នីតិវិធីក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋមានអ្វីខ្លះ?
ទ្រព្យសម្បត្តិរដ្ឋត្រូវប្រើប្រាស់ដោយអនុលោមតាមប្រភេទនៃទ្រព្យសម្បត្តិរដ្ឋដើម្បីធានាផលប្រយោជន៍សាធារណៈ និងសេវាសាធារណៈ។ និតិវិធីនៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋមារួមមាន÷
oការកាន់កាប់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដូចជាការជួល សម្បទាន ហេដ្ឋារចនាសម្ព័ន្ធ ឬសម្បទានគ្រប់គ្រងសាធារណៈត្រូវមានការឯកភាពពីរអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាមុន
oអ្នករាជការដែលបម្រើសេវាសាធារណៈត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្នក្នុងគេហដ្ឋាន ឬអគារស្នាក់នៅដែលជាទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវដកហូតមកវិញពេលបញ្ចប់ពីមុខតំណែង។
oបែបបទ និងលក្ខខណ្ឌនៃការអនុញ្ញាតឲ្យកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
oអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋមានកាតព្វកិច្ចថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរប្រកបដោយចីរភាព។
oអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវរៀបចំផែនការថវិកាសម្រាប់ការថែរក្សា ការពារ កែលម្អ និងជួសជុលទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អប្រសើរ៕
ប្រភព៖ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ (ដកស្រង់ចេញពី៖ មាត្រា១៨,១៩,២០,២១,២២ និង២៣)