April 05, 2016
នាល្ងាចថ្ងៃអង្គារ ១៤ រោច ខែផល្គុន ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី០៥ ខែមេសា គ.ស. ២០១៦ វេលាម៉ោង ៣ រសៀល នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រារព្ធពិធីប្រកាសផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។
បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងសុន្ទរកថាស្វាគមន៍ និងអាន​របាយការណ៍​ស្តី​ពី​ការ​ងារ​របស់​ក្រសួង​រៀប​​ចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ក្នុងនាមជាទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី បាន​គោរព​ថ្លែង​អំណរ​គុណ​រាជ​រដ្ឋា​ភិបាល​កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវទំនុកចិត្តផ្តល់ភារកិច្ចថ្មីនេះនៅពាក់កណ្តាលនីតិកាលទី ៥ នៃរដ្ឋសភា និងបានប្តេជ្ញាចិត្ត៖
1-    បន្តពង្រឹងការងារគ្រប់គ្រងមន្រ្តី និងវិធានការអនុវត្តសហលក្ខន្តិកៈមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល និងវិធានការពង្រឹងនិងអភិវឌ្ឍស្ថាប័ន តាមរយៈ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការលើកទឹកចិត្តមន្រ្តីរាជការឲ្យខិតខំបំពេញការងារ និងការពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា ពិសេស​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​ត្រួត​ពិនិត្យ​យន្ត​ការ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ដើម្បីធានាឆ្លើយតបទាន់ពេលវេលា នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតេជោនាយករដ្ឋមន្ត្រី គឺ "ធ្វើ​ឲ្យ​បាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព"
2- ជំរុញ និងដោះស្រាយការកកស្ទះក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ពិសេសការកកស្ទះក្នុងការអនុវត្តបទបញ្ជាលេខ ០១ បប ។
3-    ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ និងការរំលោភបំពានលើកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ។ ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ដល់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ជំនឿ​ជឿ​ជាក់​ក្នុង​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា។
4-    ទប់ស្កាត់ និងដោះស្រាយការសាងសង់ដែលរំលោភច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក៏ដូចជាសោភ័ណភាព និងបរិស្ថាន ។
5-    ជំរុញការរៀបចំប្លង់ប្រើប្រាស់ដីធ្លី ដោយកំណត់ប្រភេទតំបន់ និងកម្ពស់ ។
6-    បន្តអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយបែងចែកដីធ្លី តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារ​យោធាពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធដែលខ្វះដីពិតប្រាកដ ។
7-    រួមចំណែកជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីត្រួតពិនិត្យ និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើរឯកឧត្តមទេសរដ្ឋមន្ត្រីថ្មីឲ្យខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងសង្ឃឹមថាឯកឧត្តមទេសរដ្ឋមន្ត្រី នឹង​អាច​ដោះ​ស្រាយ​បញ្ហាជូនប្រជាពលរដ្ឋបានដោយជោគជ័យ ។

ពិធីប្រកាសផ្ទេរនេះបានបញ្ចប់នៅវេលាម៉ោង ៤ រសៀល នៅថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ។
 
 


















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
020107
ម្សិលមិញ :
022981
សរុប :
20487182
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir