អ៊ីមែល : mlmupc.caninet@gmail.com
April 09, 2016
វេលាម៉ោង ១០:០០ នាទី ព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ពស ២៥៥៩ ត្រូវនឹងថ្ងៃទី ៩ ខែមេសា គស ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្បុណ្យ​កាន់​អង្គ និង​សមិទ្ធ​ផល​នា​នា នៅ​វត្ត​ធម្មិ​ស្ស​រារាម ឃុំ​ព្រែក​អាជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ ។ មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​អង្គ​ពិធី​នា​ឱកាស​នោះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី បាន​លើក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់​រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការកសាងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និង​​សណ្តាប់​ធ្នាប់សាធារណៈ ពីប្រទេសជាតិស្ថិតក្នុងសង្រ្គាមបាក់បែក ឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចសព្វថ្ងៃនេះ ។ ជាមួយគ្នានេះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ក៏បានពន្យល់ពីវឌ្ឍនភាពនានា នៃការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​អប់រំ ការទាក់ទាញអ្នកវិនិយោគ ការបង្កើតការងារ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សានូវរាល់សមិទ្ធិផល ដែល​បាន​កសាង​កន្លងមក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងភាពសុខដុមនៅក្នុងសង្គមជាតិទាំងមូល ។ ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​មានចំនួនសរុប ១.៩០៧ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋចំនួន១.៣០០នាក់(ក្នុងនោះតាជី២៥នាក់ យាយជី២៥នាក់) មន្រ្តីរាជការចំនួន៥០នាក់   លោក​គ្រូ​-​អ្នក​គ្រូ​ចំនួន​៤២នាក់​(ស្រី១៣នាក់)   សិស្សានុសិស្សចំនួន ៤៨១នាក់     ផ្នែកសន្តិសុខមានចំនួន២៩នាក់  គ្រូពេទ្យប្រចាំការចំនួន៥នាក់ ហើយក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ជូនដូចខាងក្រោម៖ ១- សម្រាប់វត្តធម្មិស្សរារាមទទួលបានថវិកា    ចំនួន     ៥លានរៀល
២- សម្រាប់ស្រុកក្រូចឆ្មារទទួលបានថវិកា    ចំនួន     ១លានរៀល  
៣- សម្រាប់ឃុំព្រែកអាជីទទួលបានថវិកា    ចំនួន     ៥០ម៉ឺនរៀល














  ពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តពោធិសាល នៅឃុំប៉ឹស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ - See more at: http:/mlmupc.gov.kh/?page=detail&ctype=article&id=463&lg=kh#sthash.ZKrMA60b.dpuf   ពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តពោធិសាល នៅឃុំប៉ឹស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ - See more at: http:/mlmupc.gov.kh/?page=detail&ctype=article&id=463&lg=kh#sthash.ZKrMA60b.dpuf
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003329
ម្សិលមិញ :
007582
សរុប :
18127683
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir