Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញដល់យុវជនត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសំរាប់បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា

ByAn Bunthan November 1, 2024November 4, 2024

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពិធីសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) និងបេក្ខជនវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី ០១ វិច្ឆិកា ២០២៤នេះ។ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យយុវជនទាំងអស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំរាប់បម្រើប្រទេសជាតិ និងប្រជាជន។

តំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន( SSEAYP) បានឱ្យដឹងថាជំនួបនាពេលនេះគឺដើម្បីទទួលបានអនុសាសន៍ល្អៗពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សំរាប់ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមកម្មវិធី SSEAYP ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ គឺប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចែករំលែកបទពិសោធន៍អំពីប្រវត្តិនៃការសិក្សាតាមដំណាក់កាលនីមួយៗរបស់ឯកឧត្តមផ្ទាល់ និងការខិតខំប្រឹងប្រែងកំណត់គោលដៅឱ្យបានជាក់លាក់ ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា និងដើម្បីជាទុនសំរាប់យុវជនត្រិះរិះពិចារណា និងទុកធ្វើជាបទពិសោធន៍សម្រាប់តម្រង់ទិសក្នុងការសិក្សាឱ្យទទួលបានជោគជ័យ។

ក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមហ៊ុនម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នករៀបចំមុខងារសាធារណៈធនធានមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយុវជនទាំងអស់ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងត្រូវរួមគ្នាសម្លឹងឆ្ពោះទៅមុខថាតើយើងទាំងអស់គ្នាត្រូវធ្វើអ្វីខ្លះ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូបទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវគំនិតមួយសម្រាប់យុវជនពិចារណាគឺកុំគិតពីលទ្ធផលសកម្មភាព ប៉ុន្តែគួរគិតអំពីប្រយោជន៍ដែលទទួលបានមកវិញ ដើម្បីឲ្យដំណើរជីវិតឆ្ពោះទៅមុខមានភាពរលូននិងមិនមានភាពស្មុគស្មាញ ជាពិសេសត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សនិងកុំធ្វើសកម្មភាពណាដែលនាំឲ្យបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ៕

Post navigation

Previous Previous
កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯងនិងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក
NextContinue
ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ គ្រោងនឹងធ្វើឡើងដើម្បីណែនាំប្រជាជននៅតំបន់ឆ្នេរឱ្យស្គាល់ពីខ្លួនឯង និងប្រើប្រាស់សក្តានុពលដែលខ្លួនមានដើម្បីទាញយកប្រយោជន៍បង្កើនជីវភាពរស់នៅឱ្យប្រសើរឡើង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល