កិច្ចប្រជុំក្រុមការងាររៀបចំប្លង់គោល និងផែនការប្រើប្រាស់ដីស្រុកកៀនស្វាយ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្ដាល
ឯកឧត្តមរដ្ឋលេខាធិការ ប៉ែន សុផល សហប្រធានក្រុមការងារជំរុញរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុង ស្រុក ក្នុងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំប្លង់គោល និងផែនការប្រើប្រាស់ដីស្រុកកៀនស្វាយ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពដែលពាក់ព័ន្ធ។
ជាលទ្ធផល ៖
១- ផ្សព្វផ្សាយគម្រោងរៀបចំប្លង់គោល និងផែនការប្រើប្រាស់ដីស្រុកកៀនស្វាយ និង ស្រុកលើកដែក
២- ផ្សព្វផ្សាយនីតិវិធីរៀបចំប្លង់គោល និងផែនការប្រើប្រាស់ដីថ្នាក់ស្រុក
៣- ឆ្លើយតបទៅបញ្ហាប្រឈម និងសំណូមរបស់មន្ទីរអង្គភាពពាក់ព័ន្ធ
៤- កិច្ចប្រជុំទទួលបានលទ្ធផលល្អដោយមានការគាំទ្រពីសំណាក់ស្រុកទាំង២ និងបាន
ចុះពិនិត្យទីតាំងសំខាន់ៗក្នុងស្រុកគៀនស្វាយ៕
២៩ ឧសភា ២០២៤