អ៊ីមែល : mlmupc.caninet@gmail.com
  • ជា​សេនាធិការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ លើ​កិច្ចការ​សុរិយោដី និង​ភូមិសាស្រ្ត
  •  សិក្សា​ស្រាវជ្រាវ កសាង​គំរោង​លិខិត​បទដ្ឋាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី
  •  កសាង​ទិសដៅ និង​ផែនការ ដើម្បី​បំរើ​ការងារ​លើ​វិស័យ​សុរិយោដី និង​ភូមិសាស្រ្ត
  • ធ្វើ​ការងារ​វាស់វែង និង​គូរ​ផែនទី​សុរិយោដី
  •  ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​ដីធ្លី​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា
  •  ធ្វើ​​ការងារ​អភិរក្ស​សុរិយោដី និង​ធ្វើ​អធិការកិច្ច​ក្នុង​តួនាទី​ភារកិច្ច និង​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត
  • កំណត់​ព្រំប្រទល់​ក្បាលដី
  •  អភិរក្ស​ទ្រព្យ​សម្បត្តិរដ្ឋ
  • សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក និង​មជ្ឈដ្ឋាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បណ្តុះ​បណ្តាល បច្ចេកទេស និង​មុខ​ជំនាញ​ដល់​មន្រ្តី​រាជការ​ក្រោមឱវាទ
  •  ធ្វើ​ជាសេនាធិការ​ឲ្យ​ក្រសួង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ និង​បណ្តា​ប្រទស​នានា​លើ​ផ្នែក​បច្ចេកទេស វិទ្យាសាស្រ្ត​បំរើ​ឲ្យ​វិស័យ​សុរិយោដី និង​ភូមិសាស្រ្ត
  • សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​នានា​ក្នុងការ​គ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី
នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី មាន​តួនាទី និង​ភារកិច្ច
  • សិក្សា​ស្រាវជ្រាវច្បាប់ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​ដីធ្លី
  • ចងក្រង​គោលការណ៍​វិធានការ និង​ការ​ណែនាំ​ពាក់ព័ន្ធ​នឹង​ការងារ​សុរិយោដី
  • កសាង​ផែនការ និង​កម្មវិធី​ការងារ​សុរិយោដី
  • លើក​គំរោង​សហប្រតិបត្តិការ​លើវិស័យ​បច្ចេកទេស​វិទ្យាសាស្រ្ត
  • កំណត់​ចំណាត់​ថ្នាក់ដី និង​វាយ​តំលៃដី
  • លើក​សំណើ​អំពី​នយោបាយដីធ្លី និង​បដិរូប​ដីធ្លី ។
នាយក​ដ្ឋាន​អភិរក្ស​សុរិយោដី មាន​តួនាទី និង​ភារកិច្ច
  • កាន់កាប់ និង​គ្រប់គ្រង​ឯកសារ​សុរិយោដី
  • ពិនិត្យ​ផ្ទៀងផ្ទាត់ សំណុំ​លិខិត​សញ្ញា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អចលនវត្ថុ
  • ធ្វើ​ការ​អភិរក្ស​ទ្រព្យ​សម្បត្តិ​រដ្ឋ
  • ចុះ​បញ្ជី​ដីធ្លី ធ្វើ​លេខា​ចារឹក និង​ចរន្តការ​រាល់​ការវិវត្តន៍​អំពី​លក្ខណៈរូប និង​គតិយុត្ត​របស់​អចលនវត្ថុ
  • រក្សា​ឯកសារ និង​ប័ណ្ណសារដ្ឋាន​ភូមិបាល
  • ផ្តល់​ព័ត៌មាន​ដីធ្លី
នាយក​ដ្ឋាន​បច្ចេកទេស មាន​តួនាទី និង​ភារកិច្ច
  • ណែនាំ​បច្ចេកទេស​វាស់វែង លើ​ការងារ​សុរិយោដី​រាជធានី ខេត្ត
  • គ្រប់គ្រង​ទិន្នន័យ​ដីធ្លី តាម​ប្រព័ន្ធ​សុរិយោដី​ទំនើប
  • ធ្វើ​ការ​វាស់វែង កំណត់​ព្រំ​ក្បាលដី និង​គូរ​ប្លង់​ក្បាលដី
  • បកស្រាយ​រូបថត ធ្វើ​អត្តសញ្ញាណ​ក្បាលដី
  • សិក្សា និង​កំណត់​នីតិវិធី​នៃ​ការ​កសាង​ប្លង់​សុរិយោដី ។
នាយកដ្ឋាន​ភូមិសាស្រ្ត មាន​តួនាទី និង​ភារកិច្ច
  • ចាត់​តាំង​អនុវត្តភារកិច្ច​វាស់វែង ដាំ​បង្គោល​ប្រឹថពី​វិភាគ បណ្តាញ​ពហុកោណគោល និង​គូរផែនទី​គោល​ជា​មូលដ្ឋាន​ទូទាំង​ប្រទេស
  • គ្រប់គ្រង​ផែនទី​គ្រប់ប្រភេទ​របស់​ព្រះរាជាណាចក្រកម្ពុជា សំដៅ​ឲ្យ​ឯកភាព​ទូទាំង​ប្រទេស
  • ចាត់តាំង ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បច្ចេកទេស​វាស់វែង ថតរូប គូរ និង​បោះពុម្ព​ផ្សាយ​ផែនទី​គ្រប់​ប្រភេទ
  • សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បណ្តុះ​បណ្តាល​មន្រ្តី បុគ្គលិក​ផ្នែក​ភូមិសាស្រ្ត
  • ធ្វើ​ជាសេនាធិការ​ឲ្យ​គណៈកម្មការ​កំណត់​ព្រំដែន​រាជរដ្ឋាភិបាល អំពី​ការងារ​ខ័ណ្ឌ​ព្រំសីមា និង​បោះ​បង្គោល​ព្រំដែន​រដ្ឋ
  • ធ្វើ​ជាសេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុង​ការវាស់​វែង កំណត់ និង​កែ​តម្រូវ​ព្រំប្រទល់​រដ្ឋបាល​ក្នុង​ប្រទេស
  • ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ព័ត៌មាន​ភូមិសាស្រ្ត និង​ធ្វើសកម្មភាព​ចាត់ចែង​ការងារ​ខាង​វិទ្យាសាស្រ្ត​វាស់វែង និង​ផ្តល់ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត
  • បង្កើត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត​ជាតិ ឯកភាព​គ្នា​មួយ​សម្រាប់​ព្រះរាជាណាចក្រកម្ពុជា
  • កសាង​ផែនទី ជា​ពិសេស​ផែនទី​គោល ផែនទី​ឋាន​លេខា​នៃ​ព្រះរាជាណាចក្រកម្ពុជា
  • គ្រប់គ្រង និង​ត្រួតពិនិត្យ​ក្នុងការ​បោះ​ពុម្ពផលិត​ផែនទី​គ្រប់​ប្រភេទ​សម្រាប់​ធ្វើ​អាជីវកម្ម ។
នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន​សុរិយោដី មាន​តួនាទី និង​ភារកិច្ច
  • សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​បម្រើ​ឲ្​យប្រព័ន្ធ​ចុះ​បញ្ជី​ដីធ្លី
  • គ្រប់គ្រង​ការងារ​បច្ចេក​វិទ្យា​ព័ត៌មាន​សុរិយោដី ការងារ​ប្រព័ន្ធ​ព័ត៌មាន​ដីធ្លី ការងារ​ថែរក្សា​ទិន្នន័យ​ចុះបញ្ជី​ដីធ្លី និង​ផែនទី​សុរិយោដី
  • រៀបចំ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត ការងារ​សុរិយោដី និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ
  • រៀបចំ​កំណត់​លក្ខណៈ​បច្ចេកទេស​នៃ​ឧបករណ៍​សម្ភារៈ និង​កម្មវិធី​ព័ត៌មាន​វិទ្យា សម្រាប់​បម្រើ​ការងារ​សុរិយោដី
  • ធ្វើ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​ដៃគូ​អន្តរជាតិ លើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍
  • អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ប្រគល់​ជូន​របស់​អគ្គនាយដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត ។
នាយកដ្ឋាន​កិច្ចការ​វិវាទដីធ្លី មាន​តួនាទី និង​ភារកិច្ច
  • ទទួល​សំណុំ​រឿង​ពី​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី ខេត្ត និង​បណ្តឹង​ទាមទារ​ផ្សេងៗ​ទាក់ទង​នឹង​វិវាទ​ដីធ្លី
  • ធ្វើ​ការ​ស៊ើ​អង្កេត​តាម​ការ​ណែនាំ​របស់​ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ
  • តាមដាន​ត្រួតពិនិត្យ និង​ធ្វើ​ស្ថិតិ​នូវរាល់​ករណី​វិវាទដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​ដែល​កើត​មាន​ឡើង​ទូទាំង​ប្រទេស រួមមាន​វិវាទ​ដីធ្លី​ដែល​កើត​មាន​នៅ​ក្រៅ​តំបន់​វិនិច្ឆ័យ និង​វិវាទ​ដីធ្លី​ដែល​កើត​មាន​ក្នុង​តំបន់​វិនិច្ឆ័យ​ដែល​មិន​អាចដោះ​ស្រាយ​បាន​នៅ​គណៈកម្មការ​ដ្ឋបាល
  • សហការ​ជាមួយ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្នែក​ថវិកា និង​បច្ចេកទេស​នានា​លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី
  • រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ការងារ​ដោះស្រាយ​វិវាទដីធ្លី
  • រៀបចំ​វគ្គបណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​វិធីសាស្រ្ត​ដោះ​ស្រាយវិវាទ​ដីធ្លី
  • លើក​ផែនការ​ថវិកា និង​ផែនការ​សកម្មភាព​របស់​នាយកដ្ឋាន  ។
 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000036
ម្សិលមិញ :
021277
សរុប :
20515543
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir