Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Kim Shomi តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំកម្ពុជា Global Green Growth Institute (GGGI)

ByAn Bunthan October 23, 2023October 26, 2023

លោកស្រី Kim Shomi សម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកស្រី បានថ្លែងអំណរគុណសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ចំពោះគម្រោងនិងកម្មវិធីរបស់វិទ្យាស្ថាន GGGI សម្រាប់ប្រទេសកម្ពុជា ព្រមទាំងអនុសាសន៍ណែនាំកន្លងមកក្នុងអំឡុងពេល ឯកឧត្តម មានតួនាទីជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោកស្រី Kim Shomi បានធ្វើការបង្ហាញ និងស្នើសុំទិសដៅយុទ្ធសាស្ត្រលើគម្រោងការផ្លាស់ប្តូរកាបូនទាបនៅអាស៊ី (ALCBT) និងស្នើសុំការណែនាំលើវិធីសាស្ត្រអនុវត្តគម្រោងដើម្បីស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល។ លើសពីនេះ លោកស្រីបានស្នើសុំបន្ទប់ការិយាល័យសម្រាប់វិទ្យាស្ថាន GGGI នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអាចឱ្យអ្នកជំនាញបច្ចេកទេសសំណង់បៃតងរបស់វិទ្យាស្ថាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពបច្ចេកទេសរបស់ក្រសួងលើចំណុចផ្តោតទាំងនោះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិទ្យាស្ថាន GGGI និងលើកអំពីចក្ខុវិស័យសំខាន់ៗពាក់ព័ន្ធការបន្តការកែលម្អការរៀបចំនគរូបនីយកម្ម និងការរៀបចំក្រុង ស្របតាមបរិបទនៃការរស់នៅបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម សាយ សំអាល់ គាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយ GGGI ពិសេសលើទស្សនទានពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដោយផ្តើមចេញពីគម្រោងតូចៗ ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងកាស្វែងរកប្រភពហិរញ្ញប្បទានបៃតង (Green finance) ដើម្បីរួមចំណែកក្នុងការរៀបចំនគរូបនីយកម្មប្រកបដោយនិរន្តរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមការងាររបស់ GGGI ប្រើប្រាស់បន្ទប់ការិយាល័យក្នុងអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីធ្វើការជិតស្និតជាមួយក្រសួង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៣ តុលា ២០២៣

Post navigation

Previous Previous
ការផ្តល់ដីសម្បទានសង្គមកិច្ច
NextContinue
ថ្នាក់ដឹកនាំក្រុមគ្រួសារវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល