អ៊ីមែល : mlmupc.caninet@gmail.com
March 14, 2016
 
អគ្គនាយកដ្ឋានសំណង់ មានតួនាទីនិងភារកិច្ច ៖
 • មានភារកិច្ចជាសេនាធិការឱ្យក្រសួងលើការងារទាំងឡាយពាក់ព័ន្ធនឹងវិស័យសំណង់។
 • លើកស្ទួយខឿនស្ថាបត្យកម្មក្នុងវិស័យសំណង់ឱ្យមានលក្ខណៈជាតិ និងទំនើបទាន់សម័យ
 • ស្រាវជ្រាវ រៀបចំ បទប្បញ្ញត្ដិ ទំរងបែបបទ ក្បួនខ្នាត លក្ខណៈវិនិច្ឆ័យបច្ចេកទេសបច្ចេកវិទ្យា បទដ្ឋានបច្ចេកទេសផ្នែកសំណង់ និងស្ថាបត្យកម្ម រួមទាំងស្ដង់ដារសម្ភារៈបរិក្ខារសំណង់អោយបានឯកភាព
 • តម្រង់ទិស ណែនាំ តាមដាន ត្រួតពិនិត្យការសាងសង់ ការជួសជុល ការថែទាំ ការរុះរើ រាល់បណ្ដាគម្រោងសំណង់អគាររបស់រដ្ឋ ឯកជន អង្គការនានា រួមទាំងសំណង់បេតិកភ័ណ្ឌ និងសំណង់ផ្សេងៗទៀត ។ សំណង់ផ្សេងៗទៀតនេះ ត្រូវកំណត់ដោយប្រកាសអន្ដរក្រសួង ។
 • គ្រប់គ្រង ពិនិត្យ កំណត់សមត្ថភាពបច្ចេកទេសវិជ្ជាជីវៈ និងចេញលិខិតអនុញ្ញាតអាជីវកម្មដល់រូបវន្ដបុគ្គល និងនីតិបុគ្គល ដែលធ្វើអាជិវកម្មទាក់ទងនឹងការសាងសង់ និងការសិក្សាគម្រោងប្លង់
 • ត្រួតពិនិត្យ និងដាក់ឱ្យធ្វើការពិសោធន៍ សម្ភារៈសំណង់
 • កំណត់ស្ដង់ដារ គុណភាព សម្ភារៈ បរិក្ខារសំណង់ ដែលនាំចូលមកពីបរទេស និងផលិតក្នុងប្រទេស
 • លើកផែនការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់បុគ្គលិកក្រសួង និងបណ្ដាមន្ទីរខេត្ដ ក្រុង និងធ្វើទំនាក់ទំនង ណែនាំបច្ចេកទេសដល់បណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលមុខវិជ្ជាសំណង់ និងស្ថាបត្យកម្ម
 • សម្របសម្រួលជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីត្រួតពិនិត្យបណ្ដាគម្រោងវិនិយោគសំណង់ ។១. នាយកដ្ឋានសំណង់ មានតួនាទី និងភារកិច្ច ដូចតទៅ៖
 • ណែនាំ តាមដាន ត្រួតពិនិត្យរាល់ការងារបច្ចេកទេសក្នុងការសាងសង់ រុះរើ តាមតំណាក់កាលនីមួយៗដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ គុណភាពសំណង់
 • ចេញលិខិតអនុញ្ញាតបើកនិងបិទការដ្ឋានរបស់បណ្ដាសហគ្រាស ក្រុមហ៊ុន អង្គភាពសាងសង់នានា
 • ចូលរួមធ្វើកោសល្យវិច័យនានា ផ្ដល់សំណុំឯកសារបច្ចេកទេសដល់ស្ថាប័នមានសមត្ថកិច្ចក្នុងករណីវិវាទបញ្ហាសាងសង់ រុះរើ បាក់ស្រុត និងករណីបទល្មើសផ្សេងទៀត ដែលផ្ទុយនឹងបទដ្ឋានបច្ចេកទេស
 • សិក្សាលើបច្ចេកទេសសាងសង់ទំនើប រឹងមាំ មានប្រសិទ្ធភាព ជាសកល និងឆាប់រហ័សដែលកំពុងត្រូវប្រើប្រាស់នៅប្រទេសនានា ពិសេសបណ្ដាប្រទេសអាស៊ាន
 • រៀបរៀងបទប្បញ្ញត្ដិ សេចក្ដីណែនាំក្នុងការជួសជុលថែទាំ ប្រើប្រាស់ សំណង់អគារសាធារណៈ និងបេតិកភ័ណ្ឌ
 • តាក់តែងកម្មវិធី និងកសាងគម្រោងថវិកាជួសជុល ថែទាំធំៗ ព្រមទាំងធានាអំពីលក្ខណៈបច្ចេកទេសសំណង់តាមកិច្ចសន្យា
 • ស្រង់ស្ថិតិ វិភាគទិន្នន័យសេដ្ឋកិច្ច តម្លៃវប្បធម៌ ក្នុងការប្រើប្រាស់អគារសាធារណៈ និងបេតិកភ័ណ្ឌ
 • ណែនាំត្រួតពិនិត្យរាល់ការងារបច្ចេកទេសក្នុងការជួសជុល កែសម្រួល ដើម្បីធានាសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ប្រសិទ្ធភាពសេដ្ឋកិច្ច សោភ័ណភាព គុណភាពសំណង់នៃគ្រប់បណ្ដាសំណង់សាធារណៈ និងគ្រប់បណ្ដាសំណង់បេតិកភ័ណ្ឌ។
 
  ២. នាយកដ្ឋានសិក្សាគម្រោងប្លង់ មានតួនាទី និងភារកិច្ច ដូចតទៅ៖
 • សិក្សាគម្រោងប្លង់សាងសង់ថ្មី ជួសជុល កែលំអពង្រីកបើកទូលាយអគាររបស់បណ្ដាក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីខេត្ដ ក្រុង ដែលប្រើប្រាស់ថវិការបស់រដ្ឋ ឯកជន អង្គការនានា អ្នកវិនិយោគទុនក្នុងប្រទេស ឬ ក្រៅប្រទេស និងអង្គការអន្ដរជាតិ។ សិក្សា ស្រាវជ្រាវ ធ្វើគម្រោងប្លង់ ដែលចែកចេញជាផ្នែកឯកសារបច្ចេកទេស ស្ថាបត្យកម្ម និងផ្នែកគំនូរប្លង់ 
 • សិក្សាស្រាវជ្រាវគម្រោងប្លង់ និងធ្វើបញ្ជីប៉ាន់ស្មានសម្ភារៈនៃគម្រោងសំណង់សាធារណៈ
 • ត្រួតពិនិត្យគម្រោងប្លង់ស្ថាបត្យកម្ម និងបច្ចេកទេសសំណង់អគារ
 • ត្រួតពិនិត្យសៀវភៅបន្ទុកនៃការដ្ឋានសាងសង់
 • ត្រួតពិនិត្យបណ្ដាគម្រោងប្លង់អ្នកវិនិយោគនានា អំពីតម្រូវការពិតនៃសម្ភារៈសំណង់នាំចូលជារូបិយប័ណ្ណ
 • គ្រប់គ្រង ត្រួតពិនិត្យ និងកំណត់សមត្ថភាពបច្ចេកទេស និងចេញលិខិតអនុញ្ញាតបើកអាជីវកម្មដល់រូបវន្ដបុគ្គល និងនីតិបុគ្គល ដែលធ្វើអាជីវកម្មទាក់ទងនឹងការសិក្សាធ្វើគម្រោងប្លង់ និងការសាងសង់
 
  ៣. នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ មានតួនាទីនិងភារកិច្ច ដូចតទៅ៖
 • ស្រាវជ្រាវ កសាង បទប្បញ្ញត្ដិ ទំរងបែបបទ ក្បួនខ្នាត លក្ខណៈវិនិច្ឆ័យបច្ចេកទេស បច្ចេកវិទ្យា បទដ្ឋានបច្ចេកទេសផ្នែកសំណង់ និងស្ថាបត្យកម្ម រួមទាំងសម្ភារៈ បរិក្ខាសំណង់
 • កំណត់ស្ដង់ដារ ប្រភេទ សម្ភារៈ បរិក្ខារសំណង់ និងលក្ខណៈវិនិច្ឆ័យបច្ចេកទេសគុណភាពការងារសំណង់ និងចូលរួមផ្ដល់យោបល់អំពីគុណភាពសំណង់ តម្រូវការគុណភាពសម្ភារៈ បរិក្ខារ គ្រឿងចក្រសំណង់ ដែលនាំចូលពីបរទេសតាមការផ្លាស់ប្ដូរពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក
 • ចងក្រងបណ្ដាបញ្ជីតម្លៃសម្ភារៈសំណង់ គ្រឿងចក្រសំណង់ និងពលកម្ម ដែលប្រែប្រួលតាមខេត្ដ ក្រុង និងតានដានជាប្រចាំនូវការប្រែប្រួលថ្លៃនៅតាមទីផ្សារទាំងនោះ
 • ត្រួតពិនិត្យ និងដាក់ឱ្យធ្វើការពិសោធន៍សម្ភារៈសំណង់ គ្រឿងផ្គុំសំណង់ ដី ព្រមទាំងស្រាវជ្រាវបង្កើតមុខសម្ភារៈសំណង់ថ្មីៗ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងប្រទេសបំរើអោយ លំនៅឋានរបស់ប្រជាពលរដ្ឋ ។ ស្រាវជ្រាវជាប្រចាំមុខសម្ភារៈផលិតចេញថ្មីៗ គ្រឿងចក្រ បរិក្ខារបំរើអោយការងារសាងសង់ទំនើបៗលើទីផ្សារជាតិ និងអន្ដរជាតិ
 • សហការជាមួយនាយកដ្ឋានបុគ្គលិក និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់បុគ្គលិកក្រសួងនិងបណ្ដាមន្ទីរខេត្ដ ក្រុង ។ ចាត់ចែងអប់រំ ផ្សព្វផ្សាយឯកសារបច្ចេកទេសសំណង់ដល់គ្រប់មជ្ឈដ្ឋាន ដើម្បីលើកស្ទួយប្រសិទ្ធភាព សេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពសាធារណៈ ព្រមទាំងណែនាំបច្ចេកទេសដល់បណ្ដាល គ្រឹះស្ថានបណ្ដុះបណ្ដាលមុខវិជ្ជាសំណង់ និងស្ថាបត្យកម្ម ។
 
 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000415
ម្សិលមិញ :
021277
សរុប :
20515922
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir