អ៊ីមែល : mlmupc.caninet@gmail.com
March 07, 2016
អគ្គនាយកដ្ឋានរដ្ឋបាល មានភារកិច្ចជាសេនាធិការឱ្យក្រសួងក្នុងការងារ៖
 • គ្រប់គ្រងការងារ ដូចជា : រដ្ឋបាល បូកសរុបរបាយការណ៏ ឯកសារ បុគ្គលិក ផែនការ ហិរញ្ញវត្ថុ សំភារៈបរិក្ខារ ក្របខ័ណ្ឌក្រសួង និង ការងារសិក្សា ស្រាវជ្រាវនីតិកម្ម
 • សំរបសំរួលរាល់សកម្មភាពរដ្ឋបាលក្នុងក្រសួងជាមួយបណ្ដាអង្គភាពមូលដ្ឋានខេត្ត ក្រុង និង ជាមួយក្រសួង ស្ថាប័ននានា
 • រៀបចំកម្មវិធីអភិវឌ្ឍន៏សេដ្ឋកិច្ច និង វិនិយោគ ស្របតាមនយោបាយរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដោយសហការជាមួយក្រសួង អង្គការ ស្ថាប័នជាតិ និង អន្តរជាតិ
 • ធ្វើទំនាក់ទំនងជាមួយសាធារណជន និង អន្តរជាតិ
 
   នាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ មានតួនាទី និង ភារកិច្ចដូចតទៅ :
 • សំរបសំរួលសកម្មភាពការងារគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់កណ្ដាល រវាងថ្នាក់កណ្ដាល និង អង្គភាពមូលដ្ឋានចំណុះក្រសួង
 • កសារផែកការការងាររបស់ក្រសួង
 • គ្រប់គ្រង និង ចរាចរឯកសារផ្សេងៗរបស់ក្រសួង
 • រៀបចំខ្លឹមសារប្រជុំ សន្និបាត សន្និសីទ សិក្ខាសាលា និង ពិធីបុណ្យផ្សេងៗ
 • ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល ក្នុងទីស្ដីការក្រសួង
 • បូកសរុប និង ធ្វើរបាយការណ៏ការងារនិងសកម្មភាពផ្សេងៗរបស់ក្រសួង
 • ធ្វើទំនាក់ទំនងអន្តរក្រសួង និង សាធារណជន
 • សរុបពត៌មាន អត្ថបទសារពត៌មានដែលពាក់ព័ន្ធដល់ក្រសួង
 
នាយកដ្ឋានបុគ្គលិក មានតួនាទី និង ភារកិច្ចដូចតទៅ :
 • គ្រប់គ្រងផ្នែករដ្ឋបាល មន្រ្តីរាជការ និងភ្នាក់ងារសាធារណៈរបស់ក្រសួង ដោយធ្វើទំនាក់ទំនងនឹងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
 • រៀបចំលិខិតរដ្ឋបាល សំរាប់គ្រប់គ្រងអាជីព
 • ធ្វើកម្មវិធីអំពីតំណែងឯកទេស និង ធនធានមនុស្សរបស់ក្រសួងវាយតំលៃតំរូវការ ក្នុងការបណ្ដុះបណ្ដាលបុគ្គលិកតាមដានវាយតំលៃ សមត្ថភាពបច្ចេកទេសរបស់មន្រ្តីរាជការក្នុងក្រសួង
 • រៀបចំការងារបៀវត្ស ពលកម្ម ប្រាក់កំរៃ និង គ្រប់គ្រងការងារសង្គមរបស់ក្រសួង
 • រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និងតារាងពត៌មានប្រតិបត្តិ ។

នាយកដ្ឋានបុគ្គលិក
ក-អំពីចំនួនមន្រ្តី
 • ក្រសួងមានមន្រ្តីរាជការសរុបចំនួន៣.០១៥រូប (ស្រី្ត៤៤៨រូប) ក្នុងនោះថ្នាក់កណ្តាលមានចំនួន៦៧៤រូប (ស្រ្តី១២៩រូប) ថ្នាក់មន្ទីរមានចំនួន៩៨៥រូប (ស្រ្តី១៨៩រូប) ថ្នាក់ការិយាល័យភូមិបាល ក្រុង-ស្រុក-ខណ្ឌ មានចំនួន១.៣៥៦រូប (ស្រ្តី១៣០រូប)  ដែលក្នុងនោះមន្រ្តីជាជនពិការចំនួន៣៩រូប (ស្រ្តី ០៦រូប)។ ដោយឡែកមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតមានចំនួន៣០៥រូប (ស្រ្តី១៣៤រូប)។ ក្នុងចំណោមមន្រ្តីរាជការនារីទាំង៤៤៨រូប មានមុខតំណែងចាប់ពីរដ្ឋលេខាធិការរហូតដល់អនុការិយាល័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១៣១រូប ស្មើនឹង២៩% នៃចំនួនមន្រ្តីរាជការជាស្រ្តីសរុប។
 • ថ្នាក់កណ្តាល ៖ រដ្ឋលេខាធិការ ០៦រូប(ស្ត្រី០១រូប) អនុរដ្ឋលេខាធិការ ១២រូប (ស្រ្តី០១រូប) និង ទីប្រឹក្សាក្រសួង១៦រូប (ស្រ្តី០១រូប) អគ្គនាយកមាន០៥រូប  ថ្នាក់អគ្គនាយករងមាន៣១រូប (ស្រី្ត០២រូប) ថ្នាក់ប្រធាននាយកដ្ឋាន២៣រូប ថ្នាក់អនុប្រធាននាយកដ្ឋាន៩៤រូប (ស្រី្ត១១រូប) ប្រធានការិយាល័យថ្នាក់កណ្តាលមាន៧៥រូប (ស្រី្ត១៧រូប) និងអនុប្រធានការិយាល័យថ្នាក់កណ្តាល១២៥រូប (ស្រី្ត៣៩រូប)។
 • ថ្នាក់រាជធានី-ខេត្ត ៖ ប្រធានមន្ទីរមានចំនួន២៥រូប អនុប្រធានមន្ទីរមានចំនួន១១៨រូប (ស្រី្ត២០រូប) ប្រធានការិយាល័យនៅមន្ទីរដ.ន.ស.សរាជធានី-ខេត្តមានចំនួន៧៣រូប (ស្រ្តី០១រូប) និងអនុប្រធានការិយាល័យថ្នាក់មន្ទីរ១៩៤រូប(ស្រី្ត២៧រូប)។
 • ថ្នាក់ក្រុង-ស្រុក-ខណ្ឌ៖ ប្រធានការិយាល័យក្រុង-ស្រុក-ខណ្ឌ១៧២រូប (ស្រី្ត០១រូប) និងអនុប្រធានការិយាល័យក្រុង-ស្រុក-ខណ្ឌចំនួន៣៣៩រូប(ស្រី្ត២២រូប)។
 • មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិសរុបទាំងថ្នាក់មន្ទីររាជធានី-ខេត្ត និងនៅថ្នាក់ការិយាល័យក្រុង-ស្រុក-ខណ្ឌមានចំនួនសរុប២.៣៤១រូប (ស្រ្តី៣១៩រូប) ក្នុងនោះនៅមន្ទីរដ.ន.ស.សរាជធានីភ្នំពេញមានចំនួន៣៧៧រូប (ស្រ្តី១០៤រូប) ខេត្តកំពង់ចាមចំនួន៨០រូប (ស្រ្តី០៧រូប) កំពង់ឆ្នាំងចំនួន៩២រូប (ស្រ្តី១៥រូប) កំពង់ស្ពឺចំនួន១២០រូប (ស្រ្តី១៥រូប) កំពង់ធំចំនួន៧៩រូប (ស្រ្តី០៧រូប) ពោធិ៍សាត់ចំនួន៥៦រូប  (ស្រ្តី០៥រូប) កណ្តាលចំនួន១៨៣ (ស្រ្តី១៦រូប) ត្បូងឃ្មុំចំនួន៥៧រូប (ស្រ្តី០៥រូប) ព្រៃវែងចំនួន៩៨រូប (ស្រ្តី១៣រូប) ស្វាយរៀងចំនួន៧០រូប (ស្រ្តី០៩រូប) តាកែវចំនួន១០៦រូប (ស្រ្តី១១រូប) កំពតចំនួន៩៨រូប (ស្រ្តី១៣រូប) កោះកុងចំនួន៧៤រូប (ស្រ្តី០២រូប) បាត់ដំបងចំនួន១២១រូប (ស្រ្តី១៦រូប) បន្ទាយមានជ័យចំនួន៦៨រូប (ស្រ្តី០៥រូប) សៀមរាបចំនួន១៣៥រូប (ស្រ្តី១៦រូប) ព្រះវិហារចំនួន៥៦រូប (ស្រ្តី០៥រូប) ក្រចេះចំនួន៨៨រូប (ស្រ្តី១៣រូប) ស្ទឹងត្រែងចំនួន៥៦រូប (ស្រ្តី០៦រូប) ខេត្តរតនគិរីចំនួន៥៨រូប (ស្រ្តី០៤រូប) ខេត្តមណ្ឌលគិរីចំនួន៤៤រូប (ស្រ្តី០៧រូប) ខេត្តឧត្តរមានជ័យចំនួន៥១រូប (ស្រ្តី០៣រូប) ខេត្តព្រះសីហនុចំនួន៩១រូប (ស្រ្តី០៧រូប) កែបចំនួន៣៧រូប (ស្រ្តី០៥រូប) ខេត្តប៉ៃលិនចំនួន៤២រូប (ស្រ្តី០៥រូប)។

នាយកដ្ឋានបុគ្គលិក
ខ-អំពីការងារគ្រប់គ្រងមន្រ្តី
 • លើការងារគ្រប់គ្រងមន្រ្តី ក្រសួងបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដូចជាការលើកទឹកចិត្តមន្រ្តីរាជការ តាមរយៈការផ្តល់បា្រក់លាភការបន្ថែម ដែលទទួលបានពីកម្រៃសេវានៃការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងសមធម៌ ក៏ដូចជាការផ្តល់គ្រឿងឥស្សរិយយសនិងមេដាយការងារជូនមន្រ្តីដែលមានស្នាដៃ ការតម្លើងឋានៈដល់មន្រ្តីរាជការ រួមទាំងការធ្វើសមាហរ-ណកម្មឋានន្តរស័ក្តិ ថ្នាក់ជូនមន្រ្តីរាជការ និងការបង្កើតសមាគមមន្រ្តីរាជការក្រសួងក្នុងគោលបំណងជួយសម្រាលការលំបាកពេលមានគ្រោះអាសន្ន។ 
 • ក្រសួងបានធ្វើការពង្រាយមន្រ្តីនៅតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ  ដោយមានកន្លែងធ្វើការ និងទុកឯកសារសមរម្យ បំពាក់សំភារៈបច្ចេកទេសសមស្របដែលបានមកពីថវិកាជាតិ និងការជួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍នានា ឆ្លើយតបបានទៅនឹងទំហំការងារជំនាញដែលត្រូវអនុវត្តនៅមូលដ្ឋាន។  
 • ក្រសួងក៏មានវិធានការយ៉ាងតឹងរឹងចំពោះមន្រ្តីអសកម្មទាំងអស់ទាំងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ  ដូចជាការលុបឈ្មោះចេញពីក្របខណ្ឌ ដាក់ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស និងវិធានការរដ្ឋបាលផ្សេងៗ ដើម្បីចូលរួមចំណែកពង្រឹងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រសួងក៏បានដាក់ឱ្យមានការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីជាប់កាតព្វកិច្ចផងដែរ។ ពិនិត្យជារួម មន្រ្តីរាជការពេញចិត្តនូវការកែទម្រង់របស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលអាណត្តិទី៥ ហើយមន្រ្តីរាជការរបស់ក្រសួងបានផ្លាស់ប្តូរឥរិយាបថបន្តិចម្តងៗទៅរកការបំពេញការងារស្របតាមគោលការណ៍និងនីតិវិធីជាធរមាន ជាពិសេសឥរិយាបថវប្បធម៌នៃការផ្តល់ សេវាជូនប្រជាពលរដ្ឋទូទៅបានរហ័សជាងមុន មានគុណភាព និងតម្លាភាព។ 
 
 
នាយកដ្ឋានផែនការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានតួនាទី និង ភារកិច្ចដូចតទៅ :
 • សហការសំរបសំរួលជាមួយបណ្ដានាយកដ្ឋាន អង្គភាព មន្ទីរចំណុះក្រសួង ដើម្បីកសាងផែនការចំណូលចំណាយថវិការរបស់ក្រសួង និង មន្ទីរខេត្ត ក្រុង
 • ប្រមូលចំណូលឱ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុបង់ចូលថវិការដ្ឋ
 • ប្រមូលផ្ដុំ និង កែតំរូវជំពូកថវិកាហិរញ្ញវត្ថុ
 • តាមដានរំលឹកការ ធ្វើកម្មវិធីចំណាយ គ្រប់គ្រងការរៀបចំជួសជុលសំភារ និង បរិក្ខាររបស់ក្រសួង និង ខេត្ត ក្រុង
 • ទំនាក់ទំនងការងារជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ឫ ស្ថាប័ននានាដែលពាក់ព័ន្ធ និងធ្វើការចំណាយថវិកាបំរើកិច្ចប្រតិបត្តិការរបស់ក្រសួង និង ខេត្ត ក្រុង
 • ចូលរួមពិនិត្យ គុណភាព បរិមាណរាល់មុខសំភារៈ ឧបករណ៏ដែលត្រូវបញ្ចូលឃ្លាំង
 • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសំភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
 • ធ្វើកម្មវិធីចំណាយលើមធ្យោបាយធ្វើដំណើរ និង ដឹកជញ្ជូន
 • ធ្វើកិច្ចបញ្ជីកាជាប្រចាំនូវសលាកប័ត្រ និង គណនេយ្យរូបធាតុ
 • ពត៌មានវិទ្យាសកម្មភាពខាងហិរញ្ញវត្ថុ និង បន្ទុកគណនី
 • ត្រួតពិនិត្យបច្ចេកទេសនៃប្រតិបត្តិលទ្ធកម្ម សាធារណៈ
 • រៀបចំ និង គ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់ក្រសួង និងកំណត់កម្មវិធីចំណាយអភិវឌ្ឍន៏សេដ្ឋកិច្ច លើគ្រប់ផ្នែកទាំងអស់
 • សិក្សា និង វាយតំលៃលើផ្នែកហិរញ្ញវត្ថុនិងផ្នែកសេដ្ឋកិច្ចលើគំរោងការខាងវិនិយោគដែលមានប្រភពចំណាយក្នុង ឫ ក្រៅប្រទេសក្នុងក្របខ័ណ្ឌអភិវឌ្ឍន៏
 • សំរបសំរួលជំនួយពីបរទេស និង ត្រួតពិនិត្យការអនុវត្តន៏
 • ណែនាំការងារជំនាញ ផែកការដល់គ្រប់បណ្ដាអង្គភាពខេត្ត ក្រុង ដែលយកថវិការបស់ក្រសួងទៅប្រើប្រាស់តាមគោលការណ៏ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 • ធ្វើរបាយការណ៏បូកសរុបការងារប្រចាំឆមាស និង ប្រចាំឆ្នាំ ។

នាយកដ្ឋាននីតិកម្ម មានតួនាទីនិងភារកិច្ច ដូចតទៅ :
 • ជាសេនាធិការរបស់ក្រសួង ក្នុងកិច្ចការនីតិកម្ម
 • កសាងសេចក្ដីព្រាងច្បាប់ អនុក្រឹត្យ ប្រកាស សារាចរ បទបញ្ជា លិខិតបទដ្ឋាន និងបណ្ដាអគ្គភាពមន្ទីរចំណុះឱ្យស្របតាមច្បាប់ជាធរមានផ្ដល់យោបល់ផ្នែកគតិយុត្តដល់បណ្ដានាយកដ្ឋាន អង្គភាព មន្ទីរចំណុះ ក្នុងការអនុវត្តន៏សមត្ថកិច្ចរបស់ខ្លួនឱ្យសមស្រប
 • ចូលរួមបណ្ដុះបណ្ដាល ផ្សព្វផ្សាយច្បាប់ និង លិខិតបទដ្ឋាន ស្ដីពីការរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង ភូមិសាស្រ្ត
 • ពិនិត្យ និង ផ្ដល់យោបល់អំពីលក្ខណៈគតិយុត្តលើសំណុំលិខិតសុំអនុញ្ញាតកាន់កាប់ដីធ្លី សំណុំលិខិតសុំអនុញ្ញាតសាងសង់ សំណុំលិខិតសុំធ្វើអាជីវកម្មសិក្សាគំរោងប្លង់ សំណុំលិខិតសុំអនុញ្ញាតធ្វើអាជីវកម្មសាងសង់ សំណុំលិខិតអនុញ្ញាតបើក និង បិទការដ្ឋាន សាងសង់ ដែលស្ថិតនៅក្នុងថ្នាក់កណ្ដាល
 • សហការជាមួយអធិការដ្ឋានរបស់ក្រសួងក្នុងការអង្កេតនូវរាល់ការអនុវត្តច្បាប់ និង ដោះស្រាយវិវាទដែលពាក់ព័ន្ធដីធ្លី និង សំណង់
 • គ្រប់គ្រងបណ្ណាល័យសំរាប់ក្រសួង ។

 
នាយកដ្ឋានអភិវឌ្ឍន៏សេដ្ឋកិច្ច កិច្ចការវិនិយោគ និង ទំនាក់ទំនងអន្តរជាតិ មានតួនាទី និងភារកិច្ចដូចតទៅ :
 • រៀបចំកម្មវិធីអភិវឌ្ឍន៏សេដ្ឋកិច្ច និង វិនិយោគ ស្របតាមនយោបាយរៀបចំដែនដី និង នគរូបនីយកម្ម ដោយធ្វើទំនាក់ទំនងជាមួយបណ្ដាអ្នកផ្ដល់ទុនជាប្រាក់ខ្ចី ឫជាជំនួយអន្តរជាតិ អ្នកវិនិយោគទុនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និង ទីស្ដីការគណៈរដ្ឋមន្រ្តី
 • វិភាគបណ្ដាគំរោងវិនិយោគទុន អំពីគុណភាព និង ចំណុចខ្វះខាត ឫ ភាពមិនប្រក្រតីរបស់គំរោងក្នុងកិច្ចអភិវឌ្ឍន៏សេដ្ឋកិច្ចរបស់ខេត្ត ក្រុង
 • តាមដានរាល់ការអនុវត្តន៏គំរោងដែលបានអនុម័តហើយ
 • សំរបសំរួលជួយបរទេស
 • ធ្វើផែនការទំនាក់ទំនងបរទេស
 • ធ្វើជាសេនាធិការឱ្យក្រសួងក្នុងការធ្វើទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង ធ្វើសហប្រតិបត្តិការអន្តរជាតិ ។
 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
020330
ម្សិលមិញ :
027155
សរុប :
20514560
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir