Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរចំពោះការបើកសម្ពោធអគារប៊ូយ៉ុងថោននៅរាជធានីភ្នំពេញ និងស្នើឱ្យក្រុមហ៊ុនប៊ូយ៉ុងពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្របតាមសមត្ថភាពជាក់ស្ដែងរបស់ប្រជាជនកម្ពុជា

ByAn Bunthan October 8, 2024October 11, 2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការកសាងលំនៅឋានបែបនេះថាជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើបឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជានិងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ឯកឧត្តម មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគតជាប្រជាជនដែលមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណី វាងវៃនិងសមត្ថភាពខ្ពស់។

ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមឆ្លើយតបនឹងទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះឯកឧត្តម ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែងរបស់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះឧស្សាហកម្មទាំងនេះបានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជាដែលអាចធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅល្អប្រសើរនិងមានសុភមង្គលក្នុងក្រុមគ្រួសារ។

សូមជម្រាបជូនថាប៊ូយ៉ុងថោន ដែលត្រូវបានសម្ពោធជាផ្លូវការនាពេលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អជាយូរឆ្នាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ម្យ៉ាងទៀត ប៊ូយ៉ុងថោនក៏បង្ហាញឱ្យឃើញអំពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ៕

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសជាអណ្ដូងមាសសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងទន្លេសាប
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំផែនការកសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល