អ៊ីមែល : mlmupc.caninet@gmail.com
January 18, 2016
កិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់  
រដ្ឋាភិបាលអាល្លឺម៉ង់ បានជួយគាំទ្រដល់វិស័យដីធ្លីនៅកម្ពុជាមុនគេ ចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ តាមរយៈអង្គការ GIZ ដែលចែកចេញជាដំណាក់កាលដូចខាងក្រោម ៖
  • ឆ្នាំ១៩៩៥-២០០២ អាល្លឺម៉ង់បានផ្តល់ជំនួយបច្ចេកទេស សម្រាប់គំរោងគ្រប់គ្រងដីធ្លី(Land Management Project, LMP) ដោយផ្តោតលើការចុះបញ្ជីដីសាកល្បង។
  • ឆ្នាំ២០០៣-២០១០ អាល្លឺម៉ង់បានផ្តល់ជំនួយបច្ចេកទេស សម្រាប់គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី / កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី  ដែលជាជំនួយផ្នែក បច្ចេកទេស ច្បាប់ សំភារៈ ការដោះស្រាយទំនាស់ និងការបណ្តុះបណ្តាល។
  • ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ អាល្លឺម៉ង់បានផ្តល់ជំនួយបច្ចេកទេស សម្រាប់អនុវត្តអនុវិស័យដីធ្លីទាំង ០៣ រួមមាន ៖  អនុវិស័យរដ្ឋបាលដីធ្លី  អនុវិស័យរៀបចំដែនដី  និងអនុវិស័យបែងចែកដីធ្លី ។
  • ពីខែ ០៧ ឆ្នាំ២០១៤ ដល់ខែ ០៦ ឆ្នាំ២០១៦ អាល្លឺម៉ង់បានផ្តល់ជំនួយបច្ចេកទេស សម្រាប់ កម្មវិធីសិទ្ធលើដីធ្លី ដោយផ្តោលើសមាសភាគចំនួន ៤ គឺ ៖ (១). ការអភិវឌ្ឍន៏គោលនយោបាយដីធ្លី និងក្របខណ្ឌគតិយុត្ត   (២). បទបញ្ញត្តិរៀបចំដែនដី   (៣). សិទ្ធិលើដីធ្លី សម្រាប់ក្រុមងាយរងគ្រោះ (Land rights for Marginalized Groups) និង(៤). ការចុះបញ្ជីដីដោយមិនមានការឆ្វៀលចេញ និងការដោះស្រាយទំនាស់ដីធ្លី (Inclusive Land Registration and Conflict resolution) ។


កិច្ចសម្របសម្រួលការងារក្នុងក្របខ័ណ្ឌក្រុមការងារ TWG-L លើវិស័យដីធ្លី ដូចខាងក្រោម៖
  • ឆ្នាំ ២០០៩- ២០១១ លោកស្រី Linda Wishart អគ្គទីប្រឹក្សាស្ថានទូត CANADA និងលោក Hady Riad អគ្គទីប្រឹក្សាស្ថានទូត Germany ជាសហប្រធានដៃគូអភិវឌ្ឍន៍ សម្រាប់សម្របសម្រួលការងារជាមួយក្រុមការងារ TWG-L លើវិស័យដីធ្លី។
  • ឆ្នាំ ២០១១-២០១៣ លោក Hady អគ្គទីប្រឹក្សាស្ថានទូត Germany បានបន្តតួនាទីប្រធានដៃគូអភិវឌ្ឍន៏សម្រាប់សម្របសម្រួលកិច្ចការជាមួយក្រុមការងារ TWG-L បន្ទាប់ពីលោកស្រី Linda បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជានៅចុងឆ្នាំ។
  • ចុងឆ្នាំ ២០១៣-២០១៦ លោកស្រី Ludgera អគ្គទីប្រឹក្សាស្ថានទូត Germany ជាប្រធានដៃគូអភិវឌ្ឍន៏សម្រាប់សម្របសម្រួលកិច្ចការជាមួយក្រុមការងារ TWG-L លើវិស័យដីធ្លី។


ជាការសន្និដ្ឋាន រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយបច្ចេកទេស លើកម្មវិធីកំណែទម្រង់ដីធ្លីនៅកម្ពុជារយៈពេលប្រមាណ ២០ឆ្នាំ (ពីខែកក្កដា ១៩៩៥ ដល់ខែមិថុនា ២០១៦) ទោះបីស្ថិតក្នុងកាលៈទេសលំបាកលំបិនក៏ដោយ ដើម្បីចូលរួមការកសាងអភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លី ក្នុងទិសដៅផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។    
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
008901
Yesterday :
007733
Total :
18190555
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir