Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
សម្មភាពថ្នាក់ដឹកនាំ

ក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ នឹងរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល និងផ្ដល់ការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនថែមទៀត

ByAn Bunthan November 5, 2024November 6, 2024

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានសន្យាថានឹងខិតខំប្រឹងប្រែងជួយឱ្យអស់ពីលទ្ធភាពដល់កម្ពុជាក្នុងការពង្រីកទីផ្សារ និងបង្កើតរោងចក្រនៅទីនេះផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល កសិកម្ម និងផលិតផលគ្រឿងសំអាង ដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។

អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថាដំបូងឡើយក្រុមហ៊ុនលោកមានបុគ្គលិកតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានការជ្រោមជែងពីប្រជាជនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារជិត ១០០នាក់។ លោកអគ្គនាយក ក៏បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Pharm មានសាខានៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ហើយសម្រាប់កម្ពុជា ក្រុមហ៊ុនបានដំណើរការរយៈពេលជិតមួយឆ្នាំហើយ និងមានគម្រោងក្នុងការផ្ដល់ការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនថែមទៀត។ ចំពោះផែនការនាពេលខាងមុខ លោកនឹងពង្រីកទីផ្សារឱ្យបានកាន់តែធំ និងនាំចូលនូវផលិតផលល្អៗមកកម្ពុជា និងបង្កើតរោងចក្រនៅទីនេះផ្ទាល់តែម្ដង។

លើសពីនេះ លោកអគ្គនាយក មានគម្រោងចែកជូននូវឧបករណ៍បន្ទះពិនិត្យសុខភាពដែលនាំយកមកពីសាធារណរដ្ឋកូរ៉េ ដល់មន្ត្រីរាជការកម្ពុជាដែលខិតខំប្រឹងប្រែងបំពេញការងារ ដែលឧបករណ៍ពិនិត្យសុខភាពនេះគឺអាចធ្វើតេស្តបានតាមរយៈទឹកមូត្រ និងអាចដឹងអំពីបញ្ហាសុខភាពថ្លើម ទឹកនោមផ្អែម និងតម្រងនោម ដូច្នេះប្រសិនបើមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់នោះ លោកក៏ចង់រៀបចំកម្មវិធីចែកជូនឧបករណ៍នេះដល់មន្ត្រីរាជការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីពិនិត្យសុខភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាក្រុមហ៊ុន Samsung Pharm នឹងរីកលូតលាស់ទៅមុខទៀតក្នុងដំណើរការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានទាញចំណាប់អារម្មណ៍ដល់ប្រតិភូក្រុមហ៊ុន Samsung Pharm ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងរៀបចំនូវសួនឌីជីថលមួយ ហើយអ្វីដែលជាបច្ចេកទេសទាក់ទិននឹងការពិនិត្យសុខភាពដូចអ្វីដែលក្រុមហ៊ុនបានលើកឡើងនោះក៏ជាចំណែកមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងតែគិតគូរលើចំណុចនេះដែរ។

ដោយឡែកផ្នែកសុខាភិបាល ឯកឧត្តម បានបន្តថាកម្ពុជាកំពុងតែគិតគូរលើយុទ្ធសាស្ត្រថ្មីដើម្បីជំរុញវិស័យនេះកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកាន់តែគិតគូរយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពច្រើនជាងមុន ដូច្នេះប្រសិនបើក្រុមហ៊ុន Samsung Pharm អាចរៀបចំជាគ្លីនិក១នៅក្នុងប្រទេសកម្ពុជា ហើយបើកឱ្យប្រជាជនកម្ពុជាបានចូលពិនិត្យពិគ្រោះយោបល់ផ្នែកថែទាំសុខភាពនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថាជាការល្អប្រសើរ និងអាចដំណើរការទៅមុខបានល្អ។

ម៉្យាងទៀត ផលិតផលគ្រឿងសំអាងរបស់សាធារណរដ្ឋកូរ៉េត្រូវបានប្រជាជនកម្ពុជានិយមប្រើប្រាស់ ពីព្រោះផលិតផលទាំងនោះមានតម្លៃសមរម្យ និងគុណភាពខ្ពស់ ដូច្នេះនេះក៏ជាឱកាសសម្រាប់ក្រុមហ៊ុននាំយកផលិតផលគ្រឿងសំអាងមកដាក់លក់ចែកចាយនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយក្រសួងនឹងជួយសម្របសម្រួលលើកិច្ចការនានាតាមការស្នើសុំរបស់ក្រុមហ៊ុនដើម្បីជម្រុញឱ្យដំណើរការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាពរលូន ជាចំណែកជួយជំរុញដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនពិចារណាលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលជាវិស័យមានសក្តានុពលមួយ ប៉ុន្តែទីផ្សារនៅតូចចង្អៀតនៅឡើយ ដូច្នេះឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនអាចនាំយកផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅលក់ផ្គត់ផ្គង់នៅក្នុងទីផ្សាររបស់សាធារណរដ្ឋកូរ៉េផងដែរ៕

Post navigation

Previous Previous
ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ គ្រោងនឹងធ្វើឡើងដើម្បីណែនាំប្រជាជននៅតំបន់ឆ្នេរឱ្យស្គាល់ពីខ្លួនឯង និងប្រើប្រាស់សក្តានុពលដែលខ្លួនមានដើម្បីទាញយកប្រយោជន៍បង្កើនជីវភាពរស់នៅឱ្យប្រសើរឡើង
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដី រួមជាមួយអាជ្ញាធរដោះស្រាយវិវាទដីធ្លី ប្រជុំពិភាក្សាដោះស្រាយការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល