ការលក់ ឬការដូរទ្រព្យសម្បត្តិរដ្ឋ
ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុនៃការលក់ ឬការដូរក្នុងករណីដែលទ្រព្យសម្បត្តិនោះស្ថិតនៅក្នុងភាពទំនេរពុំមានការប្រើប្រាស់ ឬបាត់បង់ប្រយោជន៍នៃការប្រើប្រាស់ដោយមានកាតព្វកិច្ចថែរក្សា ការពារ និងអភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗជាធរមាន។
១.ការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនវត្ថុ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
២.ការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនវត្ថុ ដែលមានតម្លៃខ្ពស់ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី
៣.ការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាអចលនវត្ថុ ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី
៤.វិធាន និងនីតិវិធីនៃការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋត្រូវកំណត់ដោយអនុក្រឹត្យ
(ដកស្រង់ចេញពីមាត្រាទី ៤២/៤៣/៤៤ និង៤៥)