May 09, 2016
កាលពីថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០១៦​ ឯកឧត្តម​ ជា​ សុផារ៉ា​ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគ​រូប​នីយ​កម្ម​ និង​សំណង់​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន បាន​​ចូល​រួម​ជា​អធិប​តី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​គីរី​គង្គា​សោ​ភ័ណ្ឌ​ ហៅ​វត្ត​លោ​ នៅ​ឃុំ​កំពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​សង្ឃ​ អាចារ្យ​ គណ:​កម្ម​ការ​ វត្ត​ អាជ្ញា​ធរ​ដែន​ដី​ និង​ប្រជា​ពុទ្ធ​បរិស័ទ​ជា​ច្រើនកុះ​ករ ​។ ក្នុង​ពិ​ធី​នោះ​ លោក ចេង ប៊ុណ្ណារ៉ា អភិ​បាល​ស្រុក​ត្បូង​ឃ្មុំ បាន​ឱ្យ​ដឹង​ថា វត្ត​គិរី​គង្គារ​សោ​ភណ្ឌ ហៅ​វត្ត​លោ នេះ​បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៦២ ក្រោម​ការ​ផ្ដួច​ផ្ដើម​ពី​ព្រះ​គ្រូ​ចៅ​អធិ​ការ​ព្រះ​នាម ថោង ស៊ូ និង​លោក​តា​គណៈ​កម្ម​ការអាចារ្យ​វត្ត ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​លោ បាន​មូល​មតិ​គ្នា​បង្កើត​ទី​អារាម​នេះ​ឡើង សម្រាប់​ជា​កន្លែង​ធ្វើ​កិច្ច​ប្រតិ​បត្តិ​ផ្នែក​ព្រះ​សាសនា លើ​ផ្ទៃ​ដី​ទំហំ ១០៨x៩៥ម៉ែត្រ​ ដែល​កាល​នោះ មាន​តែ​កុដិ​ឈើ​មួយ​ខ្នង​សម្រាប់​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា សា​លា​ឆាន់​ ១ខ្នង សង់​អំពី​ឈើ និង​ព្រះ​វិហារ  សង់​អំពី​ឈើ រួច​រាល់​ក្នុង​ឆ្នាំ​១៩៦៧ ព្រម​ទាំង​បាន​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌ​សីមា ដាក់​ឱ្យ​ប្រើ​ប្រាស់​ម្ដង​រួច​មក​ហើយ​កាល​ពី​ពេល​នោះ ។​ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ប្រជា​ពល​រដ្ឋ​ភូមិ​លោ ឃុំ​កំពាន់ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ដែរ ត្រូវ​បាន​រំដោះ​ឱ្យ​ចាក​ផុត​ពី​ការ​កាប់​សម្លាប់ មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ទើប​ប្រជា​ពល​រដ្ឋ​ នាំ​គ្នា​​បោស​សំអាត និង​ជួស​ជុល​ទី​អារាម​មួយ​នេះ​ឡើង​វិញ​សម្រាប់​បន្ត​កិច្ច​ប្រតិ​បត្តិព្រះ​ពុទ្ធ​សាសនា ។​ ដោយ​ឡែក​ចំពោះ​ការ​កសាង​ព្រះ​វិហារ​ថ្មី​មាន​ទំហំ​ ១៩.៦០m X ១០.៦០m ដែល​ត្រូវ​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​នា​ពេល​នេះ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​វត្ត ដែល​ទើប​នឹង​កសាង​​រួច​រាល់​​ជា​ស្ថាពរ ក្រោម​ការ​រួម​ចំណែក​ពី​សប្បុ​រស​ជន និង​ពុទ្ធ​បរិស័ទ​គ្រប់​ទិស​ទី សម្រាប់​ទុក​ជា​សម្បត្តិ​គរុភ័ណ្ឌ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ​  និងបានចាត់ទុកសមិទ្ធផលព្រះវិហារថ្មីវត្តគិរីគង្គារសោភណ្ឌ ហៅវត្តលោ ដែលត្រូវសម្ពោធឆ្លងឱ្យប្រើប្រាស់ជាផ្លូវការ និងត្រូវបញ្ចុះខណ្ឌសីមានាពេល​នេះថា ជាសមិទ្ធផលដ៏វិសេសវិសាលសម្រាប់ទុកជាគុណប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំកំពាន់ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដើម្បីធ្វើកិច្ចគោរព​  ប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា និងធ្វើបុណ្យទានផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា និងបានអំពាវនាវដល់ប្រជាពលពុទ្ធបរិស័ទទាំងអស់ រួមនឹងអាជ្ញាធរដែនដី ត្រូវសហការគ្នា ដើម្បីថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្ស ដើម្បីទុកជាទីសក្ការៈបូជារបស់ព្រះពុទ្ធសាសនិកជន សំដៅលើកស្ទួយវិស័យព្រះពុទ្ធសាសនា​  ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត ដែលបានខិតខំគៀរគរប្រមូលធនធានដែល​  បានពីការបរិច្ចាគ ដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដើម្បីសម្រេចបាននូវការសាងសង់សមិទ្ធផលដ៏ល្អនេះឡើង សម្រាប់ទុកជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា ។ បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានមានមតិសំណេះសំណាលរួចមក​ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន​ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ដល់វត្តសម្រាប់ទុកកសាងសមិទ្ធផលផ្សេងៗ និងចាត់ចែងតាមតម្រូវការ ចំនួន ១០,០០០ដុល្លារ ប្រគេនព្រះសង្ឃ ១៩អង្គ ក្នុង១អង្គ ថវិកា ២០,០០០រៀល ឧបត្ថម្ភថវិកាដល់សាលាស្រុកមេមត់ ១លានរៀល ឧបត្ថម្ភ​ថវិកាដល់សាលាឃុំកំពាន់ ៥០ម៉ឺនរៀល និងតាជី យាយជី ១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា ១០,០០០រៀល គ្រូពេទ្យ ៧នាក់ និងលោកគ្រូអ្នកគ្រូ ៥៦នាក់ ម្នាក់ៗទទួលបានសារុង១ សិស្សានុសិស្សវិទ្យាល័យកំពាន់ ២០០នាក់ ម្នាក់ៗ​ ទទួលបានសៀភៅ០២ក្បាល​ ប៊ិច០១ដើម និងថវិកា ៥,០០០​រៀល ។























សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
021644
ម្សិលមិញ :
022981
សរុប :
20488719
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir