May 09, 2016
នៅថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០១៦​ ឯកឧត្តមទេសរដ្ឋមន្រ្តី  ជា សុផារ៉ា ក៏​បាន​នាំ​យក​អំណោយ​ សម្តេច​អគ្គ​មហា​​សេនា​​បតី​​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន​ សែន​ មួយ​ចំនួន​ចែក​ជូនដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​ខ្យល់​កន្ត្រាក់​នា​ពេល​កន្លង​មក ក្នុង​ស្រុក​មេមត់ ចំនួន ១១២គ្រួសារ ដែល​ក្នុង​​នោះ​គ្រួសារ​ដែល​រង​គ្រោះ​ធ្ងន់​ធ្ង​រចំនួន ៤៧គ្រួសារ ក្នុង​ ១គ្រួសារ ទទួល​បាន ស័ង្កសី ២០សន្លឹក អង្ករ ២៥គីឡូក្រាម និង​ថវិកា ១០០,០០០រៀល និង ៦៣គ្រួសារ ទៀត ក្នុង ១គ្រួសារ ទទួល​បាន​ស័ង្កសី ១០សន្លឹក អង្ករ ២៥គីឡូក្រាម ថវិកា ១០០,០០០រៀល ។ ដោយ​ឡែក​គ្រួសារ​ប្រជា​ពល​រដ្ឋ ១គ្រួសារដែល​រង​គ្រោះ​ដោយ​បាតុ​ភូត​រន្ទះ បាន​ទទួល​អង្ករ ២៥គីឡូក្រាម និងថវិកា ១,០០០,០០០រៀលផងដែរ  ។ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ជា សុផារ៉ា បាន​បង្ហាញ​ពី​ការ​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ រងគ្រោះ ដោយ​បាតុ​ភូត​ធម្ម​ជាតិ​ទាំងនេះ នឹង​បាន​​បញ្ជាក់​ថា អំណោយ​ទាំង​នេះ ថ្វី​ត្បិ​តតែ​មាន​ចំនួន​តិច​តួច មិន​អាច​បំពេញ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ក្ដី​តែ​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ភាព​ខ្វះ​ខាតនៅ​ចំពោះ​មុខ​បាន​មួយ​រយៈ​ផង​ដែរ ។











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
020006
ម្សិលមិញ :
022981
សរុប :
20487081
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir