អ៊ីមែល : mlmupc.caninet@gmail.com
January 29, 2016
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបើកកិច្ចប្រជុំរវាងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង ដើម្បីពិភាក្សាទៅលើការសាងសង់កំពង់ផែ ដើម្បីបម្រើដល់ការដឹកជញ្ជូនសម្ភារៈទៅអភិវឌ្ឍលើកោះរ៉ុង។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អឹុម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា, ឯកឧត្តម ព្រំ សុខា តំណាងក្រសួងមហាផ្ទៃ, ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោកឧកញ៉ា គិត ម៉េង តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ហើយជាលទ្ធផលអង្គប្រជុំសម្រេចបានចំនួន៣ចំណុចគឺ៖ ១/. ក្រុមហ៊ុនគាំទ្រអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរយៈសជណលេខ៧២ និងលេខ៩៤៧ និងលិខិតរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ២/. គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតបន់ឆ្នេរសមុទ្រកម្ពុជា និងលើកសំណើរទៅរាជរដ្ឋាភិបាល ដើម្បីឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អាចប្រើប្រាស់ចំណែកណាមួយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងតម្លៃសម្បទានណាមួយ ៣/. គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានឹងស្នើសុំរាជរដ្ឋាភិបាលសិក្សាបន្ថែមទៅលើទីតាំងសម្រាប់ការវិនិយោគ និងការអភិវឌ្ឍកំពង់ផែទេសចរណ៍ ហើយស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសម្រេចលើការវិនិយោគតាមរយៈ BOT។ ប្រសិនបើក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានបំណងវិនិយោគ គណៈកម្មាធិការស្វាគមន៍ ដើម្បីប្រើប្រាស់រួម៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
019722
ម្សិលមិញ :
027155
សរុប :
20513952
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir