អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ក្រសួងផ្តោលើទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច ដើម្បីខិតខំបន្តអនុវត្តការងារសំខាន់ៗ សម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដែលជាការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨
ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លីតាមបណ្តារាជធានី ខេត្ត
ឯកឧត្តម លាង មុនីរិទ្ធ ជួបប្រជុំជាមួយ តំណាងរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
សាវតារបស់ក្រសួង
October 04, 2014
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៨ តាមព្រះរាជក្រឹត្យលេខនស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ហើយនៅក្នុងនីតិកាលទី២នៃរដ្ឋសភា ទើបច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចូលជាធរមាន តាមព្រះរាជក្រមលេខនស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ។ ក្រសួងមានបេសកកម្មដឹកនាំ និងគ្រប់គ្រងលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសម័យមុនៗ វិស័យការងារទាំងអស់នេះស្ថិតនៅក្រោមចំណុះស្ថាប័នច្រើនដោយឡែកពីគ្នា ។ ពីសម័យសង្គមរាស្ត្រនិយមរហូតមកដល់មុនឆ្នាំ១៩៧៥ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋាននគរូបនីយកម្មនិងលំនៅឋាន នៃក្រសួងសាធារណការ ហើយនៅតាមខេត្ត-ក្រុង កិច្ចការនេះត្រូវបានគ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត-ក្រុង ។
ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មន្ទីររៀបចំក្រុង ត្រូវបានបង្កើតនៅក្រុងភ្នំពេញ និងការិយាល័យសំណង់ ត្រូវបានបង្កើតនៅតាមបណ្តាខេត្ត ដោយនៅខេត្តខ្លះត្រូវដាក់ឲ្យស្ថិតនៅក្រោមមន្ទីរផែនការ និងនៅខេត្តខ្លះទៀត ការិយាល័យនេះស្ថិតនៅក្រោមមន្ទីរឧស្សាហកម្ម ។ ទន្ទឹមនឹងនេះសហគ្រាសសំណង់មួយក៏ត្រូវបានបង្កើតឡើង ស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម ដើម្បីសាងសង់សំណង់របស់រដ្ឋនៅទូទាំងប្រទេស លើកលែងសំណង់របស់ក្រសួងពាណិជ្ជកម្ម ដែលនាពេលនោះមានក្រុមហ៊ុនស្ថាបនាមួយ ។ ឆ្នាំ១៩៨៦ ដោយវិស័យសំណង់មានការរីកចម្រើន អគ្គនាយកដ្ឋានសំណង់ ត្រូវបានបង្កើតឡើងស្ថិតនៅចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា អគ្គនាយកដ្ឋាននេះ ស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ។ លុះឆ្នាំ១៩៩៤ ក្រោយមានច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយគណៈកម្មាធិការជាតិរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ដែលមានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
វិស័យសុរិយោដីត្រូវបានបង្កើតនៅឆ្នាំ១៩០៨ មានឈ្មោះថា ក្រុមសុរិយោដី និងឋានលេខា ស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅឆ្នាំ១៩២៥ ត្រូវបានបង្កើតនាយកដ្ឋានអភិរក្សភូមិបាល ស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ ។ ឆ្នាំ១៩៤៨-១៩៧៥ ក្រុមសុរិយោដី និងការិយាល័យភូមិបាល ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមក្រសួងកសិកម្ម ។ ឆ្នាំ១៩៨៩-១៩៩៤ វិស័យនេះស្ថិតនៅក្រោមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជានាយកដ្ឋានសុរិយោដី ហើយចាប់ពីឆ្នាំ១៩៩៥ ដល់ដើមឆ្នាំ១៩៩៩ ជានាយកដ្ឋានសុរិយោដី ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ។
ចំណែកឯវិស័យភូមិសាស្ត្រវិញ ពីឆ្នាំ១៩៥៥ ស្ថិតនៅចំណុះក្រសួងការពារជាតិ មានឈ្មោះថា ក្រុមភូមិសាស្ត្រកម្ពុជា បន្ទាប់មកដូរឈ្មោះជាក្រុមភូមិសាស្ត្រខ្មែរ នៅក្រោមរបប លន់ នល់ និងពីឆ្នាំ១៩៨៥-១៩៩១ ជាការិយាល័យព្រំដែន ចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី និងពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ ១៩៩៨ ជានាយកដ្ឋានភូមិសាស្ត្រ ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ។
ដោយមើលឃើញសារសំខាន់ និងចំណងទាក់ទងនៃវិស័យការងារខាងលើ ដែលចល័តនៅក្រោមចំណុះ ស្ថាប័នច្រើនដោយឡែកៗពីគ្នា ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះឡើង ដើម្បីទទួលបន្ទុកប្រមូលផ្តុំការងារទាំងអស់ខាងលើឲ្យមានស្ថេរភាព និងស្ថិតនៅក្រោមស្ថាប័នតែមួយ ។ នៅពេលចាប់ផ្តើមដំណើរការក្រសួងដំបូងទីស្តីការក្រសួងមានអគារធ្វើការនៅលើទីតាំងដី៣កន្លែងស្ថិតនៅឆ្ងាយពីគ្នាក្នុងខណ្ឌ២ផ្សេងគ្នារួមមាន៖ នៅលើទីតាំងដីនៅទីនេះមានសំណង់អគារលំនៅឋាន០៣អគារ និងសាលប្រជុំតូចមួយសម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីតាំងទី២ មានអគារលំនៅឋាន០២អគារ សម្រាប់ការងារសុរិយោដី និងនៅទីតាំងទី៣ មានសំណង់អគារលំនៅឋាន០១អគារសម្រាប់ការងារភូមិសាស្ត្រ ។ នៅចុងឆ្នាំ១៩៩៩ រាជរដ្ឋា ភិបាលបានអនុញ្ញាតឲ្យសាងសង់អគារថ្មីមួយខ្នងទៀតនៅលើទីតាំងនេះ ដើម្បីដោះស្រាយកន្លែងធ្វើការជូនមន្ត្រីរាជការ ដែលមានកំណើនជាលំដាប់ស្របតាមសំណូមពរការងារកើនឡើង ។
ទាក់ទងនឹងគម្រោងសាងសង់អគារនេះ ការសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់ គ្រឿងផ្គុំសំណង់ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករកូនខ្មែរជាមន្ត្រីរបស់ក្រសួងទាំងស្រុង ។ ឯដំណើរការសាងសង់ក៏ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយអ្នកបច្ចេកទេសដែលជាមន្ត្រីរបស់ក្រសួងដែរ ។ ការរៀបចំលក្ខណៈស្ថាបត្យកម្មផ្នែកខាងក្រៅនៃអគារ បានបញ្ចូលនូវសមាសភាពស្ថាបត្យកម្មជាតិលំនាំរចនាបថខ្មែរសម័យអង្គរ រួមជាមួយស្ថាបត្យកម្មសម័យទំនើប ។ គម្រោងប្លង់ទាំង២ត្រូវបានរៀបចំឡើងដោយទស្សនទាន នៃប្រសិទ្ធភាពប្រើប្រាស់ និងតាមបទដ្ឋានបច្ចេកទេសដែលធានាគុណភាព សុវត្ថិភាពសំណង់ និងសោភណភាព ។ ការរៀបចំរបៀងខ្យល់នៅចន្លោះកណ្តាលតាមបណ្តោយជួរបន្ទប់ធ្វើការ មានភាពអំណោយផលដល់ផាសុខភាព ។ ផ្ទៃក្រឡាសំណង់សរុបមាន ១៥.៦៩៤ ម៉ែត្រការ៉េ កម្ពស់សំណង់មាន៩ជាន់ ស្មើនឹង ៣៦.៨៥ ម៉ែត្រ គិតត្រឹមស្លាបជញ្ជាំងជាន់នីមួយៗមានកម្ពស់ ៣.៩០ ម៉ែត្រ លើកលែងជាន់ផ្ទាល់ដីដែលមានកម្ពស់ ៥.៦៥ ម៉ែត្រ ។ ជាន់នីមួយៗនៃសំណង់ត្រូវបានរៀបចំតាមមុខងារប្រើប្រាស់ ខុសៗគ្នាទៅតាមផែនការងារជំនាញ ។
រចនាសម្ព័នកន្លែងធ្វើការសំខាន់ៗរួមមានសាលប្រជុំធំចំណុះ ៦៥០ នាក់ បន្ទប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ បន្ទប់ប្រជុំថ្នាក់ដឹកនាំ ឬប្រជុំទ្វេភាគី ឬពិធីចុះហត្ថលេខា បន្ទប់ប្រជុំកម្រិតជំនាញតាមផែនការងារនីមួយៗ ឃ្លាំងឯកសារ និងកន្លែងធ្វើការគ្រប់គ្រាន់ ។ អគារនេះបំពាក់ដោយប្រព័ន្ធសន្តិសុខ សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ប្រព័ន្ធទូរស័ព្ទ បណ្តាញអគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤ គ្រឿង និងប្រព័ន្ធផ្សេងៗទៀត ។
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
020590
ម្សិលមិញ :
027155
សរុប :
20514820
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន