អ៊ីមែល : mlmupc.caninet@gmail.com
February 01, 2016
ឯកឧត្តមទេសរដ្ឋមន្រ្តី អឹុម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ( គអឆក) ,ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក បានធ្វើជាគណ:អធិបតីដឹកនាំសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្តនៃការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុពេញមួយព្រឹកនាថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ នៅសាលប្រជុំធំសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដែលមានការចូលរួម ឯកឧត្តម លោកជំទាវ ជាជាសមាជិក គ.អ.ឆ.ក. និង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ខេត្តកែប តំនាងខេត្តកោះកុង ខេត្តកំពត និងមានការចូលរួមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខាងវិស័យសាធារណ: វិស័យឯកជន តំណាងសហគមន៏ និងអ្នកពាក់ពន្ធ័នៅតំបន់ឆ្នេរសមុទ្រកម្ពុជាពិសេសនៅខេត្តព្រះសីហនុដែលមានចំនួនសរុបជិត៤០០នាក់។  សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយបទដ្ឋានគតិយុត្តនៃការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ ជាពិសេសខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០១សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងផែនការកែលម្អតំបន់ឆ្នេរខ្សាច់ សម្រាប់លំហែកម្សាន្តខេត្តព្រះសីហនុ ជាពិសេសអំពីផែនការអនុវត្តវិធានការណ៏របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលិខិតលខ៧២សជណ.ឧស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អំពី៖ ១)-ករណីបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ២)-ករណីឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ៣)-ករណីឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៤)-ករណីឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៥)-ករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់លើទឹក, ដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ដល់ផ្នែកសាធារណៈ (ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ) ផ្នែកឯកជន ផ្នែកសង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ ដែលមានការពាក់ព័ន្ធ។ បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគ.អ.ឆ.ក.បានថ្លែងសន្ទរថានិងមតិបើអង្គសិក្ខាសាលាប្រកបដោយអត្ថន័យអំពីវិធានការអនុវត្តចំពោះមុខ វិធានការរយ:ពេលមធ្យម និងវិធានការទិសដៅរយ:ពេលវែង ដើម្បីឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជាដែលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកកាន់តែមានសម្រស់ស្រស់ស្អាតឡើង និងមានការអភិវឌ្ឍ និងអភិរក្សប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ សិក្ខាសាលានេះមានការធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាអគ្គលេខាធិការ គ.អ.ឆ.ក. អំពីបទដ្ឋានគតិយុត្តនៃការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ បទបង្ហាញដោយឯកឧត្តម នេប សាមុត អគ្គនាយកទេសចរណ៏នៃក្រសួងទេសចរណ៏ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. អំពីផែនការគ្រប់គ្រង និងទិសដៅទាក់ទាញកំណើនទេសចរណ៏តំបន់ឆ្នេរសមុទ្រកម្ពុជានាខេត្តព្រះសីហនុ និងបទបង្ហាញរបស់សាលាខេត្តព្រះសីហនុ អំពីការគ្រប់គ្រង និងការអភិវឌ្ឍខេត្តព្រះសីហនុ ព្រមទាំងមានកិច្ចពិភាក្សានិងសំណួរ និងការបកស្រាយយ៉ាងពិស្តារពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ៕ បន្ទាប់ពីការអន្តរាគមន៍អំពីការគ្រប់គ្រងបរិស្ថានរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក និងមតិអន្តរាគមន៍អំពីសមិទ្ធិផល និងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធាន គ.អ.ឆ.ក បានធ្វើការបូកសរុបមតិអង្គសិក្ខាសាលា ដោយបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានគាំទ្រផែនការរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ និងករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់លើទឹក ដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ព្រមទាំងអំពាវនាវទាំងវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ផ្សព្វផ្សាយបន្ត និងអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជាកាន់តែមានសម្រស់ស្រស់ស្អាតឡើង និងមានការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាពព្រមទាំងបានណែនាំឱ្យ ១)-អគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. សហការជាមួយខេត្តព្រះសីហនុរៀបចំផែនការសកម្មភាពនិងថវិកាដើម្បីគាំទ្រការអនុវត្តផ្ទាល់របស់គណ:បញ្ជាការឯភាពខេត្តព្រះសីហនុ ២). អគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. ត្រូវខិតខំរៀបចំច្បាប់ និង/ឬអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យបានឆាប់ ដោយផ្អែកលើមូលដ្ឋានសារសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០១សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ៣). ត្រូវខិតខំរៀបចំបញ្ចប់ប្លង់គោល និងផែនការប្រើប្រាស់ដីក្រុងព្រះសីហនុ ព្រមទាំងផែនការប្រើប្រាស់ដីចំណីឆ្នេរនៅក្រុងព្រះសីហនុ និងជំរុញការអនុម័តឱ្យបានឆាប់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សទាំងក្រុង និងខេត្តព្រះសីហនុប្រកបដោយចីរភាព ៤)-បានកំណត់រៀបចំកិច្ចប្រជុំដើម្បីជំរុញដោះស្រាករណីឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុនាថ្ងៃពុធ ទី៣ ខែកុម្ភះ ឆ្នាំ២០១៦ ជាមួយក្រុមហ៊ុនពាក់ព័ន្ធនៅទីតាំងនេះ៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000217
ម្សិលមិញ :
021277
សរុប :
20515724
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir