Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់យកចិត្តទុកដាក់ជួបសំណេះសំណាលជាមួយនិវត្តន៍ជននិងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ByAn Bunthan September 23, 2024September 25, 2024

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនារបស់ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គិតគូរក្នុងនាមជាក្រុមគ្រួសារតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទំនៀមទម្លាប់របស់ខ្មែរ ជាកាយវិការរាប់អានញាតិមិត្ត ដែលគប្បីត្រូវប្រកាន់យកដើម្បីជ្រោងទង់ថែរក្សាវប្បធម៌នេះបានគង់វង្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ៧៤៨រូប មន្ត្រីនគរបាលការពារទីស្ដីការក្រសួងចំនួន ១២រូប បុគ្គលិកអនាម័យចំនួន ២២រូប អ្នកថែសួនចំនួន ៧រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១១៦រូប ដែលបម្រើការងារនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា នេះមិនគ្រាន់តែជាការជួបជុំសំណេះសំណាលគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមកសាងសង្គមជាតិសារជាថ្មីម្ដងទៀត ពីព្រោះក្រោយឆ្លងកាត់របបខ្មែរក្រហមរួចមក ខ្មែរក្រហមបានសម្លាប់មនោសញ្ចេតនារបស់ប្រជាជនអស់គ្មានសល់ ដូច្នេះបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់យើងក្នុងការកសាងមនោសញ្ចេតនារបស់ប្រជាជនជាថ្មីឡើងវិញ និងបោះជំហានទៅមុខទៀត។

ឯកឧត្តម បន្ថែមថា នេះក៏ជាពេលវេលាដ៏ល្អ និងសមស្របបំផុត ដើម្បីជម្នះខ្លួនឯងក្នុងការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង បន្តនិរន្តរភាព បន្តដំណើរការរបស់ក្រសួង ទាំងការគ្រប់គ្រងក្រសួង គ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ទ្រទ្រង់នូវវប្បធម៌សាមគ្គីភាពមួយក្នុងជួរមន្ត្រីរាជការស៊ីវិល ពីព្រោះឯកឧត្តមយល់ឃើញថា ការដែលមិនបន្តនិរន្តរភាពនេះហើយ ទើបធ្វើឱ្យកម្ពុជាមានភាពទន់ខ្សោយ និងបែកបាក់ក្នុងប្រវត្តិសាស្ត្រ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ពាក្យថា “កសាងជាតិ” មានន័យថាធ្វើឱ្យប្រាក់សន្សំរបស់ប្រជាជនម្នាក់ៗមានការកើនឡើងក្នុងសង្គមជាតិ ក៏ដូចជាក្នុងគ្រួសារ ដូច្នេះទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រនានាសំដៅបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង និងកែប្រែមុខមាត់ប្រទេសជាតិឱ្យមានការវិវត្តរីកចម្រើនបន្ថែមទៀត៕

Post navigation

Previous Previous
ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតែជំរុញឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០ ខាងមុខ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល