អ៊ីមែល : mlmupc.caninet@gmail.com
March 23, 2023
ផ្លូវ​បេតុង ស្ពាន​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​មង្គល​បូរី ហៅ​វត្តមង់ ស្ថិត​ក្នុង​ភូមិ​មង់ទី ៦ ឃុំ​មង់រៀវ ស្រុក​ត្បូងឃ្មុំខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សម្ពោធ​ឆ្លង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នាព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​ ២កើត​ ខែ​​ចេត្រ​ ឆ្នាំ​ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី ២៣ ខែ​​មីនា ឆ្នាំ​២០២៣ ក្រោម​អធិបតី​ភាព ​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួង​​រៀបចំ​​ដែនដី នគរូប​​នីយកម្ម និង​​សំណង់ និង​​ជា​ប្រធាន​​ក្រុមការងារ​​រាជរដ្ឋាភិបាល​​ចុះ​មូល​​ដ្ឋាន​​ខេត្ត​​ត្បូងឃ្មុំ តំណាង​​ដ៏​​ខ្ពង់ខ្ពស់​ ​សម្ដេច​​អគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​។  
  តាម ឯកឧត្តម កេង ប៊ុនណា អភិបាលរង​ខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ​គណៈអភិបាល​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា វត្ត​មង្គល​បូរី ហៅវត្តមង់ គឺ​ស្ថិត​ក្នុង​ចំណោម​វត្ត​ទាំងពីរ​នៃ​ឃុំមង់រៀវ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុងអំឡុង​ឆ្នាំ ១៨០០ លើ​ទីតាំង​ដី​ទំហំ ៤ ហិកតា ២៣ អា ដែល​មកដល់បច្ចុប្បន្ន​មាន​អាយុកាល ២២៣ ឆ្នាំ​ហើយ។ វត្តនេះ​ក៏មិ​នខុស​ពីវត្ត​ដទៃ​ទៀត នៅទូទាំង​ប្រទេស​ដែរ គឺ​បាន​រងការ​បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​អស់គ្មាន​សល់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ វិស័យ​នានា ត្រូវ​បានរស់​ឡើងវិញ​រួមទាំង​វិស័យ​ពុទ្ធចក្រ ផងដែរ ដូច្នេះ​ទើប​ប្រជា​ពុទ្ធបរិស័ទ​ បានមូលមតិ​គ្នាផ្ដើម​កសាង​វត្ត​នេះ​ឡើងវិញ សម្រាប់​ទុក​ជាទីសក្ការៈ​បូជា​របស់​ពុទ្ធបរិស័ទ​។ ដោយ​ឡែក​សមិទ្ធិផល​ក្នុងវត្ត ដែល​ត្រូវ​សម្ពោធ​ឆ្លងដាក់​ឱ្យ​ប្រើប្រាស់​នាពេល​នេះ រួមមាន​ផ្លូវ​បេតុង ១ខ្សែ មាន​ទទឹង ៨,៣០ម ប្រវែង ២ ០០០ ម  ស្ពានថ្ម​ចំនួន ៤ កុដិថ្ម ១ខ្នង កម្ពស់ ៣ជាន់ ជួសជុល​ដំបូល​កុដិ ចាក់​សាប​បេតុង​ក្នុង​វត្តដែល​មាន​ផ្ទៃក្រឡា ៥ ២៨០ ម៉ែត្រការ៉េ ចេតិយ​ចំនួន ៦ ក្លោងទ្វារ ១ ជួសជុល​ក្លោងទ្វារចាស់ចំនួន ១ សរុបថវិកា​ចំណាយ​ក្នុង​ការសាងសង់​អស់ ៨១៦ ៣០០  ដុល្លារអាមេរិក ជា​ថវិកា ដែល​ទទួល​បាន​ការ​ឧបត្ថម្ភគាំទ្រ ពី​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា និង​លោកជំទាវ ឯកឧត្តម ទេព ធន និង​លោកជំទាវ អ្នកឧកញ៉ាម៉ក់ គឹមហុង និង​លោកជំទាវ លោកឧកញ៉ា សៀក ពិសិដ្ឋ និង លោកជំទាវ ឯកឧត្តម លឹម ស៊ុនលាង និងលោកជំទាវ លោកឧកញ៉ា សុខ សាម និងលោកជំទាវ រួម​នឹង​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផងដែរ​។
ក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​នាំមកនូវ​ការ​ផ្ដាំផ្ញើ​សាក​សួរ​សុខទុក្ខប្រកប​ដោយក្តី​នឹក​រលឹក​ពី សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ប្រគេន​ដល់​ព្រះសង្ឃ និង​ជូនចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជានិច្ចកាល​ សម្ដេចតេជោ តែងតែ​បាន​ខិតខំ​បំពេញ​តាម​បំណង​ប្រាថ្នារបស់​ប្រជាពលរដ្ឋ លើ​គ្រប់​វិស័យ​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈមនានា របស់​ប្រជាពលរដ្ឋ សំដៅ​ធ្វើយ៉ាង​ណា​ឱ្យ​ពួកគាត់​មាន​សេចក្តី​សុខ​សុភមង្គល​រីក​ចម្រើន​ទៅ​មុខ​ទៀតដល់​កូនចៅ​ជំនាន់​ក្រោយ និង​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរ​ឡើង ដូច្នេះ​ហើយទើប​ពួកគាត់​អាច​មាន​លទ្ធភាព​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​នានា បម្រើ​ឱ្យ​វិស័យ​ពុទ្ធចក្រ​បាន​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែងរបស់​ព្រះគ្រូ​ចៅអធិការ​វត្ត​មង្គល​បូរី ហៅវត្ត​មង់ ក៏​ដូច​ជា​អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ ជិតឆ្ងាយ និងពុទ្ធបរិស័ទ​ចំណុះជើង​វត្ត រួមនឹង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ដោយ​សទ្ធាជ្រះថ្លា​ក្នុង​ការ​កសាងសមិទ្ធផល​នានា​ក្នុងវត្តនេះ ដែល​ចាត់​ទុកថា​នេះ គឺ​ជាសមិទ្ធផល​ដ៏​ធំធេង​នៅ​ក្នុងវត្ត​មង្គលបូរី ហៅ​វត្តមង់​នេះ ដើម្បី​ឱ្យ​សាកសម​ជាទី​សក្ការៈ​បូជា​របស់​ពុទ្ធបរិស័ទ​ផង និង​ឧទ្ទិស​ដោយ​វិស័យ​ព្រះពុទ្ធសាសនាផង​។ ឯកឧត្តម​ក៏​បាន​កោតសរសើរ ដល់ ឯកឧត្តម ទេព ធន និង​លោកជំទាវ រួម​និង​ក្រុមការងារ​ទាំងអស់​ ដែល​តែងតែបានផ្សារ​ភ្ជាប់​បង្កលក្ខណៈ​ផ្ដល់​ភាពកក់​ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​មង់រៀវ ដែល​ក្រុមការងារ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំមង់រៀវ ទទួល​បាន​នូវ​ភាព​កក់​ក្តៅ និង​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​ក្រុម​ការងារ។ ដោយ​ឡែក​ការ​កសាង​សមិទ្ធផលនាពេលនេះ បាន​បង្ហាញឱ្យ​ឃើញ​ថា​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ដែល​បង្កលក្ខណៈ និង​ផ្ដល់​ឱកាសឱ្យយើងទាំងអស់​គ្នា​អាច​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ ដូច្នេះ​យើង​ទាំងអស់​គ្នាត្រូវរួម​គ្នា​ថែរក្សាសុខ​សន្តិភាព​នេះ​ឱ្យ​បាន​គង់វង្ស​ទើប​យើង​អាច​បន្ត​នូវ​សេចក្តី​សង្ឃឹម​ក្នុង​ភាពកក់ក្តៅ និង​ការ​រស់នៅ​ប្រកប​ដោយ​សុភមង្គល​នៅក្នុង​គ្រួសារ​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​។ ប្រជាពលរដ្ឋ​ទាំងអស់​អាច​មានអ្វីៗ​គ្រប់​បែប​យ៉ាង​ ដូចថ្ងៃ​នេះ​បានក៏​អាស្រ័យ ដោយមានការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដែលជាមគ្គុទ្ទេសក៍​ដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​នាំ នាវា​កម្ពុជា​ ឱ្យឈានឆ្ពោះ​ទៅ​រក​វឌ្ឍនភាពបង្កល​ក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវភាព​សុខដុមរមនា និង​ភាព​រីក​ចម្រើន​គ្រប់​បែបយ៉ាង​។ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅទូទាំង​ប្រទេស​ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តត្បូងឃ្មុំ ឱ្យ​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដើម្បី​នាំ​ប្រទេស​ជាតិ​ឈាន​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយប្រសិទ្ធភាព​ពិតប្រាកដ តាម​រយៈការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី ៧ នាថ្ងៃទី២៣ ខែ​កក្កដាឆ្នាំ២០២៣ ខាងមុខនេះ​ឱ្យ​ទទួល​បាន​អាសនៈ​សរុប ៨ អាសនៈ​នៅ​​ក្នុង​​ខេត្ត​​ត្បូងឃ្មុំ នេះ និង​ផ្ដល់ការ​គាំទ្រដល់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​អនាគត ផងដែរ។
ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​នាំយក​ថវិកា​របស់​ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ទៅ​ប្រគេន​ដល់​ព្រះចៅ​អធិការវត្ត​មង្គល​បូរី ហៅ​វត្ត​មង់ ចំនួន ១ម៉ឺន ដុល្លារអាមេរិក ផ្ដល់​ជូន​តាជី​យាយជី ១០០ នាក់ ម្នាក់ៗ​ក្រណាត់​ស ១ដុំ ថវិកា ១​ ម៉ឺនរៀល គ្រូពេទ្យ ២០ នាក់ និង​លោកគ្រូអ្នកគ្រូ ៥០ នាក់ ព្រម​ទាំង​យុវជន​កាក​បាទក្រហម កាយរិទ្ធ យុវជន ស.ស.យ.ក ១៥០ នាក់ ម្នាក់ៗទទួលបានក្រម៉ា ១ថវិកា ១ម៉ឺនរៀល និង​សិស្សានុសិស្ស ២៣៨ នាក់ ម្នាក់ៗ​ទទួល​បាន​សម្ភារៈ​សិក្សា​និង​ថវិកា១ចំនួន​ផងដែរ៕











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001813
ម្សិលមិញ :
010110
សរុប :
18211951
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir