Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ឯកភាពគ្នាពង្រីកគោលដៅទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀតក្នុងខេត្តកែប ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍

ByAn Bunthan October 22, 2024October 22, 2024

(កែប)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីរួមកម្លាំងគ្នាពូនជ្រុំការវិនិយោគសាធារណៈ លើខឿនសេដ្ឋកិច្ចក្នុងខេត្តកែបឱ្យបានប្រសើរឡើង។ ការវិនិយោគសាធារណៈនេះ គឺជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបានផលប្រយោជន៍និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ។ ទន្ទឹមនឹងនេះក៏ដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តរាជធានីដទៃទៀតចូលមកកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនឡើង។

នេះបើតាមប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

កែបជាខេត្តដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលម្ហែកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានណែនាំនិងជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបត្រូវមានការឯកភាពរួមគ្នាសម្រាប់ខេត្តកែប ដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក្នុងនោះត្រូវរៀបចំឆ្នេរ ២៨០០ ដែលជាផលិតផលទេសចរណ៍ថ្មី១ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប។ ទន្ទឹមនេះ ត្រូវរៀបចំផ្លូវជិះកង់លម្ហែនៅតាមឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋបានជិះកង់លម្ហែដើម្បីសុខភាពផងដែរ។

ឯកឧត្តម បញ្ជាក់ថា ដោយសារកែបជាទីក្រុងទេសចរណ៍ ដូច្នេះយើងត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍៕

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំសាលារៀន មណ្ឌលសុខភាព ផ្លូវ ទឹក ភ្លើង និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់គ្រួសារ និងសហគមន៍ ដើម្បីជួយជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង
NextContinue
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល