កិច្ចប្រជុំពិភាក្សាស្ដីពីផែនការសកម្មភាព និងកិច្ចដំណើរការការងារក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីអំពី ផែនការសកម្មភាព និងកិច្ចដំណើរការការងារក្រុមការងារបរិវត្តកម្មឌីជីថល ដែលផ្ដោតសំខាន់លើតួនាទី និងភារកិច្ចនៃក្រុមការងារបរិវត្តកម្មឌីជីថល ការកំណត់ជនបង្គោលទទួលបន្ទុកសម្របសម្រួលតាមវិស័យនៃអគ្គនាយកដ្ឋាននីមួយៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
២ ឧសភា ២០២៤