អ៊ីមែល : mlmupc.caninet@gmail.com
March 23, 2016
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អឹុម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងរបស់លោក នួន ប៉ុក ជាប្រធានថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដល់លោក នួន ប៉ុក ដូចតទៅ៖  ១. បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីសម្រេចការងារនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលត្រូវពន្លឿនការងារឱ្យបានស្មើដៃគ្នាក្នុងគោលបំណងសម្រេចការផ្ដល់សេវាទៅតាមបរិបទពេលវេលាដែលបានកំណត់។ ប្រធានមន្ទីរ និងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវគ្រប់គ្រងមន្ត្រីឱ្យបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្តដល់មន្រ្តី បុគ្គលិក ដែលធ្វើការទៀតទាត់ និងមានគុណផលការងារល្អ។ ២. លើការងាររដ្ឋបាលដីធ្លី៖ ត្រូវបន្តខិតខំជម្រះទិន្នន័យក្បាលដីកកស្ទះកន្លងមក ក្នុងកម្មវិធីចុះបញ្ជីដីធ្លីទូទៅ ក៏ដូចជាការចុះបញ្ជីដីតាមបទបញ្ជាលេខ ០១បប ។ ជាមួយគ្នានេះក៏ស្នើដល់គណៈកម្មការរដ្ឋបាល ជួយពន្លឿនការពិនិត្យសម្រេចឯកសារវិនិច្ឆ័យក្បាលដី ពិសេសទាក់ទងនឹងការសម្រេចពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចចែកប័ណ្ណជូនប្រជាពលរដ្ឋទាន់ពេលវេលា។ គណៈកម្មាធិការសុរិយោដីថ្នាក់ក្រុង ស្រុក និងខេត្ត ត្រូវបន្តជំរុញដោះស្រាយឱ្យអស់នូវទំនាស់ដែលនៅសេសសល ទន្ទឹមនេះខ្ញុំក៏មានសំណូមពរសុំជំរុញដោះស្រាយបណ្ដឹងដែលអង្គភាពជំនាញបានទទួល។ ៣. លើការងាររៀបចំដែនដី ៖ ត្រូវជំរុញបញ្ចប់ផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ។ ទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើដីសាធារណៈដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសនៅតាមទីក្រុង ទីប្រជុំជន និងទប់ស្កាត់ឱ្យខាងតែបានរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភលើដីសាធារណៈ តទៅមុខទៀត ។ ៤. ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ ៖ ជំរុញឱ្យសម្រេចជាស្ថាពរ នូវផែនការប្រើប្រាស់ដីឆ្នេរឯករាជ្យ ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល និងបញ្ចប់ផែនការប្រើប្រាស់ដីបឹងព្រែកទប់ ដើម្បីដាក់តំបន់បឹងនេះ ជាតំបន់អភិរក្សទឹកសាប ជំរុញការអនុវត្តផែនការឆ្វៀលដីស្បែកខ្លានៅកោះរ៉ុង ដើម្បីដោះស្រាយការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគ ។ ៥. លើការងារសំណង់៖ ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុឱ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ។ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជន ធ្វើការតាមដានគ្រប់ការដ្ឋានដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់។ ក្នុងករណីពិនិត្យឃើញមានការខុសឆ្គងនឹងបទបញ្ញត្តិសំណង់ ទោះចំពោះអ្នកមាន ឬគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវការហាមឃាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នភ្លាម បន្ទាប់មកត្រូវបំពេញបែបទតាមនីតិវិធី និងគោលការណ៍ជាធរមាន ។ ៦. លើកការងារសម្បទានដីសង្គមកិច្ច៖ មន្ទីរដែលជាសេនាធិការឱ្យខេត្ត ត្រូវបន្តរៀបចំផែនការប្រើប្រាស់ និងបែងចែកដីក្នុងទីតាំងសម្បទានដីសង្គមកិច្ច ដែលខេត្តបានកំណត់រួចហើយ និងរៀបចំគម្រោងបែងចែកសម្បទានដីសង្គមកិច្ចសម្រាប់បញ្ចូលក្នុងគម្រោងថវិកាជាតិឆ្នាំ២០១៧ ឱ្យទាន់ពេលវេលា។ ចំពោះសម្បទានដីសង្គមកិច្ចដែលបានបែងចែកកន្លងមក ត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រ ដើម្បីធានានិរន្តរភាពជីវភាពរស់នៅរបស់អ្នកទទួលដី ។




សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002116
ម្សិលមិញ :
010110
សរុប :
18212254
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir