អ៊ីមែល : mlmupc.caninet@gmail.com
April 09, 2016
វេលាម៉ោង ០១:៣០ នាទី រសៀលថ្ងៃសៅរ៍ ៣កើត ខែចេត្រ ពស ២៥៥៩ ត្រូវនឹងថ្ងៃទី ៩ ខែ​មេសា គស ២០១៦ ឯក​ឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ តំណាង់​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ និងសមិទ្ធផលនានា នៅវត្តអង្គនារាម ហៅវត្តស្រែសៀម នៅឃុំជីរោទិ៍ ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​អង្គ​ពិធី​នា​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុង​ការ​កសាង​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ពីប្រទេសជាតិស្ថិតក្នុងសង្រ្គាមបាក់បែក ឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូច​សព្វថ្ងៃនេះ ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានពន្យល់ពីវឌ្ឍនភាពនានា នៃការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំ ការទាក់ទាញអ្នកវិនិយោគ ការបង្កើតការងារ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដែល​ជា​ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ ឲ្យ​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិបាល ដើម្បីថែរក្សានូវរាល់សមិទ្ធិផល ដែលបានកសាងកន្លងមក និងបន្តកសាងបន្ថែមទៀត ដើម្បីជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងភាពសុខដុមនៅក្នុងសង្គមជាតិទាំងមូល ។ ក្នុងកម្មវិធីនេះផងដែរមានការចូលរួមយ៉ាងច្រើនកុះករមានចំនួនសរុប ២.៩៤២ នាក់ ក្នុងនោះព្រះសង្ឃចំនួន២៨អង្គ គណៈអភិបាល មន្រ្តីរាជការសាលាស្រុក និង​ការិ​យា​ល័យ​ជំនាញជុំវិញស្រុក ចំនួន ២៩នាក់ លោក លោកស្រីមេឃុំគ្រប់ឃុំ ចំនួន១៤នាក់ ក្រុមការងារថ្នាក់ឃុំ ចំនួន២៧នាក់ ក្រុមការងារយុវជនឃុំ ចំនួន០៥នាក់ លោកគ្រូ-អ្នកគ្រូ ចំនួន​១១នាក់ សិស្សានុសិស្ស ចំនួន១២៣នាក់ ពេទ្យ ចំនួន៥នាក់ យាយជីតាជី ចំនួន១០០នាក់ ប្រជាពលរដ្ឋ ចំនួន២.៦០០នាក់ ហើយក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ជូនដូចខាងក្រោម៖ ១- សម្រាប់វត្តអង្គនារាម(ហៅវត្តស្រែសៀម) ទទួលបានថវិកា ចំនួន ៥.០០០ដុល្លារ
២- សម្រាប់ស្រុកត្បូងឃ្មុំ ទទួលបានថវិកា ចំនួន ១លានរៀល 
៣- សម្រាប់ឃុំជីរោទិ៍ ទី ២ ទទួលបានថវិកា ចំនួន ៥០ម៉ឺនរៀល
















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003816
ម្សិលមិញ :
014743
សរុប :
18167179
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir