អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងទីស្ដីការក្រសួង
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
February 27, 2023
នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ស្ថិតនៅឃុំទន្លូង ស្រុកមេមត់
ខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់ លោក ស្រេង លី អភិបាលស្រុកមេមត់ បានឱ្យដឹងថា វត្តហត្ថិវនារាម ហៅវត្តក្តុល បានកសាងឡើងក្នុងឆ្នាំ ១៩៦៣ រហូតមកទល់បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជាង ៦០ ឆ្នាំហើយ។ វត្តនេះ មានផ្ទៃដីប្រមាណ ២៩៦៥០,៥៩ ម៉ែត្រការ៉េ និងមានចម្ងាយប្រមាណ ២២ គីឡូម៉ែត្រ ពីទីរួមស្រុកមេមត់។ ចាប់តាំងពីកកើតរហូតមកដល់បច្ចុប្បន្ន វត្តនេះ ត្រូវបានគ្រប់គ្រងដោយព្រះចៅអធិការវត្តចំនួន ៧ អង្គ មកហើយ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀត នៅទូទាំងប្រទេសដែរ គឺបានរងនូវវិនាសកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឱ្យវត្តនេះខូចខាតខ្ទេចខ្ទីគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តហត្ថិវនារាម ហៅវត្តក្តុល ត្រូវបានរៀបចំកសាងឡើងវិញជាបន្តបន្ទាប់ និងមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការយកចិត្តទុកដាក់ និងការចូលរួមពី សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រួមជាមួយឥស្សរជនផ្សេងទៀតជាបន្តបន្ទាប់ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។ ដោយឡែកឧបដ្ឋានសាលាថ្មី ដ៏ធំស្កឹមស្កៃទំហំ ២៣ម
x
៤៣ម និងសមិទ្ធផល នានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅពេលនេះបានចាប់ផ្ដើមកសាងឡើងនា ខែធ្នូ ឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ននេះបានសាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយថវិកាសរុបអស់ ៩០៥ ០៨០ ដុល្លារអារមេរិក ជាថវិកាដែលបានមកពីការរួមចំណែកពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោកជំទាវ ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ ឯកឧត្តម អ៊ុក ប៊ុនឈឿន និងលោកជំទាវ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត ដោយបច្ចុប្បន្នវត្តនៅខ្វះថ្លៃជាងសាងសង់ និងសម្ភារៈសំណង់ចំនួន ១២ ៣០០ ដុល្លារអាមេរិក។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកគោរពស្រលាញ់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋក្នុងឃុំទន្លូង និងអាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ណដែលមានវត្តមាននៅទីនេះ ដែលជានិច្ចកាលសម្ដេចតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតាមរយៈការចូលរួមកសាងសមិទ្ធផលផ្សេងៗ ក្នុងវិស័យពុទ្ធចក្រ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកឧបដ្ឋានសាលាថ្មី និងសមិទ្ធិផលនានាក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ដែលត្រូវសម្ពោធឆ្លងនាពេលនេះ ថាជាសមិទ្ធផលដ៏ធំស្កឹមស្កៃមួយសម្រាប់ទុកជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា ដែលសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយបានរួមចំណែកក្នុងការកសាង ដោយសទ្ធាជ្រះថ្លា ដើម្បីឱ្យវត្តនេះមានគ្រប់រចនាសម្ព័ន្ធសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំទន្លូង ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល នេះឱ្យបានគង់វង្ស ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ពីព្រោះសមិទ្ធផលទាំងនេះ គឺជាមោទកភាពរបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំទន្លូងផ្ទាល់ ដែលបានរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីឱ្យសមិទ្ធផលដ៏ល្អទាំងនេះលេចចេញជារូបរាងបាន ហើយឯកឧត្តមក៏សូមឧទ្ទិសកុសល ដែលកើតចេញពីការកសាងសមិទ្ធផលនានា ក្នុងវត្តនេះជូនដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជន ព្រមទាំងវិញ្ញាណក្ខ័ន្ធប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសជាតិប្រកបដោយយុទ្ធសាស្រ្តត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ឱ្យចាកផុតពីភាពភ័យខ្លាច នានា ក្នុងនោះក៏មានយុទ្ធសាស្រ្តទប់ស្កាត់វីរុសឆ្លងរាតត្បាតកូវីត ១៩ ប្រកបដោយភាពជោគជ័យ ដែលបង្កលក្ខណៈឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឱ្យបានគ្រប់ៗគ្នានាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបង្ហាញពីការដឹងនូវគុណូបការៈចំពោះការខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់សម្តេច ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាននាំយកថវិការបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រគេនដល់ព្រះចៅអធិការវត្តហត្ថិវនារាម ហៅវត្តក្តុល ដើម្បីបង្រ្គប់ថ្លៃជាងសាងសង់ និងសម្ភារៈសំណង់ចំនួន ១២ ៣០០ ដុល្លារអាមេរិក ផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001565
ម្សិលមិញ :
010110
សរុប :
18211703
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន