យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ
យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះ គឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើររបស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។
ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ
១២ សីហា ២០២៤







