September 07, 2023
មន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់​ និង​សុរិយោដី​ រាជធានី ខេត្ត ត្រូវ​ពិនិត្យ​លទ្ធភាពដើម្បី​រៀបចំ​ចុះ​បញ្ជី​អគារ​សហ​កម្មសិទ្ធិ​ និង​ពន្លឿន​ការចុះ​បញ្ជី​​ដីធ្លី​ដែល​នៅសេសសល់​ ជូនប្រជា​ពលរដ្ឋ ដែល​ជា​តម្លៃ​នៃ​ទុន​វិនិយោគ​។ ជាមួយគ្នា​នេះ​ ត្រូវគិតគូរ​បញ្ចូល​សេវា​សាធារណៈ​ចាំបាច់​​របស់​ច្រកចេញ​ចូល​តែមួយ​ ជា​បណ្តើរៗ​ទៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​លឿន​រហ័ស និង​ជឿទុកចិត្តបាន​។ ចំពោះ​កិច្ចការ​រៀបចំ​នគរូបនីយកម្ម​នៅ​ខេត្ត​សៀមរាប ត្រូវ​ពិនិត្យ​មើល​ការ​រៀបចំ​ក្រុង​យើងឱ្យឆ្លើយ​តប​ទៅ​នឹងប៉ូល​សេដ្ឋ​កិច្ច​វប្បធម៌ និង​ទេសចរណ៍​ ដែល​ជា​ខឿន​ទ្រទ្រង់​សេដ្ឋកិច្ចរបស់​ខេត្ត​ និង​គិតគូរ​យ៉ាងណា​ឱ្យ​ប្រជាជន​អាច​រស់នៅ​បាន​សុខដុម​រមនា ទទួលបាន​ផ្លែផ្កា​ពីផែនការ​រៀបចំ​ទីក្រុង​មួយនេះ​។

នេះជាប្រសាសន៍របស់ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម​ និងសំណង់ ​ក្នុងកិច្ចប្រជុំជីវភាព​ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។





សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
019856
ម្សិលមិញ :
022981
សរុប :
20486931
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir