Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី០៦ នៃសាលាភូមិន្ទរដ្ឋបាល ធ្វើទស្សនកិច្ចសិក្សាលើវិស័យជំនាញរបស់ក្រសួង

ByAn Bunthan June 14, 2024June 14, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងជួបសំណេះសំណាលជាមួយសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី០៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារច្រកចេញចូលតែមួយ និងលើវិស័យជំនាញរបស់ក្រសួង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកទស្សនកិច្ចសិក្សាថ្ងៃនេះជាពេលវេលាសំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះបានដាក់ចេញនូវទិសដៅក្នុងការកសាងរដ្ឋទំនើប ហើយក្រសួងបាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម បានលើកឡើងអំពីសច្ចភាពជាប្រវត្តិសាស្ត្រ ដោយកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាលនូវការផ្លាស់ប្ដូររបបគ្រប់គ្រងតាមសម័យកាលនីមួយៗ រហូតមកដល់បច្ចុប្បន្ននេះ ហើយក្នុងនីតិកាលទី៧នេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលការផ្ទេរភារកិច្ចក្នុងការគ្រប់គ្រងរដ្ឋត្រូវបានធ្វើឡើងដោយរលូន។

ឯកឧត្តម សាយ សំអាល់ បន្តថាសម្តេចធិបតីនាយករដ្ឋមន្រ្តីបាននិងកំពុងកសាងរដ្ឋទំនើបប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៍វែងឆ្ងាយ ដើម្បីកម្ពុជាមានភាពម្ចាស់ការ រក្សាបានឯករាជ្យក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព។

ឯកឧត្តមថែ្លងថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានសំខាន់ៗចំនួន៣ គឺ ធនធានមនុស្ស សមត្ថភាពស្ថាប័ន និងការលើកទឹកចិត្ត។ អ្វីដែលសម្ដេចធិបតីចង់បាន គឺការកសាងរដ្ឋទំនើប រៀបចំស្រុកទេសឱ្យបានល្អប្រសើរ ដើម្បីរក្សាអាយុជីវិតរបស់កម្ពុជា បន្តជំនាន់ទៅមុខទៀត ដោយត្រូវគិតគូរឱ្យចំទិសដៅ និងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ មិនត្រូវខ្ជះខ្ជាយពេលវេលា និងធនធាន ហើយមិនត្រូវត្រលប់ក្រោយឡើយ។ កិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុវត្តនាពេលនេះ គឺដើម្បីចូលរួមរៀបចំប្រទេសជាតិឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ដោយបន្តនិរន្តរភាពពីអាណត្តិមុន និងធ្វើដំណើរឆ្ពោះទៅមុខ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង កសាងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ដោយគ្រប់គ្រងទាំងធនធានមនុស្ស ស្ថាប័ន និងហិរញ្ញវត្ថុសាធារណៈ និងបណ្ដុះមនសិការមន្ត្រីរាជការស៊ីវិល ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ចុះបញ្ជីដីធ្លីបង្ហើយ និង បញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស៕

Post navigation

Previous Previous
សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសទីប្រឹក្សាជាន់ខ្ពស់ថ្នាក់ជាតិ ផ្នែកគ្រប់គ្រងហានីភ័យសង្គម ទីប្រឹក្សាថ្នាក់ជាតិផ្នែកផលិតកម្មវីដេអូ (ក្រៅម៉ោង)
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុនិងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល