សូមចូលរួមរៀបចំក្រុងពោធិ៍សាត់ឱ្យទៅជាទីក្រុងតូចច្រឡឹងដែលទាក់ទាញគេមកលំហែ និងកំសាន្ត ដែលក្នុងនោះផែនការមេនឹងត្រូវរៀបចំឱ្យបានគ្រប់ក្រុងស្រុក សម្រួលដល់ការអភិវឌ្ឍ និងវិនិយោគិន ដែលមានបំណងមកវិនិយោគនៅទីនេះ
សូមចូលរួមរៀបចំក្រុងពោធិ៍សាត់ឱ្យទៅជាទីក្រុងតូចច្រឡឹងដែលទាក់ទាញគេមកលំហែ និងកំសាន្ត ដែលក្នុងនោះផែនការមេនឹងត្រូវរៀបចំឱ្យបានគ្រប់ក្រុងស្រុក សម្រួលដល់ការអភិវឌ្ឍ និងវិនិយោគិន ដែលមានបំណងមកវិនិយោគនៅទីនេះ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការងារចាំបាច់របស់ក្រសួងពីពេលនេះទៅមុខទៀត គឺការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រែក្លាយសង្គមកម្ពុជាឱ្យទៅជាសង្គមស៊ីវិល័យ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាច្រើនថែមទៀតមានផ្ទះសំបែងសមរម្យ ដោយយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤







