April 05, 2023
ក្នុង​ឱកាស​ដែល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំ​ថោះ បញ្ចស័ក ព.ស២៥៦៧ គ.​ស​២០២៣ ជិត​ឈាន​ចូល​មក​ដល់នោះ​នៅរសៀល​ថ្ងៃ​ពុធ ១៥កើត​ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​ថ្ងៃទី ៥ ខែ​មេសា ឆ្នាំ២០២៣ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ រួមនិង​ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មកជួបជុំ​គ្នា​នៅទីស្តីការ​ក្រសួង​ និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោសព្រំ​ជ័យ​មង្គល​វិបុល​សុខ លើករាសី ដើម្បី​ទទួលពរជ័យ និងជ័យជម្នះ គ្រប់​ប្រការ​ក្នុង​ការ​បន្ត​ដឹកនាំ និង​រួមគ្នា​បំពេញ​កិច្ចការងារ ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូនឱ្យ​កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែមទៀត។
ពិធី​សូត្រមន្ត​លើករាសី​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មាន​ការជួបជុំ​ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​ទាំងអស់​ធ្វើ​ប​ទនមស្ការ​ព្រះរតនត្រ័យ សម្មាទានសីល និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត សូត្រមន្ត​លើក​រាសី​ចម្រើន​សិរីសួស្តី​ក្នុង​ឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ជូន​ដល់ថ្នាក់​ដឹកនាំ និង​បុគ្គលិក​មន្រ្តីរាជការ​ទាំងអស់​ក្រោម​ឱវាទ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ឱ្យទទួល​បាន​ជោគជ័យ​លើ​​រាល់​ការបំពេញ​ភារកិច្ចថ្មីៗ​ថែមទៀត​ក្នុងឆ្នាំថ្មីនេះ​។
ក្នុង​ពិធី​ដ៏​សិរីមង្គល​ប្រសើរ​ថ្លៃថ្លា​នៃ​ការត្រៀម​ទទួល​អំណរ​សាទរ​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បួងសួង​ដល់​ទេវតា​ឆ្នាំថ្មី ដែល​នឹង​មកគ្រប់គ្រង​ភព​ផែនដី​នេះ សូម​ប្រោសព្រំ​សព្វសាធុ​ការពរ​បវរមហាប្រសើរ ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅរក​ត្រើយ​សុខសន្តិភាព និង​ការអភិវឌ្ឍ ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុងភាពសុខដុមរមនា សម្បូរ​សប្បាយ​ជារៀង​រហូត និង​សូម​ទេវតា​ឆ្នាំថ្មី ជួយ​តាម​ថែ​រក្សាការពារ ផ្តល់ពរ​ជ័យ​ដល់ថ្នាក់ដឹក​នាំ និង​មន្រ្តី​រាជការ​ទាំងអស់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យមាន​សុខភាពល្អ​ និង​ទទួល​បាន​ជោគជ័យថ្មីៗ​ថែមទៀត ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​រៀងៗខ្លួន​ សំដៅ​រួមគ្នា​ជំរុញ​ឱ្យ​ក្រសួង​មាន​លទ្ធភាព​អាច​ផ្តល់​សេវាសាធារណៈ​ ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា​ឆ្លើយតប​តាម​សេចក្តី​ត្រូវ​ការ​របស់​ពួកគាត់ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រួម​ចំណែកយ៉ាង​សកម្ម​សម្រាប់​ការ​អភិវឌ្ឍ​សង្គមជាតិ ការ​បង្កើត​កិត្យានុភាព គុណធម៌ សីលធម៌ និង​ឥរិយាបថ​ដ៏ល្អប្រពៃ​ក្នុង​សង្គម ដែល​មិន​អាច​ខ្វះបាន​។
ក្នុង​រយៈ​ពេល​ជា​បន្ត​បន្ទាប់​មក​នេះ ថ្នាក់ដឹកនាំ មន្រ្ដី​រាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានរួម​សហការ​សាមគ្គី​គ្នាយកចិត្ត​ទុក​ដាក់​ប្រឹងប្រែង​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​រហូត​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះ​ត្រចង់ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ​ដើម្បី​រួម​ចំណែក​ក្នុងផែនការ និង​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំរបស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅ​ធ្វើ​យ៉ាងណា​ស្តារ​ និង​អភិវឌ្ឍប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីកចម្រើន​រឹងមាំទ្វេរ​ទៀត​៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
021519
ម្សិលមិញ :
022981
សរុប :
20488594
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir