លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា ហិរញ្ញវត្ថុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ
លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា ហិរញ្ញវត្ថុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីណែនាំក្រុមការងារពីការចូលរួម និងតួនាទីភារកិច្ចនៅតាមកម្មវិធីនីមួយៗ ទិដ្ឋភាពជារួម នៅក្នុងការអនុវត្តថវិកា ការចូលរួមរៀបចំផែនការថវិកាឱ្យបានត្រឹមត្រូវទាន់ពេលវេលា ទាំងផែនការចំណាយប្រចាំឆ្នាំនិងផែនការយុទ្ធសាស្រ្តថវិកា ៣ឆ្នាំរំកិល ការចូលរួមបង្កើតចំណូលបន្ថែមដើម្បីទ្រទ្រង់គោលនយោបាយរបស់ក្រសួង និងផែនទីបង្ហាញផ្លូវសម្រាប់ក្រុមការងារត្រូវអនុវត្តបន្ត។
លោកជំទាវប្រធានអង្គប្រជុំ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារអនុវត្តកម្មវិធីទាំង៥ ធ្វើការយ៉ាងជិតស្និតជាមួយអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីគ្រោងនិងអនុវត្តកញ្ចប់ថវិកាទាន់ពេលវេលា និងចំទិសដៅ។
៣ មេសា ២០២៤






