ្លួនឱ្យបាន​ល្អប្រសើរ​ទាំងការ​ផ្តល់​សេវាសាធារណៈ​ផ្សេងៗ ឱ្យ​បានឆាប់រហ័ស រ​​ក្សា​សន្តិសុខសុវត្ថិភាព​សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីផ្តល់នូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​កុំ​ឱ្យ​មាន​បញ្ហា​ល្អក់​កករ​ណាមួយ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​មិនពេញចិត្តនោះឡើយ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា​ការ​ដែលឯកឧត្តម​ដឹកនាំ​ក្រុមការងារ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នាពេលនេះ គឺ​ចង់​បង្ហាញ​ឱ្យ​ឃើញថា រាជរដ្ឋាភិបាលមានការ​យកចិត្ត​ទុកដាក់​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ជានិច្ច គ្រប់ពេលវេលា​គ្រប់កាលៈ​ទេសៈ​មិនទុកប្រជាពលរដ្ឋ​ចោល​ដោយ​មិន​អើពើ ឬ​គេចវេស​រត់ចោល​ប្រជាពលរដ្ឋ ហើយ​សន្សំយក​ក្តីសុខខ្លួនឯង​ឡើយ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ឱ្យ​បានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយ​បន្តផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ធ្វើជា​នាយករដ្ឋមន្រ្តីបន្តទៀត ដើម្បី​ដឹកនាំ​ប្រទេស​ឈាន​ទៅរកវឌ្ឍនភាព​ និង​ផ្តល់​សេចក្តី​សុខ​សុភមង្គល ភាពសុខដុមរមនា ដល់​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002296
ម្សិលមិញ :
010110
សរុប :
18212434
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir