អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លីតាមបណ្តារាជធានី ខេត្ត
ឯកឧត្តម លាង មុនីរិទ្ធ ជួបប្រជុំជាមួយ តំណាងរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
កិច្ចប្រជុំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
March 28, 2023
នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្តម
Justin
Whyatt
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីក្តីរីករាយ និងស្វាគមន៍ចំពោះបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិរបស់ ឯកឧត្តម
Justin Whyatt
ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ដែលចាត់ទុកថាបេសកកម្មនេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៩៣ មក ការងារការទូតរបស់អូស្រ្តាលី ដែលបានបោះទីតាំងឡើងវិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានការវិវត្តន៍ ហើយក្នុងបេសកកម្មអ៊ុនតាក់ គឺអូស្រ្តាលីនៅឈរជួរមុខក្នុងការរៀបរយអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ ដែលចាប់តាំងពីនោះមកកម្ពុជាបានទទួលសុខសន្តិភាព និងមានលទ្ធភាពក្នុងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចាត់ទុកថានេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏គួរឱ្យមានមោទនភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថាបញ្ហាសុវត្ថិភាព ដើម្បីឱ្យមានសន្តិភាព គឺជាបញ្ហាចំបងសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ ដោយនៅពេលនោះយើងទទួលបានការគាំទ្រពីអូស្រ្តាលី ហើយបញ្ហាបន្តទៀត គឺការគាំទ្រឱ្យមានសន្តិសុខស្បៀង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធហើយយើងក៏ចាប់ផ្តើមជាបណ្តើរៗក្នុងការអភិវឌ្ឍធនធានមនុស្សរហូតមកដល់បច្ចុប្បន្ននេះ ដែលមាននិស្សិតកម្ពុជាតែងតែទទួលបានអាហារូបករណ៍ជាច្រើនពីប្រទេសអូស្រ្តាលីជារៀងរាល់ឆ្នាំ។ ចំពោះបញ្ហាសុខាភិបាលក៏ខាងអូស្រ្តាលីបានជួយគាំទ្ររៀបចំយន្តការក្នុងការជួយទ្រទ្រង់សុខភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានកត់សម្គាល់ថាចំពោះភ្ញៀវទេសចរណ៍បរទេស ដែលបានមកកម្សាន្តនៅប្រទេសកម្ពុជាក្នុងនោះក៏មានភ្ញៀវទេសចរអូស្រ្តាលីជាច្រើន និងមានអ្នកវិនិយោគអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ជាច្រើនផងដែរ។ ម្យ៉ាងទៀតអូស្រ្តាលីក៏បានជួយគាំទ្រដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត ១៩ កន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ឯកឧត្តម
Justin Whyatt
ដែលជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជានឹងបន្តគាំទ្រគម្រោងនានា ដែលឯកអគ្គរាជទូតអូស្រ្តាលីចាស់បានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជានោះបានឯកភាពជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាបន្តទៀត ដើម្បីជាការបង្កើនទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងអូស្រ្តាលី ក្នុងចំណងការទូតរយៈពេល ៧១ ឆ្នាំ មកនេះ។
ជាការឆ្លើយតប ឯកឧត្តម
Justin Whyatt
បានមានប្រសាសន៍ថាចំណងទាក់ទងការទូតរវាងកម្ពុជា និងអូស្រ្តាលី គឺមានរយៈពេលជាយូរណាស់មកហើយ ហើយឯកឧត្តមមានក្តីរីករាយ ដែលបានមកកម្ពុជា ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពដែលធ្លាប់មានពីមុនមក និងរីករាយក្នុងការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងកិច្ចសហប្រតិបត្តិការ ដែលធ្លាប់អនុវត្តកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ទាំងនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងរបត់ផ្សេងៗនៅក្នុងពិភពលោក ផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
021491
ម្សិលមិញ :
022981
សរុប :
20488566
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន